ត្បូងឃ្មុំ៖ ប្រភពថ្មីៗពីក្រុមឈ្មួញនិងអាជីវករ រកសុីដឹកជញ្ជូនបន្លែផ្លែឈើនិងទំនិញចេញចូលពីប្រទេសវៀតណាមឆ្លងកាត់លើ កំណាត់ផ្លូវជាតិលេខ៧ ស្នើដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវអោយសុីជម្រៅជុំវិញភាពមិនប្រក្រតីរបស់ក្រុមគយមួយកន្លែងស្ថិតលើផ្លូវជាតិលេខ៧ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដែលប្រព្រឹត្តអំពើពុករលួយប្រមូលលុយពីក្រុមអាជីវករម្ចាស់រថយន្តដឹកទំនិញឆ្លងដែនពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា ។
ទីតាំង(ក្រុមគយកុងត្រូលជជុះ)បើយើងធ្វើដំណើរទៅស្រុកមេមត់គឺកម្លាំងគយមួយក្រុមនេះដាក់នៅលើផ្លូវជាតិលេខ៧ ខាងឆ្វេងដៃ។មហាជនជាច្រើនដាក់ជាចម្ងល់ឆ្ងល់ថា តើក្រុមគយនៅចំណុចខាងលើ ចំណុះអោយ គយ ខេត្ត ឬ គយចល័តលើផ្ទៃប្រទេស ? ចាំបង្ក្រាបបទល្មើសរត់ពន្ធ ? ឬក៍ដាក់មកចាំសង្កត់ ក ក្រុមឈ្មួញនិងអាជីវកររកសុីដឹកបន្លែផ្លែឈើនិងទំនិញស្របច្បាប់ឆ្លងកាត់លើកំណាត់ផ្លូវនេះ ? ។
ប្រភពអាជីវករដឹកទំនិញបានបន្តថា ទំនិញក្នុង១រថយន្តសាំយ៉ុងបង់ឱ្យក្រុមគយនៅទីតាំងខាងលើចំនួន ៨០មុឺនទៅ១ លាន រៀល ដែលដឹកទំនិញចេញពីប្រទេស វៀត ណាម ចូលមកប្រទេសកម្ពុជា បណ្ដាទំនិញទាំងឡាយដែលឆ្លងដែនពីប្រទេស វៀត ណាម ចូលមកនោះសុទ្ធតែត្រូវបង់ពន្ធនៅច្រកព្រំដែនរួចហើយដែរ?ប៉ុន្តែក្រុមគយនៅចំណុចនោះតម្រូវអោយពួកគាត់បង់លុយបន្ថែមទៀតដោយគ្មានក្រដាស់ស្នាមឬវិក្ក័ យបត្រអ្វីទាំងអស់។ ហេតុដូចម្ដេចបានជាមានពួកក្រុមគយនៅមិនឆ្ងាយពីគយព្រំដែនមួយកន្លែងទៀត ដែលចាំយកលុយស្រួលៗបន្ថែមទៀតនោះ ។ មជ្ឈដ្ឋាននានាថា ករណីនេះតើបទបញ្ជារបស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មែនដែរឬ ? បើវាជាគយស្របច្បាប់បញ្ជាថ្នាក់លើ?គួរតែលើកផ្លាកទីស្នាក់ការឲ្យបានច្បាស់លាស់និងសមរម្យផងទាន!។
គួរបញ្ជាក់ថា គយមួយកន្លែងនេះឃើញតែរថយន្ត១គ្រឿង ដែលបិទផ្លាកគយ តែមិន ឃើញលើកស្លាកទីស្នាក់ការឱ្យបានត្រឹមត្រូវតាមបទកដ្ឋានគតិ យុត្តិ ? ហើយរាល់ថ្ងៃនេះគេឃើញតែរថយន្តដឹកទំនិញឆ្លងកាត់ ចេញចូលបង់លុយនឹងយកឯកសារ”ត្រួតពិនិត្យរថយន្តដឹកទំនិញអោយបានត្រឹមត្រូវនោះទេ?មិនថាតិចឬច្រើនសុទ្ធ តែត្រូវចូលទៅជួបពួកមន្ត្រីគយប្រចាំការនៅទី នោះពោល(កុងត្រូលជជុះឬប៉ុស្តិ៍ជជុះ)។
ប្រភពពីពលរដ្ឋនៅក្បែរទីតាំងខាងលើបានបន្ថែមថា (គយកុងត្រូលជជុះ)នៅទី នេះមិន បានត្រួតពិនិត្យទំនិញអ្វីឲ្យច្បាស់លាស់នោះទេ? ពោលគឺយកតែលុយក្រុមឈ្មួញនិងអាជីវករដឹកទំនិញឆ្លងកាត់លើកំណាត់ផ្លូវផាតិលេខ៧ តាមការកំណត់របស់ក្រុមគយចំណុចនោះជាការស្រេច។ ទំនិញដែលនាំចូលពីប្រទេសវៀតណាមចូលមកប្រទេស កម្ពុជា ដូចជាគ្រឿង ឧបភោគ បរិភោគបន្លែ បង្ការជាដើម គឺក្រុមគយដឹងតែពីយកលុយ, មិនបានត្រួតពិនិត្យអ្វីឡើយ។ ការដែលមិនបានត្រួតពិនិត្យអោយបានត្រឹមត្រូវនោះវាបង្កហានិភ័យនិងគ្រោះថ្នាក់យ៉ាងខ្លាំងសម្រាប់សុខភាពរបស់ប្រជាពលរដ្ឋ។
ប៉ុន្តែមន្ត្រីគយទាំងនោះអាចនិយាយបានថាបញ្ហាសុខភាពពាក់ព័ន្ធនឹងមន្ត្រីកាំកុងត្រូល រីឯពួកគាត់ជាគយដឹងតែយកលុយចែកគ្នាធ្វើមានបានប៉ុណ្ណោះទេ។ ដែលបញ្ហានេះថ្នាក់ដឹកនាំគួរត្រួតពិនិត្យឲ្យបានច្បាស់លាស់អំពីបញ្ហាតួនាទីគយនៅទីកន្លែងនោះអោយម៉ត់ ចត់ផង។ ហេតុនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ ប្ដេជ្ញាលុបបំបាត់អំពើពុក រលួយតាមដងផ្លូវចាត់វិធានការទប់ស្កាត់អំពើពុករលួយ ក្រុម មន្រ្តីគយ(កុងត្រូលជជុះ) តាមដងផ្លូវដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផងទាន ។មានត