ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.! @ លោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសកាន់តំបន់៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយតាមអំពើចិត្តប្រព្រឹត្តរបៀបពុករលួយ.!

មាន​ឃ្លាំងផ្ទុក​ទំនិញ​គេចពន្ធ សមត្ថកិច្ច​មើល​រំលង

20131120chaរាជធានីភ្នំពេញ ៖ ផលិតផល​ជាច្រើន​នាំចូលមក​កម្ពុជា​ពីប្រទេស​ជិតខាង​ទំនងជា​ប្រភេទ​ទំនិញ​គេចពន្ធ ព្រោះ​ប្រជាពល​រដ្ឋ​រស់ នៅជិតខាង​ទីតាំងផ្ទុក​ទំនិញនោះ មើល​ឃើញថា ជាទីតាំង​ដែល​ពុំមាន​ឈ្មោះ ពុំមាន​លេខ​សម្គាល់​បាន​កំពុង​តែ​ផ្ទុកទឹក ដោះ​គោឆៅ និងតៅហ៊ូ ដែល​មាន​ចំនួន​ច្រើន​តោន ។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បានឱ្យ​ដឹងកាល​ពីពេល​ថ្មីៗ​កន្លង​ទៅ​នេះថា មាន​រថយន្ត​កូរ៉េ ៥តោន ពណ៌ខៀវ  ពាក់​ស្លាក​​លេខ ភ្នំពេញ ២ឈ- ២៩០០ ដឹកកេស​ស្នោ​រាប់​រយ  កេស ក្នុងឡាំង​នោះ​មានដប  ជ័រតូច គឺដប​ទឹកដោះ​គោឆៅ  និងតៅហ៊ូ​​រាប់​រយ​កេស យក ស្តុបទុកនៅផ្ទះក្រុម​ឈ្មួញ ដែលទល់​មុខអគ្គ​នាយកដ្ឋាន កសិកម្មទីតាំងស្តុប​ផលិតផល​​មួយនេះ​​សមត្ថកិច្ច​​ជំនាញ ពាក់ព័ន្ធ​មិនធ្វើការ​បង្ក្រាប​ម្តងណា ឡើយ ឬមួយ​ទីតាំង​លក់ និងចែក​ចាយ​ផលិតផល​មួយនេះ  មានខ្នង​បង្អែកជាធំ នៅ​ពី ក្រោយ​ការពារ​មួយ​វិញ​ទៀត  ម្ចាស់​ផលិត​ផល​មួយនេះ បានបង់​ប្រាក់ប្រចាំ​ខែ​ឱ្យសមត្ថកិច្ច​ទាំងអស់​នោះ​ដោះដូរ នឹង​ការ​​បង្ក្រាប ។

ប្រជាពលរដ្ឋបានឃើញ  មានទីតាំងស្តុបលក់ផលិតផលទឹកដោះគោឆៅ និងតៅហ៊ូមួយកន្លែង ស្ថិតនៅ ផ្លូវលេខ  ២៧១ស្ទួន សង្កាត់ទឹកល្អក់ទី ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ ផលិតផលទឹកដោះ គោឆៅនិងតៅហ៊ូ នាំមកពីប្រទេស​ថៃចូលមក​កម្ពុជា  ដោយស្ងាត់ៗដឹកតាមរថយន្ត គ្រប់ប្រភេទរួចចែកចាយបន្ត ទៅលើទីផ្សារនៅ តាមការកុម៉្មង់របស់ឈ្មួញយកទៅលក់ ឱ្យ​ប្រជាពលរដ្ឋទទួលទាន ដោយគ្មានការត្រួតពិនិត្យទៅ លើគុណភាពអ្វីនោះ ឡើយ ។

ក្រុមឈ្មួញទាំងអស់នោះ  គិតតែផលប្រយោជន៍ផ្ទាល់ ខ្លួនតែប៉ុណ្ណោះ មិនគិតអំពីសុខ  ភាពប្រជាពលរដ្ឋ ទូទាំងប្រទេស​រង​គ្រោះ​ដោយសារការ ទទួលទានផលិតផលទឹកដោះ គោឆៅនិងតៅហ៊ូ ផលិតផលផ្សេងៗទៀតដែល ក្រុមឈ្មួញ បាននាំយក​មក​លក់នៅកម្ពុជា ។

