ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងស៊ីសងខុសច្បាប់បង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោស្ថិតនៅក្នុងភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី.!

ខេត្តស្វាយរៀង ៖ គួររំលឹកផងដែរថាកាលពីថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្ត ទាំង២៥ ខេត្ត. ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ ទូ ទាំងប្រទេសដោយគ្មានការ លើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់តំណែងទៀតផង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែ កុម្ភ: ឆ្នាំ ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់ អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំង បនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកល្បែងសុីសងខុសច្បាប់មួយកន្លែងបង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោដែលស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយបុគ្គលនោះបើកយ៉ាងគឃ្លើនផ្គើនទៅនឹងបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

តាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកាសុី ណូគ្មានស្លាកយី ហោបានអោយដឹងថា ល្បែងសុីសងបង្កប់ក្នុងកាសុីណូមានដូចជា៖មាន់ជល់បៀអាប៉ោងនិងយូគីហ្គេមបាញ់ត្រី ដែលបើកអោយពលរដ្ឋខ្មែរនិងចូលលេងល្បែងយ៉ាងពេញ បន្ទុក!ប្រហែលអាងខ្នងបង្អែករឹងមាំទើបហ៊ានបើកល្បែងសុីសងប្រឆាំងនាយករដ្ឋមន្ត្រី!ល្បែងស៊ីសងបង្កប់ក្នុងកាសុីណូមានទីតាំងស្ថិតនៅភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បាន គៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរមកគ្រប់បណ្តាខេត្តក្រុងជិតឆ្ងាយចូលទៅមកលេងល្បែង សុីសងនៅកាសុីណូមួយកន្លែងនេះយ៉ាងគគ្រឹកគគ្រេង។ល្បែងសុីសងជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី.យូគីនិងល្បែងជា ច្រើនប្រភេទទៀតយ៉ាងពេញ បន្ទុក!មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។

សូមបញ្ជាក់ថាទីតាំងល្បែងសុីសងខុសច្បាប់បង្កប់នៅក្នុងកាសុីណូគ្មានស្លាកយីហោមួយកន្លែងនេះបើកលេងរាល់ថ្ងៃស្ថិតនៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយ រៀង បើកអោយពលរដ្ឋខ្មែរចេញចូលលេងល្បែងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់.ក្រុង.ច្រក.មិនទាន់ឃើញធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ!បណ្តោយអោយម្ចាស់ល្បែងសុីសងខុសច្បាប់បង្កប់ក្នុងកាស៊ីណូគ្មានស្លាកយីហោ នៅក្នុងសង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរចូល លេងល្បែងសុីសងយ៉ាងរំភើយ សមត្ថកិច្ចមិនមានវិធានការទប់ស្កាត់និងបង្ក្រាបឡើយ។

ប្រភពពីក្រុមអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងក្នុងកាសុីណូគ្មានស្លាកយីហោបានអោយដឹងថា ម្ចាស់កាស៊ីណូគ្មានស្លាកយី ហោនៅភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត តែងតែអួតអាងប្រាប់ក្រុមពលរដ្ឋខ្មែរដែល ញៀនល្បែងអោយចូលមកលេងល្បែងកន្លែងខ្លួនធានាសុវត្ថិភាព ១០០% បានរត់ការបង់សួយ សារជូនមន្រ្តីជំនាញពាក់ព័ន្ធមូលដ្ឋានអស់ហើយ! ស្រែកហ៊ោកញ្ជៀវកងរំពងចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺន ដុល្លារ ក្នុងមួយថ្ងៃៗជាពិសេសល្បែងអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុង កាសុីណូ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ ប្រជាពលរដ្ឋរស់នៅក្បែរកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតកំពុងតែព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរ កម្មចោរលួច ចោរ ឆក់.ចោរប្លន់.ចោរគាស់ផ្ទះ. គ្រឿងញៀននិងប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូល ដ្ឋានខាងលើស្នើសុំដល់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាប់ទីតាំងបនល្បែងសុីសងខុស ច្បាប់បង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោខាងលើនេះផងទាន។ដូច្នេះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងលោកមេបញ្ជាការកងរាជ អាវុធហត្ថខេត្តស្វាយរៀង មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះ ទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងកាស៊ីណូគ្មានស្លាកយី ហោដែលស្ថិត នៅភូមិទួលកន្តើយ ច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!