ព្រៃវែង ៖ មួយរយៈចុងក្រោយបុគ្គលដែលជាម្ចាស់កាស៊ីណូយីហោ 777 ចាប់ផ្តើមបេីកដំណើរការល្បែងជល់មាន់ឡើងវិញ រយៈពេលយូរខែមកហើយរហូតដល់បច្ចុប្បន្ននេះបើកអោយពលរដ្ឋខ្មែរ ចូលលេងសុីសងខុសច្បាប់យ៉ាងពពាក់ពពូន អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការបង្រ្កាបទេនាំគ្នា រក្សាភាពស្ងៀម ស្ងាត់ ។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្នុងភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃ វែង បានបញ្ជាក់ឲ្យដឹងថា កាស៊ីណូ 777 កំពុងបេីកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់លុយសុីសងខុសច្បាប់ ដោយ សេរី ជល់មាន់ បៀរ អាប៉ោង យូគីយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ខេត្ត.មិនហ៊ានធ្វើការទប់ ស្កាត់និងបង្រ្កាបនោះទេ នាំគ្នារក្សាភាពស្ងៀមស្ងាត់! បំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួង មហាផ្ទៃ ។
ដូច្នេះអាជ្ញាធរថ្នាក់ឃុំ និងសមត្ថកិច្ចថ្នាក់ស្រុក មិនគួរបណ្តែតបណ្តោយឲ្យបុគ្គលជាម្ចាស់កាសុីណូ 777 បេីកល្បែងជល់មាន់ បៀរ អាប៉ោង និងល្បែងផ្សេងៗ ជាច្រើនប្រភេទទៀតលេងក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ព្រោះអាចកេីត មាននូវអំពើចោរកម្មចោរលួចចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះប្រើអំពេីហឹង្សាគ្រួសារគ្រឿង ញៀនដើមចមចេញពីល្បែងសុីសងនេះឯង។ពេលនេះសមត្ថ កិច្ចពាក់ព័ន្ធ មិនទាន់ចាត់វិធា នការបង្រ្កាប ឲ្យស្របតាមគោលនយោបាយទាំង៧ ចំណុចដែលដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។
ហេតុនេះលោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងនីតិកាលទី៧មិនគួរមេីលរំលងភាពអសកម្មរបស់លោក អភិបាលស្រុកព្រះស្តេច និងលោក ជៃ សេងហ៊ាង អធិកា រដ្ឋាននគរបាលស្រុកព្រះស្ដេច ដែលបណ្តោយឲ្យមានល្បែងជល់មាន់ ទ្រង់ទ្រាយធំ បេីកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងសុីសងក្នុងកាសុីណូ777ក្នុងមូល ដ្ឋានរបស់ខ្លួនមិនព្រមបង្រ្កាប។
ប្រជាពលរដ្ឋរស់នៅភូមិគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច សូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេស លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចាត់មន្ត្រីក្រោមឱវាទខេត្ត ពិនិត្យឡេីងវិញ ចំពោះម្ចាស់ កាសុីណូ777ដែលហ៊ានបេីកល្បែងជល់មាន់ខ្នាតធំបង្កប់ក្នុងកាស៊ីណូ 777 អោយពលរដ្ឋ ខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងចាត់វិធានការបង្រ្កាប ដេីម្បីបង្រឹងសន្តិសុខសណ្ដាប់ធ្នាប់ជូនពលរដ្ឋមូលដ្ឋាន៕មានត