ដោយឡែក ក្រុមប៉ូលិសបង្ក្រាបបទល្មើសក្រសួងមហាផ្ទៃក៏ធ្លាប់បានចុះពិនិត្យទីតាំងមួយកន្លែងនេះដែរ គឺគ្រាន់តែអើត​ឈ្ងោក​រួចក៏ត្រឡប់ទៅវិញបាត់ស្រមោលតែម្តង ។ ក្រុមប៉ូលិសបង្ក្រាបបទល្មើសសេដ្ឋកិច្ចក្រសួង មហាផ្ទៃនេះ ស្ថិតនៅក្រោមឱវាទ លោក ឡុង ស្រេង ដែលល្បីល្បាញប្រើស្នៀតគោះទឹកឱ្យត្រីចូលស៊ង កំពុងសម្ងំទទួលលាភសក្ការៈពីទីតាំង និងនាំចូល​ទំនិញ​ល្មើសច្បាប់ផងដែរ ។

កុមារនៅប្រទេសកម្ពុជា  បាននឹងកំពុងរងនូវជំងឺផ្សេងៗ ជាច្រើនដោយសារការបរិ- ភោគផលិតផលបំប៉ន សុខភាពមួយ​ចំនួន​ដែល​គ្មានគុណភាព  ហើយផលិតផលទាំងអស់នោះ បាននាំចូលពីបណ្តាប្រទេស ជិតខាងហើយ មាននាំចូលលួច​លាក់ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធខិលខូចមួយចំនួនដោយពុំធ្វើការត្រួតពិនិត្យឱ្យបាន ត្រឹមត្រូវនោះ ទេ ។ ហើយរាជ​រដ្ឋា​ភិបាល បានប្រគល់ភារកិច្ចឱ្យនាយក  ដ្ឋានកាំកុងត្រូល ដែលមាន  ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ជា ប្រធានធ្វើការដឹកនាំមន្ត្រី  ក្រោម​ឱវាទ​ធ្វើ​ការទប់ស្កាត់ (ប្រយោជន៍ដើម្បីសុខភាព ប្រជាពលរដ្ឋទូទាំង ប្រទេស) ។

ប្រជាពលរដ្ឋដែលរស់នៅ ជិតទីទាំងខាងលើបានរិះគន់ ទៅដល់សមត្ថកិច្ចពាក់ព័ន្ធ មួយចំនួនមិនធ្វើការ បង្ក្រាប ។  ប្រជាពល​រដ្ឋបាន​សំណូមពរស្ថាប័នពាក់ព័ន្ធដូចជា នាយកដ្ឋានកាំកុងត្រូល ប៉ូលិសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ក្រសួង សុខាភិបាលមេត្តា​យក​ចិត្តទុក  ដាក់ទៅលើសុខភាពប្រជាពលរដ្ឋផង កុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនពេក សូមចាត់វិធានការ​បង្ក្រាប​បទ​ល្មើស​ទាំង​នោះ​ផង​ ប្រយោជន៍គឺ សុខភាពប្រជាពលរដ្ឋខ្មែរ យើងទាំងអស់គ្នា ។

ពាក់ព័ន្ធព័ត៌មានខាងលើ សារព័ត៌មានយើងសុំការបំភ្លឺ ពីម្ចាស់ផលិតផលទឹកដោះ គោឆៅ និងតៅហ៊ូដែរ តែ  ម្ចាស់ផលិត​ផល​បដិសេធ​យ៉ាង ខ្លីថា ៖ មិនមែនតួនាទីរបស់   លោកកាសែតទេ សូមទៅ វិញទៅ ព្រោះគាត់រកស៊ីមុខ របរនេះគាត់បាន​ទំនាក់​ទំនង សមត្ថកិច្ចជំនាញពាក់ព័ន្ធរួច អស់ទៅហើយ ទើបគាត់រក  របបនេះរហូតមកដល់សព្វថ្ងៃ នេះ ៕

Longreng_001_w

20131120cha

Filed in: ព័ត៌មានជាតិ, សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment