ភ្នំពេញ៖ទំនិញគេចពន្ធឆ្លង ដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករក្នុងភូមិសាស្រ្តខេត្តកោះ កុង ច្រើនសន្ធឹកសន្ធាប់កំពុងជិះសេះលែងដៃ ក្នុងអំពើពុក រលួយនៃការអនុញ្ញាតឲ្យនាំទំនិញចេញចូល អំពើពុក រលួយទៅលើផ្ទៃសមុទ្រគ្មាននរណាអាចវាស់មើលបានដែលប្រការនេះគឺលោក ទុំ ណូ មេសាខា គយមិនខ្វល់អំពីបញ្ហាអ្វីទាំងអស់។
ប្រភពបានឲ្យដឹងថា ក្រុមឈ្មួញនាំទំនិញគេចពន្ធ,សាំងគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដែលចេញពីប្រទេសថៃ តាមច្រកកំពង់ផែ (ផ្លូវទឹក) និងផ្លូវ គោកយ៉ាងពេញបន្ទុកដោយរលូនក្នុងទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានមន្រ្តីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាមួយបង្រ្កាបឬទប់ស្កាត់ឡើយ។
ប្រភពពីសមត្ថកិច្ចច្រកបានឲ្យដឹងថា ការនាំទំនិញគេចពន្ធ ចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមានការបើកដៃ និងឃុប ឃិតគ្នាពីសំណាក់លោក ទុំ ណូ មេសាខា គយនិងរដ្ឋាករខេត្តកោះកុង ដែលផ្លាស់មកពីខេត្តសីហនុ ទើបក្រុមឈ្មួញ និងអាជីវកររកស៊ីដឹក ជញ្ជូនទំនិញចូលពីប្រទេសថៃ ឆ្លងកាត់ខេត្តកោះកុងបានបើ មិនដូច្នោះទេ?កុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះនិងគេច ពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើកភ្លើងខៀវពីលោក ទុំ ណូ មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ចជំនាញដែលពាក់ព័ន្ធតាមច្រកព្រំដែនផ្លូវទឹក និងផ្លូវគោកទេនោះគឺមិនអាចនាំទំនិញទាំងនោះចូលបានឡើយ។
ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញ ពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទីជាមេសាខាគយនិងរដ្ឋាករខេត្ត កោះកុងមានអំណាចគ្រប់គ្រងទៅលើការិយាល័យគយជា ច្រើនកន្លែងនៅក្នុងដែនសមត្ថកិច្ចប្រមូលពន្ធគយ ដូចជា ច្រកចាំយាម,កំពង់ផែស្រែអំបិល, កំពង់ផែកែវផុស និងច្រកលួចលាក់តូច ៗជា ច្រើនទៀតដែលងាយស្រួលក្នុងការប្រព្រឹត្តអំពើពុករលួយជាមួយឈ្មួញដែលរកស៊ីនាំទំនិញចូលពីប្ប្រទេថៃឲ្យកូន ចៅធ្វើអ្វីស្រេចតែអំពើចិត្តលួចបើកឲ្យទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចំណីអាហារខូចខូចគុណឲ្យក្រុមឈ្មួញនាំចូលពីប្រទេសថៃយ៉ាងរលូនដោយគ្មានការត្រួតពិនិត្យ. ឆែកឆែរ.រឹតបន្តឹងពីមន្ត្រីគយ ដោយសារគេបង់សេវាឲ្យ ដោយមិនចេញវិក័យប័ត្រ.ប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានបានយ៉ាងងាយៗ ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានដុល្លារថែមទៀត?។ ទំនិញគេចពន្ធ. ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ដែលនាំចូលពីប្រទេសថៃមានដូចជា៖ ស្រាបៀរជាច្រើនប្រភេទភេសជ្ជៈកំប៉ុងឬដប, គ្រឿងសំណង់, ទំនិញចាប់ ហួយ និងគ្រឿងសំអាងការជាដើម។ល។
ប្រភពបានបន្ថែមទៀតថា ក្រៅពីទំនិញសព្វសារពើក៏មានការនាំចូលម៉ូតូគេចពន្ធគ្រប់ប្រភេទ យ៉ាងសកម្មពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ជើងៗរាប់រយគ្រឿងនោះសុទ្ធតែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ មេសាខា គយខេត្តកោះកុង ហើយពួកឈ្មួញនាំចូលម៉ូតូគេចពន្ធជាចំហ ពីប្រទេសថៃចូលទឹកដីខេត្តកោះកុង ដោយមិនខ្លាចរអារច្បាប់ទម្លាប់ប្រទេសនេះឡើយពីព្រោះពួកគេអាងខ្នងមេគយលោក ទុំ ណូ។
បើតាមការបង្គាប់បញ្ជាយាន យន្តដឹកទំនិញឆ្លងកាត់តាម ផ្លូវជាតិលេខ៤៨ត្រូវបង់ លុយចាប់ពី១០ម៉ឺនរៀល ឡើងទៅ,រថយន្តធំដឹកទំនិញត្រូវបង់ លុយពី២០ម៉ឺនរៀល ឡើងទៅ បើមានទំនិញសំពីងសំពោងច្រើនត្រូវបង់លុយពី២៥ម៉ឺនរៀលឡើងទៅ តាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។ សកម្មភាពបែបនេះគឺអាចមើលដោយភ្នែកទទេឃើញជារៀង រាល់ថ្ងៃ នៅតាមបណ្ដាច្រក ព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិ សាស្ត្រខេត្ត កោះកុងតាមដែនទឹកនិង ដែនគោក។បឋម