ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បក្សសង្គ្រោះ​ជាតិទាក់​ទង​បក្សប្រជាជន​កំណត់ថ្ងៃ​នៃ​ចរចា​បន្តទៀត

រាជធានី​ភ្នំពេញ ៖ ឈរលើជំហរ ស្វែងរកដំណោះស្រាយបញ្ហាជាប់គាំងនយោបាយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះជាតិ បានបញ្ជាក់ជាថ្មីអំពីជំហរខ្លួន ក្នុងការជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជា ដោយផ្អែកលើដំណោះស្រាយដោយសន្តិវិធី  ។ លោកបានមានប្រសាសន៍ដូចនេះ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី៣១ តុលា ។

លោក សម រង្សី បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិ ប្រកាន់ជំហរលើការជជែកពិភាក្សាជាមួយប្រជាជនកម្ពុជា ឈរលើស្មារតី​ស្មោះត្រង់ សច្ចធម៌ និងយុត្តិធម៌ ប្រកបដោយសេចក្ដីថ្លៃថ្នូរក្នុងការស្វែងរកដំណោះស្រាយនយោបាយរួម មួយ ។ ​លោកបាន ប្រ កាសនៅចំពោះមុខអ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា នៅថ្ងៃទី៣១ តុលា លោកទាក់ទងទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីកំណត់ថ្ងៃជួបគ្នាចរចា ។

មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បញ្ជាក់ថា លោក សម រង្ស៊ី បានទាក់ទងទៅលោកឧបនាយករដ្ឋមន្ត្រី ស ខេង ហើយ ប៉ុន្តែ លោក ស ខេង មិនទាន់បញ្ជាក់អំពីការកាលបរិច្ឆេទជួបប្រជុំគ្នាបានភ្លាមៗទេ នៅថ្ងៃទី៣១ តុលា នេះ។

ការប្រកាសជំហររបស់មេដឹកនាំគណបក្សសង្គ្រោះជាតិ អំពីការទាក់ទងទៅមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា នេះ នៅបន្ទាប់ ពីលោក ស ខេង បានឲ្យដឹងកាលពីថ្ងៃទី៣០ តុលា ថា លោកចង់ឲ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ ជួបគ្នាផ្ទាល់ ដើម្បី ពិភាក្សា គ្នាអំពីការចរចារកដំណោះស្រាយនយោបាយនេះ។

លោក ស ខេង មានប្រសាសន៍ថា ប្រសិនបើគណបក្សសង្គ្រោះជាតិ មានបំណងជួបគ្នាចរចាឆាប់ៗ គឺលោក សម រង្ស៊ី អាចទាក់ទង លោកតាមទូរស័ព្ទដូចលើកមុន ដើម្បីពិភាក្សាគ្នាអំពីការចរចា។

អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មានប្រសាសន៍ថា ការចរចាគ្នានៅពេលខាងមុខនោះ គឺគណបក្សសង្គ្រោះជាតិ មានរបៀបវារៈបី មិនមែនជាលក្ខខណ្ឌទេ។ ទី១ ទាមទារឲ្យមានការស៊ើបអង្កេតដោយតម្លាភាពចំពោះភាពមិនប្រក្រតីនៃ ការបោះ ឆ្នោត។ ទី២ ទាមទារឲ្យអ្នកដឹកនាំ គ.ជ.ប លាលែងពីតំណែងរបស់ខ្លួន និងទី៣ ទាមទារឲ្យកែទម្រង់ប្រព័ន្ធបោះឆ្នោត តាមអនុសាសន៍ របស់អង្គការ សហប្រជាជាតិ និងអង្គការសង្គមស៊ីវិល ។

លោក កឹម សុខា បញ្ជាក់ថា ការបើកទ្វារចរចានេះ មិនមែនគណបក្សសង្គ្រោះជាតិ បោះបង់ការតស៊ូមតិ ដូចជាការធ្វើបាតុកម្ម ការ ដាក់ញត្តិ ការទាមទារតាមការទូត រហូតដល់គោលដៅរបស់គណបក្សសង្គ្រោះជាតិ ទទួលបានយុត្តិធម៌។

គណបក្សសង្គ្រោះជាតិ កំពុងផ្ដិតមេដៃអ្នកគាំទ្របន្ថែមទៀត។ លោក សម រង្ស៊ី បញ្ជាក់ថា គណបក្សសង្រ្គោះជាតិ នឹងរកបានញត្តិ ស្នាមមេដៃ ៣លាន ៥សែននាក់ ដើម្បីដាក់ទៅអង្គការសហប្រជាជាតិ បន្ទាប់ពីគណបក្សនេះបានដាក់ញត្តិបានជាង ២ លាននាក់រួច ហើយ កាលពីថ្ងៃទី២៥ តុលា នោះ។

អ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ប្រសិនបើគណបក្សជាប់ឆ្នោតទាំងពីររកវិធីដោះស្រាយភាពជាប់គាំង នយោបាយរួមមិនបានទេ នោះ កម្ពុជា នឹងជួបវិបត្តិសេដ្ឋកិច្ចខ្លាំងនៅពេលខាងមុខ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment