ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋាភិបាលអាណត្តិទី៧គួរដាក់មន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវអោយស៊ីជម្រៅ អំពើពុករលួយរបស់លោក នូ ស៊ីថា ឡើងកាន់តំណែងជាមេគយចល័តទូទាំងប្រទេសភ្លាមផ្អើលអ្នករកស៊ីតូច ធំ ករណីប្រើជនស៊ីវិលជាច្រើននាក់អោយដើរបង្ក្រាបបទល្មើសគយយកលុយគ្រប់ច្រកល្ហកជាពិសេសផ្លូវជាតិនិងតាមច្រកព្រំដែន.!

ភ្នំពេញ៖ផ្អើលអ្នករកស៊ីតូច ធំ ករណីលោកមេគយចល័ត នូ ស៊ីថា ប្រើជនស៊ីវិលឲ្យដើរបង្ក្រាបបទល្មើសគយ យកលុយគេ!ប្រភពបានរាយការណ៍មកថា មានជនស៊ីវិលប្លែកៗមុខជា ច្រើនដើរធ្វើសកម្មភាពបង្ក្រាបបទល្មើសគយ ជាពិសេសនៅតាមផ្លូវជាតិនិងនៅតាមច្រកព្រំដែន។ ជនស៊ីវិលទាំងនោះ ត្រូវគេប្រាប់ថា ធ្វើការក្រោម បង្គាប់បញ្ជា លោក នូ ស៊ីថា ប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបទល្មើសគយ ឬ”ហៅថាគយចល័ត”។ ករណីនៃការបង្ក្រាបប្រមូលទូរសព្ទអត់ពន្ធនៅផ្សារមេមត់ខេត្តត្បូងឃ្មុំត្រូវគេខ្សិបប្រាប់ ថា ក្រោមការបង្គាប់បញ្ជារបស់លោកនូ ស៊ីថា នោះដែរ។

លោក នូ ស៊ីថា អតីតប្រធានសាខាគយនិងរដ្ឋាករខេត្តត្បូងឃ្មុំនិងប្រធានសាខាគយនិងរដ្ឋាករខេត្តបន្ទាយមានជ័យរួចលេបថ្នាំOk ពន្យាកំណើត មកកាន់តំណែងជាប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ជំនួសលោក កើត សុធារ៉ា​ ។ ក្នុងតំណែងថ្មី សង្ឃឹមថា ជាសេនាធិការដ៏សំខាន់របស់ អគ្គនាយកគយនិងរដ្ឋាករកម្ពុជា ក្នុងការប្រមូលពន្ធជូនរដ្ឋ ។ ក៏ប៉ុន្តែបន្ទាប់ពី​បានឡើងកាន់តំណែង​ថ្មីភ្លាម​លោក​បាន​ដាក់​ពង្រាយ​មន្ត្រី​គយចល័តនិងលាយឡំដោយជនស៊ីវិល គ្រប់ច្រកល្ហក​រួមទាំងតាម​ផ្លូវជាតិ​ផងដែរ​ដើម្បី​ទប់​ស្កាត់​អំពើរត់ពន្ធ​។​

ប្រភពពី​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូនទំនិញ​ពីប្រទេសជិតខាង​ចូលមកកាន់​រាជធានីភ្នំពេញ​បាន​ប្រាប់ថា​ តាំងពីលោក​ នូ​ ស៊ីថា​ ឡើងកាន់តំណែងភ្លាម​តម្រូវឲ្យមាន​រាប់ក្បាល ឡានបង់លុយ​ច្រើនៗ​ដោយលើកហេតុផល ថា​ ដើម្បី​រកចំណូល​ចូល​ជាតិ​​ លោក នូ ស៊ីថា មិនត្រឹមតែល្បីជាគយពូកែរចាប់ជម្រិតគោះឈ្មួញនិងប្រជាពលរដ្ឋរកស៊ីកំប៉ិកកំប៉ុកប៉ុណ្ណោះទេ ថែមទាំងល្បីថា ជាជនពូកែសូក ប៉ាន់,អែបអបថ្នាក់លើ ចាប់ តាំងពីមន្ត្រីតូច តាច រហូតក្លាយជាប្រធានច្រកទ្វារ ប្រធានសាខា ប្រធាននាយកដ្ឋាន គយចល័ត, ពូកែឱប ដៃឱបជើងថ្នាក់លើសូកប៉ាន់និងរហូតដល់ថ្នាក់លើចាត់ តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធានសាខាគយខេត្តបន្ទាយមានជ័យ ហើយក្រោយលេបថ្នាំពន្យាកំណើតរួចបានឡើងកាន់ដំណែងប្រធាននាយកដ្ឋានគយចល័ត​យ៉ាងត្រេក ត្រអាលបំផុត។

ក្រុមមន្ត្រីថ្នាក់ក្រោមនិងឈ្មួញរិះគន់ទៀតថា គ្រាន់តែបានចូលកាន់តំណែងភ្លាមលោក នូ ស៊ីថា បានចាត់តាំងមន្ត្រីឲ្យចុះប្រចាំការដាក់ប៉ុស្តិតាមគោល ដៅដើម្បីគាបចាប់ជម្រឹតក្រុមឈ្មួញអោយបង់លុយតាមតែទំនើងចិត្តដោយមិនខ្វល់ពីនយោបាយកំណែទម្រង់លើការប្រមូលពន្ធដែលរដ្ឋាភិបាល ក្រសួង និងអគ្គនាយកដ្ឋានដាក់ចុះនោះទេ ។ អ្វីដែលជាទីចាប់អារម្មណ៍របស់ឈ្មួញអ្នករកស៊ីដឹកទំនិញនោះថា មានជនស៊ីវិលដើរធ្វើសកម្ម ភាពចាប់ជម្រិត ឬក៏មន្ត្រីគយស្លៀកពាក់ស៊ីវិលដើរធ្វើ សកម្មភាពជម្រិតយកលុយពីអ្នកដឹកទំនិញក្រោមបង្គាប់បញ្ជារបស់លោក នូ ស៊ីថា ។

រំលឹកថា មុន​បាន​មក​កាន់​តំណែងជាប្រធានសាខាគយខេត្តត្បូងឃ្មុំនិងប្រធានសាខាគយខេត្តបន្ទាយមានជ័យ បច្ចុប្បន្នប្រធាននាយកដ្ឋានគយចល័ត លោក នូ ស៊ីថា ​សម្លឹង​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួនធ្វើយ៉ាងណាដើម្បី​ឆាប់​ក្លាយជា​អ្នក​មាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភនោះលោក នូ ស៊ីថា ក៍បានសូកប៉ាន់ជ្រែ​រត់​ការ យកតំណែងខ្លាញ់​តែម្តង ទីបំផុត​ ដោយ សារតែអំណាចលុយរបស់លោក នូ ស៊ីថា ក៍បាន​ផ្លោះ​មេឃឡើង​ធ្វើ​ជាមេគយ​ប្រចាំខេត្ត​បន្ទាយមានជ័យ​ជា​ខេត្ត​សម្បូរណ៍​ដោយជំនួញ​សេដ្ឋកិច្ច​ គ្រប់​វិស័យសម្រាប់ឲ្យលោក នូ ស៊ីថា បង្កើនប្រាក់ ចំណូលកាន់តែខ្ពស់វិញម្ដង នឹងមានលទ្ធភាពលេបថ្នាំពន្យាកំណើតរហូតបានក្លាយជាប្រធាននាយកដ្ឋានគយចល័តបានយ៉ាងរំភើយ។​

ប្រភព បានលើកឡើងទៀតថា កាលលោកនៅកាន់ជាតំណែងប្រធានសាខាគយខេត្តត្បូងឃ្មុំនិងខេត្តបន្ទាយមានជ័យ លោក នូ ស៊ីថា គឺ​មាន​សមត្ថភាព​ជំនាញ​ខ្ពស់ក្នុង​ការប្រព្រឹត្ត​ អំពើពុករលួយ​គ្រប់​រូបភាព​ក្នុងការ ឃុបឃិត​ជាមួយ​ឈ្មួញ​រកស៊ីដឹកទំនិញគេចពន្ធឆ្លងដែននឹងបង់ពន្ធមិនគ្រប់ដែលរាល់ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​ធ្លាក់​ក្នុងកណ្តាប់ដៃ​លោក នូ ស៊ីថា ទាំងស្រុងជាអ្នកវាយពន្ធប្រថាប់ត្រាតាមបបូរមាត់គាត់តែទាំងអស់ហ្នឹង ដោយគ្មានមន្ត្រីរងណាហ៊ានអារកាត់ជំទាស់ជាមួយគាត់បានទេកន្លងមក ។​

ចំណែកឯ​កិច្ចខិតខំ​ប្រឹងប្រែង​លើការប្រមូលពន្ធចូលរដ្ឋវិញ និយាយជារួមគឺលោក នូ ស៊ីថា មិន​ដែល​ឈឺ​ក្បាល​វិលមុខ​គិតគូរ​រក​ផលប្រយោជន៍​ជូន​ជាតិ​ឡើយធ្វើយ៉ាងណា​ឱ្យ​តែ​ខ្លួន​ឆាប់​បាន​ក្លាយជា​អ្នកមាន​ទ្រព្យសម្បត្តិ​ ដ៏​ហ៊ឺ​ហារ ដើម្បីទៅបង្អួតរៀងបង្ហាញសាច់ដុំថាខ្លួនជាសេដ្ឋីនៅស្រុកកំណើតនោះ គ្មានទេភាពអើពើខំប្រឹងប្រែងប្រមូលពន្ធអោយគ្រប់តាមផែនការដែលរាជរដ្ឋាភិបាលដាក់ចុះនោះ ។

ដូច្នេះគួរតែ​ក្រសួង​សេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង​ទីចាត់ការគយនិង​រដ្ឋាករ មានវិធានការសើរើ​ការប្រកាសតែងតាំងប្រធាននាយកដ្ឋានគយចល័ត​ ឡើង វិញផង ដោយ​ហេតុថាខ្វះអ្វី មន្រ្តីមានគុណសម្បត្តិ នៅអគ្គនាយកដ្ឋាន និងបញ្ញវន្ត័ស្រកក្រោយស្អេកស្កះទុកអោយគេធ្វើការផងមិនគួរណាមកជ្រើសយកបុគ្គលពុករលួយបុគ្គលលួចជាតិបំផ្លាញជាតិអោយមកជិះជាន់កជាតិ ជាបន្តទៀតនោះទេ ! មានតែអង្គភាព ACU ទេដែលអាចរកឃើញភាពស្អុយរលូយរបស់ លោក នូ ស៊ីថា ប្រធាននាយកដ្ឋានគយចល័ត ដែលល្បីល្បាយពីអំពើពុករលួយធ្វើមានធ្វើបានសំរាប់តែគ្រួសារខ្លួនតែប៉ុណ្ណោះ។មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!