ភ្នំពេញ ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានដាក់បទបញ្ជាដល់អភិបាល រាជធានី.ខេត្តទាំង២៥.ខេត្ត.ក្រុងត្រូវតែបង្រ្កាបទីតាំងល្បែងស៊ីសងគ្រប់ប្រភេទនូវទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថាបើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់ពីតំណែងទៀត ផង។សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្ត.ទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទបើកបង្កប់ក្នុង”ក្លឹបបាល់ទះ”ត្រង់ចំណុចផ្ទះលេខ”១៨” តាមបណ្តោយផ្លូវ ៤៧៤ ស្ថិតក្នុង សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកដំណើរការអោយក្រុមញៀនល្បែងលេងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី រីឯ លោក យិន សាន អធិការនគរបាលខណ្ឌចំការមន និងលោក កៀង ល័ក្យ អភិបាលខណ្ឌចំការមន នៅសម្ងំស្ងៀម មិនឃើញចាត់ឲ្យកូនចៅចុះបង្រ្កាបនៅឡើយទេ។
តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា ទីតាំងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទ ដែលបង្កប់ក្នុង “ក្លឹបបាល់ទះ” មួយកន្លែងនេះដុះស្លែ បើកដំណើរការយ៉ាងពេញបន្ទុករាល់ថ្ងៃ ធ្វើឲ្យពលរដ្ឋ ដាក់ការសង្ស័យថា មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួល លាភសក្ការៈពីម្ចាស់ទីតាំងល្បែងសុីសង មួយកន្លែងនេះអស់ហើយទេដឹង? ទើបគ្មានវិធានការទប់ស្កាត់និងបង្រ្កាបទាល់តែសោះ ។ ក្តីកង្វល់ របស់ប្រជាពលរដ្ឋ រស់នៅមូលដ្ឋានសព្វថ្ងៃនេះ មានការភ័យខ្លាចនិងព្រួយបារម្ភយ៉ាងខ្លាំងបញ្ហា អសន្តិសុខ សង្គម និងអំពើចោរកម្ម ចោរលួច.ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង។
ហេតុនេះហើយទើបប្រជាពល រដ្ឋរស់នៅមូលដ្ឋានខាងលើស្នើដល់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនិងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជួយចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់និងបង្រ្កាប បុគ្គលដែលហ៊ានបើកល្បែង ស៊ីសងខុសច្បាប់ជាច្រើនប្រភេទ បង្កប់ក្នុង”ក្លឹបបាល់ទះ” ស្ថិតនៅភូមិសាស្ត្រខាងលើផងទាន៕មានត