ខេត្តមណ្ឌលគីរី ៖ មន្ត្រីអង្គការក្រៅរដ្ឋាភិ បាលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគីរី បានបញ្ជាក់ថា នៅពេលថ្មីៗនេះ មេឈ្មួញចាស់ វស្សារូបនេះ គៀងគរបក្សពួករបស់ខ្លួន ឲ្យចូលកាប់បំផ្លិចបំផ្លាញព្រៃឈើខុសច្បាប់ ចំណុចភ្នំព្រិច ក្នុងភូមិម្ពៅ ស្រុកកោះញ៉ែក និងស្រុកពេជ្រាដា ផ្ដួលរំលំ អារ ជៀរ មុខកាត់ធំៗ ក្នុងជម្រកដែនអភិរក្សសត្វព្រៃ សមត្ថ កិច្ចអាវុធហត្ថខេត្ត និងសមត្ថកិច្ចមន្ត្រីអាជ្ញាធរពាក់ព័ន្ធ មិនចាត់វិធានការបង្ក្រាប ។
ប្រជាពលរដ្ឋ បានរិះគន់ចំៗ ទៅលើសមត្ថកិច្ចពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី ជាអ្នកនៅពីក្រោយខ្នង មេឈ្មួញឈើឈ្មោះ រិទ្ធ ទើបដឹកជញ្ជូនបទល្មេីសព្រៃឈើ តាមប្រភេទរថយន្តhighla nder និងររថយន្តថុនត្រាវិញម្តង ចេញពីស្រុកកោះញ៉ែកនិងស្រុកពេជ្រា ឆ្លងដែនទៅ លក់ស្រុក យួន តាមច្រកទ្វារអន្តរជាតិដាក់ដាំ យ៉ាងពេញបន្ទុក មួយរយៈចុងក្រោយ ឈ្មួញឈើ១រូបនេះ មាន ទំនាក់ទំនង ជិតស្និទ្ធ ជាមួយ មន្ត្រី រដ្ឋបាលព្រៃឈើ និងសមត្ថកិច្ច ពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគិរីទើបមិនហ៊ានបង្រ្កាប ហើយធ្វើអ្វីៗ តាមអំពេីចិត្តរបស់ក្រុមឈ្មួញទាំងនោះ។ ហេតុនេះ លោក នាយ ប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារ អន្តរជាតិ ដាក់ ដាំ ជាអ្នកមានសិទ្ធិអំណាច ខ្លាំងជាងគេក្នុងការ បើកដៃ ឲ្យឈ្មួញឈ្មោះ រិទ្ធ ដឹកជញ្ជូន ឈើ ប្រណីតខុសច្បាប់ ទៅ លក់ស្រុកយួននៅពេល យប់ ដោយឡែកប្រធានមន្ទីរកសិកម្មខេត្តមណ្ឌលគីរី និងប្រធានបរិស្ថានខេត្តមណ្ឌលគីរី ជាអ្នកបើកភ្លើងខៀវ ទើបបុគបុគ្គលនេះដំណើរការរកស៊ីជំនួញឈើទៅបានយ៉ាងរលូន ។ ការដែល មេឈ្មួញឈើឈ្មោះ រិទ្ធ ហ៊ានធ្វើអ្វីៗ តាមទំនេីងចិត្ត គឺ ដោយសារអាងមាន លោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី ជា ខ្នងបង្អែកដ៏រឹងមាំ ក្នុង ខណៈពេលដែលលោក ហែម បូណា រ៉ែល មេបញ្ជាការ កង រាជ អាវុធហត្ថ ខេត្តមណ្ឌលគិរី រក្សា ភាព ស្ងៀមស្ងាត់ ។
បញ្ហានេះ លោក ថង សា វុន អភិបាលខេត្តមណ្ឌលគីរី និងលោក ឡោ សុខា ស្នងការ ដ្ឋាននគរបាល ខេត្ត មណ្ឌលគិរី គូរពិនិត្យឡើងវិញខ្លះផងភាពមិនប្រក្រតីរបស់លោក នាយប៉ុស្តិ៍ នគរបាលអន្តោប្រវេសន៍ ច្រកទ្វារអន្តរជាតិដាក់ដាំជាអ្នកបើកបារ៉ាស់ឲ្យមេឈ្មួញឈ្មោះ រិទ្ធ និងឈ្មោះ ភារម្យដឹកជញ្ជូនឈើទៅស្រុកយួនយ៉ាងគំហុក មិនចាត់វិវិធានកាបង្ក្រាបឡើយ។
ដូច្នេះហើយ ប្រជាពលរដ្ឋរស់នៅចំណុចភ្នំព្រិច ភូមិម្ពៅ ស្រុកកោះញ៉ែក អំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការប៉េអឹមកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងជាគណៈកម្មការថ្នាក់ជាតិដើម្បីទប់ស្កាត់ និង បង្ក្រាបបទល្មើស ធនធាន ធម្មជាតិ ដាក់ការស៊ើបអង្កេតស្រាវជ្រាវឲ្យបានស៊ីជម្រៅ ចំពោះក្រុម ឈ្មួញដឹកជញ្ជូនឈើ ទៅស្រុកយួនតាមច្រក ទ្វារអន្តរជាតិដាក់ដាំ ជាបន្ទាន់ .! ជៀសវាងព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ត្រូវវិនាសហិនហោចអស់ក្រោមស្នាដៃ មេឈ្មួញពីនាក់ ១ឈ្មោះ រិទ្ធ៕មានត