ព័ត៌មានថ្មី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនដែលមានយីហោ (REMIX) ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

តុលា​ឡាអេ​បកស្រាយថា កម្លាំង​ប្រដាប់​អាវុធ​ថៃ ឆ្មាំ ត្រូវ​ដក​ចេញ​​ពីតំបន់​​ប្រាសាទ​ព្រះ​វិហារ

Court_LaErនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នេះ តុលាការ​​អន្តរជាតិ​​ក្រុងឡាអេ បាន​សម្រេច​​ជា​ឯកច្ឆន្ទថា ប្រទេស​​កម្ពុជា មាន​អធិប​តេយ្យ ភាពលើ​​ដែនដី​ទាំង​មូល​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ ។  ការ​សម្រេចចិត្ត​របស់តុលាការក្រុងឡាអេ ថាតុលាការ​មាន​យុត្តា​ធិការ ក្នុងការបកស្រាយនេះ សំអាង​ទៅលើ​ហេតុ​ផលមួយចំនួន មានជាអាទិ៍ តុលាការ​ទទួល​ស្គាល់​ថា ប្រាកដជាមានទំនាស់ រវាង កម្ពុជា និង​ប្រទេស​ថៃ ទៅលើបីចំណុច គឺទីមួយ ទំនាស់​ទាក់ទិន​ទៅនឹង​បរិវេណដីជុំវិញ​ប្រាសាទ​ព្រះវិហារ​មែន។ ទីពីរ គឺមាន ទំនាស់ទៅនឹងអត្ថន័យ និងវិសាលភាព​ទាក់ទងទៅ​នឹងបរិវេណ​ដីជុំវិញ​ប្រាសាទព្រះវិហារ និងទីបី មានទំនាស់ទាក់ទងទៅនឹង ការ ដកកងទ័ពថៃ ចេញតំបន់​ជុំវិញ​ប្រាសាទ។

ប្រធានតុលាការអន្តរជាតិក្រុងឡាអេ លោក ភីធើ ថមកា (Peter Tomka) ក៏បានប្រកាសថា ប្រទេសថៃ ត្រូវដកកងកម្លាំង ប្រ ដាប់អាវុធ មានទាហាន ប៉ូលិស និងឆ្មាំប្រាសាទទាំងអស់ចេញពីបរិវេណជុំវិញប្រាសាទព្រះវិហារ។ លោកប្រធានតុលាការ យុត្តិធម៌អន្តរជាតិ លោក ភីតធើ ថមកា ក៏បានប្រកាសថា សំណើរបស់កម្ពុជា ដែលស្នើអោយតុលាការបកស្រាយសាលក្រម ឆ្នាំ១៩៦២ ឡើងវិញនោះ ត្រូវបានតុលាការទទួលយក។

លោកប្រធានតុលាការក៏បានបញ្ជាក់ថា តុលាការមានយុត្តាធិការក្នុងការបកស្រាយឡើងវិញចំពោះករណីនេះ បើផ្អែកលើ មាត្រា ៦០ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ ។

មាត្រា៦០ នៃលក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ ចែងថា សេចក្តីសម្រេចរបស់តុលាការ គឺជាការសម្រេចចុងក្រោយបង្អស់ តែក្នុងករណីដែលមានជម្លោះទាក់ទងនឹងអត្ថន័យ និងវិសាលភាពនៃសេចក្តីសម្រេចនោះ តុលាការនឹងបកស្រាយឡើងវិញ តាមសំណើរបស់ភាគីណាមួយ។

កាលពីខែមេសា កន្លងទៅ តុលាការបានកោះហៅភាគីទាំងពីរ គឺកម្ពុជា និងថៃ ទៅបកស្រាយផ្ទាល់មាត់នៅទីក្រុងឡាអេ។ បន្ទាប់តុលាការដែលមានសមាជិកអង្គចៅក្រមចំនួន ១៧រូប ពិចារណាលើការបកស្រាយរបស់ភាគីទាំងសង្ខាង រួមទាំងពិនិត្យ លើ ឯកសាររាប់ពាន់ទំព័រ ដែលភាគីទាំងពីរដាក់ជូនតុលាការអស់រយៈពេលជិត ៧ខែ តុលាការក៏សម្រេចថា បកស្រាយសាល ក្រមតាមសំណើរបស់កម្ពុជា ហើយដោយយកផែនទីឧបសម្ពន្ធទី១ ដែលកម្ពុជា ដាក់ភ្ជាប់ជាមួយពាក្យបណ្ដឹង កាលពីឆ្នាំ ១៩៥៩ នោះ គឺជាផែនទីផ្លូវការតែមួយគត់ក្នុងការបកស្រាយនេះ។

កម្ពុជា បានដាក់ពាក្យទៅតុលាការយុត្តិធម៌អន្តរជាតិ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១១ សុំអោយតុលាការបកស្រាយសាល ក្រមឆ្នាំ១៩៦២ ឡើងវិញ អំពីបរិវេណដីនៅជុំវិញប្រាសាទ ដែលថៃ ទាមទារបន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះ ក្នុងបញ្ជី បេតិកភណ្ឌ ពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment