ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រសួង​សុខាភិបាល​មិន​ទទួល​ខុសត្រូវ​ចំពោះ​អំពើ​ពុករលួយ​ក្នុង​ស្ថាប័ន​ថ្នាក់​ក្រោម​របស់​ខ្លួនទេ

ភ្នំពេញ ៖​ ក្រសួងសុខាភិបាល មិនទទួល​ខុសត្រូវ​ចំពោះ​អំពើពុក​រលួយ​ក្នុងស្ថាប័ន​ថ្នាក់​ក្រោម​របស់ ខ្លួន ដែលម្ចាស់ជំនួយ​បរទេស​រកឃើញឡើយ។ ប្រតិកម្ម​នេះជា​ការ​ឆ្លើយតប​នឹងរបាយ​ការណ៍​ស៊ើប​អង្កេត​របស់មូល​និធិ​សកល (Global Fund) ដែល​​រក​ឃើញថា ស្ថាប័ន​ពីរ និងអង្គការ​មិនមែន​រដ្ឋាភិបាល​មួយ បានបន្លំ​របាយការណ៍​កិបកេង​ប្រាក់​ជំនួយ។

ក្រសួងសុខាភិបាល បានចេញសេចក្តីថ្លែងការណ៍មួយបំភ្លឺទៅកាន់កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) ដើម្បី​ឆ្លើយតបនឹងសំណុំរឿងស៊ីសំណូកជាបណ្ដាញ ក្នុងក្រសួងសុខាភិបាល ដែលមូលនិធិសកល បានរកឃើញ និងផ្សាយជា​សាធារណៈ នាពេលកន្លងទៅ ។ ក្នុងលិខិតរបស់ក្រសួងសុខាភិបាល ជាភាសាអង់គ្លេស ចុះកាលបរិច្ឆេទថ្ងៃទី១៧ ខែវិច្ឆិកា បាន​រៀបរាប់នូវចំណុចសំខាន់ៗមួយចំនួន តាំងពីអត្ថប្រយោជន៍នៃការប្រើប្រាស់ប្រាក់ជំនួយរបស់មូលនិធិពិភពលោក លទ្ធផល​ការងារដែលសម្រេចបាន និងពិសេសឆ្លើយថា មិនបានដឹង និងមិនទទួលខុសត្រូវចំពោះករណីស៊ីសំណូកនេះទេ។

ស្ថាប័ន ដែលត្រូវបានរកឃើញ​ រួមមាន មជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ មជ្ឈមណ្ឌល​​ជាតិ​ប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ព្រមទាំងអង្គការមេឌីខាំ (MEDICAM) បានទទួល​សំណូកពី​ក្រុម​ហ៊ុនឯកជន ដើម្បីផ្តល់សិទ្ធិឲ្យក្រុមហ៊ុននោះផ្គត់ផ្គង់មុង សម្រាប់ចែកជូនពលរដ្ឋក្រីក្រការពារជំងឺគ្រុនចាញ់ ទទួលសំណូក​លើករណីដេញថ្លៃទិញសម្ភារៈប្រើប្រាស់ក្នុងប្រតិបត្តិការ និងបន្លំយកលុយជំនួយរបស់មូលនិធិទៅប្រើប្រាស់ខុសគោលដៅ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្រសួងសុខាភិបាល មិនបានដឹងពីសកម្មភាពរបស់បុគ្គលពុករលួយទាំងអស់ក្នុងពេលអនុវត្ត គម្រោង ដែលប្រើប្រាស់មូលនិធិសកល ឡើយ ។ ហើយក្រសួងសុខាភិបាល ក៏បានទម្លាក់កំហុស​លើភាគីទាំង​អស់ដែល​ពាក់​ព័ន្ធ​ថា ជាអ្នកទទួលខុសត្រូវដោះស្រាយបញ្ហានេះ។

