ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​សាលា​រាជធានី​ចាប់ផ្តើម​រឹតបណ្តឹង សិប្បកម្ម​ផល​ស្រាស និង​ស្រា​កែច្នៃ​គ្រប់​ប្រភេទ

​ភ្នំពេញ​:  អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​គ្រប់គ្រង​កន្លែង​ផលិត​ស្រាស និង​ស្រា​លាយ​គ្រប់​ប្រភេទ ដែល​កំពុង​តាំង​ដាក់​លក់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សុខភាព​អ្នក​បរិភោគ​ស្របពេល​ដែល​អ្នក​ស្លាប់​ដោយសារ​ពុល​ស្រា​កាន់តែ​មាន​ចំនួន​កើនឡើង ទាំង​នៅក្នុង​រាជធានី និង​តាម​បណ្តា​ខេត្ត​។​

អាជ្ញាធរ​រាជធានី​ភ្នំពេញ ដាក់​ផែនការឲ្យ​អាជ្ញាធរខ​ណ្ឌ​ទាំង​១២ មន្ទីរ​ពាក់ព័ន្ធ​ចុះ​ស្រង់​ស្ថិតិ​ទីតាំង សិប្បកម្ម​ផលិត​ស្រា​ទាំង​តូច ទាំង​ធំ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​ឈាន​ទៅ​ការគ្រប់គ្រង​គុណភាព​និង​សង្វាក់​ផលិតកម្ម​ឲ្យ​ការផលិត​កាន់តែ​ល្អប្រសើរ​តាម​បច្ចេកទេស មិន​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​។​

​លោក ប៊ុន សេរី អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ ស្តីពី​ការត្រួតពិនិត្យ​ការគ្រប់គ្រង​ផលិតផល និង​ការ​ចែកចាយ​ស្រាស​នៅ​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៦ ខែ​មករា​នេះ​ថា ចាប់ពី​ពេលនេះ​ទៅ មន្ត្រី​ជំនាញ​ពាក់ព័ន្ធ អាជ្ញធ​រខ​ណ្ឌ​ត្រូវ​សហការ​គ្នា ចុះ​ស្រង់​ទិន្នន័យ​កន្លែង​ផលិត​ស្រាស​នៅ​គ្រប់​ទីកន្លែង​ឲ្យបាន​ច្បាស់លាស់ ព្រោះ​កន្លងមក​នេះ​មាន​ផ្ទុះ​ករណី​ស្លាប់​ដោយសារ​ពុល​ស្រា​ជា​ច្រើន​នាក់​នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន ហើយ​ថ្មីៗ​នេះ​ទៀត មាន​មនុស្ស​ស្លាប់​ចំនួន​២​នាក់​ទៀត​ដោយ​សារ​ពុល​ស្រា​ស្ថិត​ក្នុង​ស្កាត់​ទួល​ស្វាយព្រៃ​ក្នុង​ខណ្ឌ​ចំការមន​។​

​លោក​បញ្ជាក់ថា បន្ទាប់​ពី​ចុះ​ស្រង់​ស្ថិតិ​រួច សាលាក្រុង​នឹង​បង្កើតឲ្យមាន គណៈកម្មការ​ចម្រុះ​មួយ ដើម្បី​ចុះ​ត្រួតពិនិត្យ​គុណភាព ហើយ​ជំរុញ​ឲ្យ​ម្ចាស់​សិប្បកម្ម​ទាំងនោះ វេច​ខ្ចប់ មាន​ស្លាក់​សញ្ញា លេខ​កូត ឈ្មោះ និង​លេខ​ទូរស័ព្ទ​ត្រឹមត្រូវ ដើម្បី​បាន​ដឹង និង​ស្គាល់​ប្រភព​ច្បាស់​លាស់ ងាយ​ទប់ស្កាត់បាន​ទាន់ពេល នៅពេល​មាន​បញ្ហា​កើតឡើង​។​លោក​អះអាង​ថា​សព្វថ្ងៃ​ស្រាស និង​ស្រា​លាយ​ជាច្រើន ត្រូវបាន​ចរាចរណ៍​ពេញ​រាជធានី​ភ្នំពេញ ដែល​ពុំ​បានដឹង​ប្រភព​និង​មាន​រូបមន្ត​លាយ​បាន​ច្បាស់លាស់​នោះ​ឡើយ ដែល​ធ្វើឲ្យ​អ្នក​បរិភោគងាយ​ប្រឈម​ពី​បញ្ហា​សុវត្ថិភាព​ទាំង​នេះ​។​

​លោក​បាន​បញ្ជាក់ថា ដើម្បី​គ្រប់ គ្រង​ផលិតផល​ស្រាស​ក្លែងក្លាយ​នៅ​រាជធានី​ភ្នំពេញ​ឲ្យមាន​ប្រសិទ្ធិភាព សុំឲ្យ​ជំនាញ​បច្ចេកទេស មាន​មន្ទីរ​ឧស្សាហកម្ម  កាំកុងត្រូល មន្ទីរ​សុខាភិបាល ចុះ​ស្រង់​ស្ថិតិ​កន្លែង​ស្រាស ឲ្យបាន​ច្បាស់លាល់ ដើម្បី​ចុះហត្ថលេខា​រួម​គ្នា​ត្រួតពិនិត្យ​មូលដ្ឋាន​អាជីវកម្ម​ល​ផលិត​ស្រាស​នេះ​។​

​លោក ធិ​ប សុ​វង់ ប្រធានការិយាល័យ មន្ទីរ​ឧស្សាហកម្ម​សិប្បកម្ម​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ការចុះ​ត្រួតពិនិត្យ​គុណភាព​ច្ចេកទេស​ផលិត​ស្រាស​នេះ មន្ទីរ​បាន​ចុះ​រៀងរាល់​៣​ខែម្តង ដោយ​មិន​មាន ចោទ​ជា​បញ្ហា​អ្វី​ឡើយ ប៉ុន្តែ ការ​ប្រឈម​នោះ គឺ​ការ​ចែកចាយ​បន្ត ដែល​ឈ្មួញ​ខ្លះ​ចង់​ចំណេញ យក​ទៅ​លាយ​សា​ធាតុ​បន្ថែម និង​ធ្វើ​ជា​ស្រា​កែច្នៃ ដែល​នាំ​ឲ្យ​ស្រានោះ​ខូចគុណភាព​។​

លោក​បន្តថា ដើម្បី​ឲ្យ​ការគ្រប់គ្រង និង​ការធ្វើ​អធិការកិច្ច​ផលិតផល​ស្រា​ទាំងនោះ​ឲ្យទទួល​បាន​ជោគជ័យ ត្រូវ​បង្កើន​កិច្ចសហការ​ជាមួយ​គ្នា​ឲ្យបាន​ល្អ រវាង​មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ដែនដី ត្រូវ​ហាន​រាយការណ៍​ឲ្យបាន​ទាន់​ពេលវេលា​នៅ​ពេលមា​ន​ករណី​មិន​ប្រក្រតី​ណាមួយ កើតឡើង​នៅ​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​មាន​វិធានការ​ឆ្លើយតប​បាន​ទាន់ពេលវេលា​។​
​យ៉ាងណា​ក៏​ដោយ​មន្ត្រី​សាលាក្រុង​បាន​ព្រមាន​នឹងដាក់​ទោសទណ្ឌ​ចំពោះ​ម្ចាស់​សិប្បកម្ម​និង​ម្ចាស់​អាជីវកម្ម​លក់​ស្រា​ណា​ដែល​ផលិត​មិន​ស្រប​តាម​បច្ចេកទេស​បង្ក​ផលប៉ៈពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ហើយ​ការផលិត​ទាំងអស់​ត្រូវ តែ​ស្អាត មាន​អនាម័យ​ខ្ពស់​។​

​គួររំលឹកថា​៖ ប៉ុន្មាន​ឆ្នាំ​នេះ គេ​សង្កេតឃើញ​អ្នកពុល​ស្រាស បណ្តាលឲ្យ​ស្លាប់ មាន​នៅ​ខេត្ត​ក្រចេះ ខេត្ត​ពោធិសាត់  ត្បូងឃ្មុំ និង​រាជធានី​ភ្នំពេញ​៕

 

pa_socheatvong_002pasoch

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!