ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋាភិបាលអាណត្តិទី៧គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវសេុីបអង្កេតអោយសុីជម្រៅលោក សំ កុសល ប្រធានសាខាគយខេត្តកណ្ដាលពង្រាយកូនចៅបង្កើត”ប៉ុស្ដិ៍ជជុះ”គាបយកលុយពីក្រុមអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមករាជធានីភ្នំពេញដើម្បីស្រង់ដើម.!

កណ្ដាល៖ ក្រុមអាជីវករអ្នករកស៊ីដឹកទំនិញបន្លែផ្លែឈើ ពីប្រទេសវៀតណាម ចូលមកខ្មែរ បានត្អូញត្អែគ្រប់ៗ គ្នាថា ពួក គាត់រកប្រាក់ចំណេញលែងបានហើយព្រោះលោក សំ កុសល ប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្ដាល បង្កើត “ប៉ុស្តិ៍ជជុះ”គ្រប់ច្រកល្ហកតាមដងផ្លូវជាតិនានា ក្នុងភូមិសាស្ត្រ ខេត្តកណ្ដាលប្រពឹត្តអំពើពុករលួយដើម្បីស្រង់ដើម ព្រោះថាមុនមកកាន់ជាប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាលត្រូវចំណាយទុនអស់យ៉ាងសន្ធឹកសន្ធាប់ទើប បានឡើងកាន់តំណែងមួយនេះ។ ដោយ ហេតុនេះទើបលោកដាក់កម្លាំងដៃជើងខ្លួន ចាំប្រដេញតាមកាក់ស្ទាក់ចាប់រថយន្ត ជំរិត យកលុយចូលហោប៉ាវឆៅៗដោយពុំមានចេញវិក្កយបត្រ.ចុងសន្លឹកឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ!ពោលគឺចាំជំរិតយកលុយស្រស់ៗ តែម្ដងក្រោមហេតុផល(ពិនិត្យឯកសារពន្ធ) ជាក់ស្ដែងបង្កើត”ប៉ុស្តិ៍ជជុះ” ដុះស្នឹមនៅផ្លូវជាតិលេខ១ ក្នុងឃុំសំរោងធំ ស្រុកកៀន ស្វាយ ទល់មុខ (វត្តគង្គាស្ទឹង) ដើម្បីចាំស្ទាក់យកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើចេញ ពីវៀតណាម ចូលមកកាន់រាជធានីភ្នំពេញ ដែលបើកលើផ្លូវ ជាតិលេខ ១ ដោយផ្អែកថា (ត្រួតពិនិត្យឯកសារពន្ធ) ដែលចេញពីព្រំ ដែននោះ! តែតាមការពិតដាក់កម្លាំងសម្រាប់រាប់ក្បាលឡាន គាបយក លុយចូលហោប៉ាវ ចែកគ្នាធ្វើមានបានយ៉ាងសុខស្រួយក្រុមគ្រួសារខ្លួនតែប៉ុណ្ណោះ។ ក្នុងនោះដែរលោកសំ កុសល ប្រធានសាខាគយ បានបង្កើត”ប៉ុស្ដិ៍ជជុះ”នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល សម្រាប់ចាំស្ទាក់ដេញយកលុយ ពីរថយន្តដឹកទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលភ្នំពេញ ដែល បើកលើផ្លូវជាតិលេខ៨ នេះ។