របាយការណ៍ស៊ើបអង្កេតកម្រាស់ ៨៣ទំព័រ របស់មូលនិធិសកល ដែលបានស៊ើបអង្កេត​លើប្រាក់ជំនួយ​របស់មូលនិធិនេះ​ចំនួន​ជាង ៨០លានដុល្លារ ដែលផ្តល់មកឲ្យស្ថាប័នចំណុះក្រសួងសុខាភិបាល បានរកឃើញភស្តុតាងសំខាន់ៗជាច្រើន ដែល​បញ្ជាក់​​ថា ការដេញថ្លៃចំនួនមានភាពមិនប្រក្រតី ការកិបកេងប្រាក់ជំនួយ និងការប្រើប្រាស់ប្រាក់ជំនួយខុសគោលដៅ។

របាយការណ៍បន្តថា អតីតប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ លោក ដួង សុជាតិ និងសហការីម្នាក់ បានទទួលប្រាក់សគុណចំនួនជិត ៥សែនដុល្លារ ពីក្រុមហ៊ុនផ្គត់ផ្គង់មុងឈ្មោះ វេសតើហ្គាត ហ្វ្រេនសិន (Vestergaard Frandsen) ដែលមានទីតាំងនៅប្រទេសស្វីស និងក្រុមហ៊ុនមួយទៀត ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី។ ក្រុមហ៊ុនទាំងពីរផ្តល់ប្រាក់សគុណជូនមន្ត្រីទាំងនេះជាថ្នូរនឹង កិច្ចសន្យាជាមួយក្រសួងសុខាភិបាល។ ចំពោះ​មន្ត្រី​ជាន់​ខ្ពស់នៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ដែលទទួលបន្ទុក​គ្រប់គ្រងការដេញថ្លៃ​គម្រោង​មួយ ក៏ត្រូវអង្គភាពសវនកម្មរបស់មូលនិធិសកល រកឃើញថា បានទទួលប្រាក់សគុណពីភាគីក្រុមហ៊ុនមួយ ចំនួន ១៥% នៃ​ទឹក​ប្រាក់គម្រោងចំនួនជិត ៣សែន ២ម៉ឺនដុល្លារ ឬស្មើនឹងជាង ៤ម៉ឺនដុល្លារ។

មន្ត្រីរូបនោះក៏បានសារភាពប្រាប់ស្ថាប័នត្រួតពិនិត្យរបស់មូលនិធិ ពិភពលោកថា ខ្លួនបានយកប្រាក់នេះទៅទិញឡាន និង​សម្ភារៈ​ប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។​

យ៉ាងណាមិញ ក្រសួងសុខាភិបាល មិនបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ថានឹងបញ្ជូនសំណុំរឿងនេះ​ទៅអង្គភាព​ប្រ​ឆាំងអំពើពុករលួយ ឬយ៉ាងណានោះទេ ។ ទោះយ៉ាងណាក្តី កាសែតក្នុងស្រុក​បានស្រង់ប្រសាសន៍​របស់គណៈ​កម្មការសម្រប​សម្រួល យន្តការមូលនិធិសកល ប្រយុទ្ធប្រឆាំងជំងឺអេដស៍ គ្រុនចាញ់ និងរបេង របស់ក្រសួងសុខាភិបាល លោក ទៀ ផល្លា ដែលបានអះអាងថា គណៈកម្មការនេះជាអ្នកទទួលខុសត្រូវចំពោះបញ្ហាដែលកើតមានឡើង។ ប៉ុន្តែ បុគ្គលដែល​ខិលខូច​ប្រព្រឹត្ត​ពុករលួយ និងអ្នកផ្គត់ផ្គង់ សុទ្ធតែលេងល្បិចដែលពិបាកតាមទាន់។ លោកបន្តថា លោកក៏ចង់ឲ្យមាន​ការស៊ើបអង្កេត​ករណីនេះ ដើម្បីពង្រឹងអភិបាលកិច្ចល្អ។

នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា អាជ្ញាធរមិនត្រូវមើលរំលងករណីពុករលួយនេះទេ ព្រោះវាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខមាត់ប្រទេសជាតិទាំងមូល។លោក បន្តថា ម្ចាស់ជំនួយនឹងបាត់បង់ទំនុកចិត្ត ហើយអាច​កាត់ជំនួយ ឬផ្តាច់ជំនួយតែម្តង បើសិនណារាជរដ្ឋាភិបាលមិនចាត់វិធានការឲ្យមានប្រសិទ្ធភាពទេនោះ។ លោកបញ្ជាក់ថា ក្រសួង​សុខាភិបាល ក៏មិនគេចផុតពីការទទួលខុសត្រូវក្នុងបញ្ហានេះដែរ។

