ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះកុងបើកភ្លើងខៀវអោយឈ្មួញដឹក ជញ្ជូនទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

ខេត្តកោះកុង៖ ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ឆ្លងដែនក្រោមខ្សែរភ្នែកលោក ទុំ ណូ មេគយខេត្តកោះកុង កំពុងជិះសេះ លែងដៃក្នុងអំពើពុករលួយនៃការអនុញ្ញាតឲ្យនាំទំនិញចូល លើផ្ទៃសមុទ្រគ្មាននរណាអាចវាស់មើលបានឡើយដែលប្រការនេះគឺលោក ទុំ ណូ មិនខ្វល់អំពីបញ្ហាអ្វីទាំងអស់។ ប្រភពបានឲ្យដឹងថា​ ក្រុម​ឈ្មួញនាំ​ទំនិញគេចពន្ធ,សាំង​គេចពន្ធ និង​ទំនិញ​បងបង់ពន្ធមិន​គ្រប់និង​ទំនិញ​ខុសច្បាប់​ចេញពី​ប្រទេស​ថៃ តាម​ច្រក​កំពង់ផែ ផ្លូវទឹកនិងផ្លូវគោកយ៉ាង​ពេញបន្ទុកដោយរលូនក្នុង​ទឹកដីខេត្តកោះកុង យ៉ាងគំហុក ដោយគ្មានអាជ្ញាធរ សមត្ថកិច្ចជំនាញពាក់ព័ន្ធណា មួយបង្រ្កាបឬទប់ស្កាត់ឡើយ។

ប្រភពពីសមត្ថកិច្ចស្ថាប័នផ្សេងៗបានឲ្យដឹងថា ការនាំទំនិញ គេចពន្ធចេញមកពីប្រទេសថៃ ឆ្លងចូលមកទឹកដីកម្ពុជាបានយ៉ាងរលូនបែបនេះមកពីមាន ការបើកដៃ និងឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់លោក ទុំ ណូ មេ​សាខាគយ​ខេត្តកោះកុង ដែលផ្លាស់​មកពី​ខេត្ត​ព្រះសីហនុ ទើបក្រុម​ឈ្មួញ និង​អាជីវករ​រកស៊ី​ដឹកជញ្ជូន​ទំនិញ​ចូលពី​ប្រទេស​ថៃ ឆ្លងកាត់​ខេត្តកោះ កុងបាន​ បើមិនដូច្នោះទេកុំសង្ឃឹមថាបាននាំទំនិញបង់ពន្ធខ្លះគេចពន្ធចូលមកបាននោះ។បើគ្មានការអនុញ្ញាតនិងបើក ភ្លើងខៀវពីលោកទុំ ណូ​ មេគយខេត្តកោះកុង មានការត្រូវរ៉ូវគ្នានិងសមត្ថកិច្ច​ជំនាញ​ដែល​ពាក់ព័ន្ធ​តាម​ច្រកព្រំដែន​ផ្លូវទឹក និង​ផ្លូវគោក​នោះទេ!គឺមិនអាចនាំទំនិញទាំងនោះចូលមកប្រទេសខ្មែរយ៉ាងគំហុកបានឡើយ។

ក្រុមឈ្មួញនិងអាជីវកររកស៊ីដឹកទំនិញពីប្រទេសថៃ រិះគន់ចំៗថា លោក ទុំ ណូ ក្នុងតួនាទី​ជា​មេ​សាខាគយ​ខេត្តកោះកុង មានអំណាច​គ្រប់គ្រង​ទៅលើ​ការិយាល័យ​គយ​ជាច្រើន​កន្លែងនៅក្នុង​ដែន​សមត្ថកិច្ច​ប្រមូល​ពន្ធគយ ដូចជា៖ ច្រក​ចាំ​យាម, កំពង់ផែ​ស្រែអំបិល, កំពង់ផែ​កែវផុស និង​ច្រក​លួច លាក់​តូចៗ​ជាច្រើន​ទៀត​ដែល​ងាយស្រួល​ក្នុងការ​ប្រព្រឹត្ត​អំពើ ពុករលួយ​ជាមួយ​ឈ្មួញ​ដែល​រកស៊ី​នាំ​ទំនិញ​ចូល​ពី​ប្រទេសថៃឲ្យកូនចៅធ្វើអ្វីស្រេចតែអំពើចិត្ត លួចបើកឲ្យទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​ស្ទើរ​មិន​គ្រប់ចំណីអាហារ​ខូចខូចគុណឲ្យក្រុមឈ្មួញ​នាំចូល​ពី​បប្រទេសថៃយ៉ាង​រលូន​!ដោយ​គ្មាន​ការឆែក ឆេរត្រួតពិនិត្យនិង​រឹត​ប​ន្តឹង​ពី​មន្ត្រី​គយ ដោយ សារ​គេ​បង់​សេវា​ឲ្យ​ ដោយមិនចេញវិក័យប័ត្រក៏មាន ប្រមូលលុយដាក់ហោប៉ៅចែកគ្នា យ៉ាងងាយចែកគ្នាធ្វើមានបាន ធ្វើឲ្យបាត់បង់ចំណូលចូលរដ្ឋ ក្នុង១ខែៗរាប់សិបលានថែមទៀត?។ ប្រភពពីសមត្ថកិច្ចដដែលបានបង្ហើបអោយដឹងទៀតថា ទំនិញគេចពន្ធ. ទំនិញ​បង់ពន្ធមិន​គ្រប់​និងទំនិញខុសច្បាប់ដែល​នាំចូល​ពី​ប្រទេស​ថៃ មាន ដូចជា៖ ស្រា​បៀរ​ជាច្រើន​ប្រភេទភេសជ្ជៈ​កំប៉ុងឬ​ដប, គ្រឿងសំណង់, ទំនិញ​ចាប់ ហួយ និង​គ្រឿង​សំអាងការ​ជាដើម​។ល។

ប្រភពបានបន្ថែមថា ក្រៅពីទំនិញសព្វសារ ពើក៏មានការនាំ ចូលម៉ូតូគេចពន្ធគ្រប់ប្រភេទ យ៉ាង សកម្មផងដែរ ពួកឈ្មួញអ្នករកស៊ីនាំម៉ូតូគេចពន្ធក្នុង១ ជើងៗរាប់រយគ្រឿងសុទ្ធ តែត្រូវស្គាល់យ៉ាងជិតស្និទ្ធជាមួយលោក ទុំ ណូ មេគយខេត្តកោះ កុង ពួកឈ្មួញនាំចូលម៉ូតូគេច ពន្ធជាចំហរ ពីប្រទេសថៃចូលប្រទេសខ្មែរទឹកដីខេត្តកោះកុង ដោយមិនខ្លាច រអារច្បាប់ទម្លាប់ប្រទេសនោះឡើយ។

បើតាមប្រភពពីអ្នកបញ្ជាយាន យន្តដឹកទំនិញ​ឆ្លងកាត់​តាមផ្លូវ​ជាតិ​លេខ​៤៨​ត្រូវ​បង់លុយ​ចាប់ពី​១០​ម៉ឺន​រៀល ឡើងទៅ​,រថយន្ត​ធំ​ដឹកទំនិញ​ត្រូវ​បង់ លុយ​ពី​២០​ម៉ឺន​រៀល ឡើងទៅ បើ​មាន​ទំនិញ​សំពីងសំពោង​ច្រើន​ត្រូវ​បង់លុយ​ពី​២៥​មម៉ឺនរៀលទៅតាមសភាពនៃការដឹកជញ្ជូនជាក់ស្តែង។ សកម្ម ភាពបែបនេះគឺអាចមើលដោយភ្នែក ទទេឃើញថាជារៀងរាល់ថ្ងៃ នៅតាមបណ្ដាច្រកព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃក្នុងភូមិសាស្ត្រខេត្តកោះកុងតាមដែនទឹកនិង ដែនគោក។ ហេតុនេះហើយសូមលោក អូនព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក គន់ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដែតបណ្ដោយអោយលោក ទុំ ណូ ធ្វើអ្វីៗតាមអំពើចិត្តតទៅទៀតនោះទេ។ដូច្នេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវលោក ទុំ ណូ ប្រធានសាខាគយខេត្តកោះកុង ដែល ឃុបឃិតគ្នាជាប្រព័ន្ធអោយនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុបមិនបង្រ្កាប។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរង់ចាំនូវការពន្យល់ បកស្រាយពីលោក ទុំ ណូ ប្រធានសាខាគយនិងរដ្ឋាករខេត្តកោះ កុង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!