អាជីវករបានបន្តអោយដឹងទៀតថា ខ្លួនដឹកបន្លែផ្លែ ឈើគ្រឿងជ័រ”ពីប្រទេសវៀតណាម ចូលភ្នំពេញ ដោយប្រើរថយន្តសាំយ៉ុង គឺត្រូវបានដៃជើងលោក សំ កុសល មេសាខាគយដែលមានប៉ុស្ដិ៍នៅផ្លូវជាតិលេខ ៨ ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល កំណត់ យកលុយចំនួន ១៥០.០០០ រៀល ក្នុង១ ជើងជាកំហិតមិនអាចតវ៉ាបាន អាជីវករអ្នកដឹកបន្លែផ្លែឈើដដែលពីវៀត ណាម ចូលមកភ្នំពេញ តាមច្រកទ្វារអន្តរជាតិម៉ឺនជ័យ ក៏ បានលើក ឡើងស្រដៀងៗគ្នានេះដែរថា រាល់ថ្ងៃខ្លួនប្រើរថយន្តចំណុះ ៥តោន គឺត្រូវបានក្រុមមន្ត្រីគយ ដែលមាន”ប៉ុស្ដិ៍ជជុះ”ត្រង់ចំណុចខាងលើ កំណត់យកលុយក្នុង១ជើង ១០០.០០០ រៀល យ៉ាងទៀងទាត់តាមការកំណត់របស់លោកសំ កុសល ប្រធានសាខាគយខេត្តកណ្ដាលមិនអាចតវាបានឡើយ។រថយន្តដឹកផ្លែឈើដោយមិនមានបង្កប់ទំនិញក្នុង១ជើង បង់លុយ៧០.០០០រៀល ជាកំហិត។បើរថយន្ត(វេអង) ដឹកចំណីជ្រូក ដែលមានថៅកែក្រុមហ៊ុនរត់ការហើយនោះ ក៏ត្រូវបង់បាយទឹកជូនកូនចៅលោកប្រធានសាខាក្នុង១ជើង ២០.០០០រៀលផងដែរ។

ក្រុមអាជីវករបានបញ្ជាក់ដូចៗគ្នាថា រាល់ការបង់លុយទាំងនោះ គឺមិនដែលមានចុងសន្លឹកវិក្កយបត្រ ឬបង់ពន្ធចូលរដ្ឋអ្វីនោះទេ?ជារៀងរាល់លើក មន្ត្រីគយត្រង់ចំណុចខាងលើហៅដេញស្ទាក់ចាប់រថយន្ត (ពិនិត្យឯកសារពន្ធ) រួចកំណត់ឱ្យបង់ លុយចូលហោប៉ាវតែម្ដង! ។

ក្រុមអាជីវករបានបន្ថែុមទៀត ថា ក្រោយ ដេញស្ទាក់ជាច្រើន លើករួចមកហើយនោះ បច្ចុប្បន្នគ្មាននរណាម្នាក់ ហ៊ានរំលងបានឡើយពោលគឺឱ្យតែ បើករថយន្ត មកដល់ “ប៉ុស្ដិ៍ជជុះ”នៅផ្លូវជាតិលេខ៨ ត្រង់ចំណុចភូមិព្រៃបាំង ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល គឺដឹងតែឈប់និង ចូលបង់លុយឱ្យមន្ត្រីគយនៅចំណុចនោះគ្រប់ៗគ្នាមិនអាចខានបាន។

ជាក់ស្ដែង ក្នុងមួយថ្ងៃៗមានរថយន្តតូចធំ រាប់សិបគ្រឿង ដែលដឹកជញ្ជូន ទំនិញបន្លែផ្លែឈើ ពីវៀតណាម ចូលមកកម្ពុជាទាំងថ្ងៃទាំងយប់ ដោយបង់ពន្ធមិនគ្រប់..!។ជាហេតុនាំឱ្យមន្ត្រីគយខ្លះបង្កើត”ប៉ុស្តិ៍ជជុះ” ក្រោមហេតុផល (ត្រួតពិនិត្យឯកសារពន្ធ) រួចគាប សង្កត់កំណត់យកលុយពី អាជីវករដាក់ហោប៉ាវ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ដើម្បី ចែកបក្សពួកធ្វើមានបានយ៉ាងសុខស្រួលដោយមិនញញើតអ្វីៗទាំងអស់។ហេតុនេះហើយសូមលោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្តេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវ ចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់លោក សំកុសល មេសាខាគយខេត្តកណ្ដាលស្ទាត់ទំនាញខាងប្រព្រឹត្តអំពើពុករលួយដែលកំពុងពង្រាយដៃជើងក្រុមគយខ្លួនដាក់”ប៉ុស្តិ៍ជជុះ”ក្នុងខ្សែរក្រវាត់ខេត្តកណ្ដាលផងទាន។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក សំ កុសលប្រធានសាខាគយនិងរដ្ឋាករខេត្តកណ្តាល រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!