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទាំងអស់ មាននាទីអនុវត្តយន្តការត្រួតពិនិត្យមូលនិធិសកលតាំងពីឆ្នាំ២០០២ មក។ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង ក៏កាន់ការជាប្រធានគ្រប់គ្រងអភិបាលកិច្ចល្អនៅក្រសួងសុខាភិបាល ជាប្រធាន​អង្គភាព​ត្រួតពិនិត្យ ហើយប្រធាននាយកដ្ឋានមួយចំនួន សុទ្ធតែជាអ្នកមានឥទ្ធិពលត្រួតពិនិត្យការប្រើប្រាស់លុយជំនួយរបស់ មូលនិធិសកល។ យន្តការប្រើប្រាស់ប្រាក់ជំនួយក្នុងក្រសួងសុខាភិបាល ត្រូវបានប្រគល់ឲ្យក្រុមហ៊ុន​សវនកម្មខាងក្រៅ​មួយ​ឈ្មោះ ខេភីអិមជី (KPMG) ហើយយន្តការត្រួតពិនិត្យផ្ទៃក្នុងវិញ គឺធ្វើឡើងគណៈ​កម្មការ​សម្រប​សម្រួល​យន្តការមូល​និធិសកល ដែលមន្ត្រីទាំងនោះសុទ្ធសឹងតែជាមន្ត្រីរាជរដ្ឋាភិបាល។

ទាក់ទងនឹងបញ្ហានេះ អ្នកស្រាវជ្រាវផ្នែកអភិវឌ្ឍន៍សង្គម លោក កែម ឡី មានប្រសាសន៍ថា ការប្រកាស​មិនទទួល​ខុសត្រូវ​របស់​ក្រសួងសុខាភិបាល មិនសមទំនងទេ ព្រោះមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទាំងអស់ សុទ្ធតែមាននាទី​ជាអ្នកត្រួត​ពិនិត្យ។ លោកបន្តថា ក្រសួងសុខាភិបាល ត្រូវបញ្ជូនរឿងនេះទៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបង្ហាញតម្លាភាព។

លោក​បញ្ជាក់ថា កន្លងទៅការត្រួតពិនិត្យផ្ទៃក្នុងនៅក្រសួងសុខាភិបាល បានរកឃើញអំពើពុករលួយមួយចំនួន ប៉ុន្តែមន្ត្រីទាំង​នោះលាក់រឿងនេះមិនឲ្យសាធារណៈដឹងឡើយ ។​

អង្គការមូលនិធិសកល មិនបានបន្តកិច្ចសន្យាជាមួយក្រុមហ៊ុនឯកជនចំនួនពីរ ដែលសូកប៉ាន់មន្ត្រីក្រសួងសុខាភិបាល ឡើយ។ ហើយបច្ចុប្បន្ន ជំនួយឥតសំណងមកឲ្យកម្ពុជា ទាំងអស់ ត្រូវបានមូលនិធិនេះ​ប្រគល់ការទទួល​ខុសត្រូវ​ទៅឲ្យ​ការិយាល័យ​អង្គការ សហប្រជាជាតិ ទទួលបន្ទុកសេវាកម្មគម្រោងជាអ្នកធ្វើជំនួស។ មូលនិធិសកល បានផ្តល់ជំនួយមកដល់កម្ពុជា តាំងពី​ឆ្នាំ២០០៣ ដល់ឆ្នាំ២០១០ មានទំហំទឹកប្រាក់ចំនួន ២២០លាន ៣សែនដុល្លារ។ គម្រោង ដែលជាប់ពាក់ព័ន្ធ​នឹងបញ្ហា​ពុក​រលួយ​នេះ បានអនុវត្តតាំងពីឆ្នាំ២០០៦ រហូតដល់ឆ្នាំ២០១២ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment