ភ្នំពេញ ៖ ប្រភពពីអាជីវករលក់ ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា មានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀតដែលដំណើរការបើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ ។
ប្រភពបានបន្តថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ ទី៥ បើកដំណើរការអោយក្រុមអ្នកញៀនល្បែងលេងជារៀង រាល់ថ្ងៃ មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ!ធ្វើអោយពលរដ្ឋដាក់ការ សង្ស័យថាបានទទួលលាភ សក្ការៈខែ ថ្ងៃពីបុគ្គលម្ចាស់បនល្បែងមួយនេះហើយទេដឹង?ទើបអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានបានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចុះទប់ស្កាត់និងបង្រ្កាបសោះ!ករណីបុគ្គលម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតខាងលើដែលបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ មានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គមនិងអំពើចោរកម្ម. ចោរលួច.ចោរឆក់.ចោរប្លន់.ចោរ គាស់ តូប.ចោរគាស់ផ្ទះ.គ្រឿងញៀន និងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង ។
ក្រុមអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាង លើស្នើដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញអាណត្តិទី៧ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែង សុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលស្ថិតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញអោយមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ ។
គួររំលឹកផងដែរថា កាលពីថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លែងទៅ សម្ដេច តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត ក្រុងអោយបង្រ្កាបរាល់បនល្បែងសុីសងខុសច្បាប់មិនលើកលែងបើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង. ខេត្ត. ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាប ទីតាំង បនល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។
សូមបញ្ជាក់ថាកាលពីថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ត វេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួត ពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងស៊ីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបណ្តែតបណ្ដោយអោយមានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ មិនធ្វើការទប់ ស្កាត់និងបង្រ្កាប!អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាព ទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត