ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

“កាសុីណូភ្នំដិន”ស្ថិតនៅភូមិតារូង ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បើកអោយពលរដ្ឋខ្មែរចូលលេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តតាកែវ ៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅឃុំភ្នំដិនស្រុកគីរីវង់បានអោយដឹងថា “កាសុីណូភ្នំដិន” ស្ថិតនៅក្នុងភូមិ តារូង ឃុំភ្នំដិនស្រុកគីរីវង់ ខេត្តតាកែវ បើកដំណើរការអោយពលរដ្ឋខ្មែរចូលលេងល្បែង សុីសងយ៉ាងគគ្រឹកគគ្រេងដោយសេរី មិន ទាន់ឃើញសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានចុះមកអនុវត្តច្បាប់នៅឡើយទេ! ទើបធ្វើអោយពលរដ្ឋដាក់ការសង័្សយថា ឆ្នាំងបាយរបស់អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធនៅក្នុងមូលដ្ឋាន ដោយហេតុថាម្ចាស់ “កាសុី ណូភ្នំដិន”មួយកន្លែងនេះហ៊ានបើកអោយពលរដ្ឋចូលលេងល្បែងសុីសងតាមអំពើចិត្តផ្ទុយពីច្បាប់អនុញ្ញត។

ប្រភពពីក្រុមអ្នកញៀនល្បែងសុីសងចេញចូល “កាស៊ីណូភ្នំដិន” បានបង្ហើបថា ម្ចាស់ទីតាំងបនល្បែងសុីសងមួយកន្លែងនេះបើកអោយពលរដ្ឋ ខ្មែរចូលលេងល្បែងសុីសងយ៉ាងអនាធិបតេយ្យ!មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានឡើយ!ហ៊ានប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តី។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ នេះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់បទបញ្ជាដល់អភិបាល រាជធានី ខេត្ត ទាំង២៥ ខេត្ត.ក្រុងត្រូវតែបង្រ្កាបបនល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទូទាំងប្រទេស ដោយគ្មានការលើក លែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនបង្រ្កាប បនល្បែងសុីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាននោះនិងត្រូវបាត់បង់ពីតំណែងទៀតផង។សូមបញ្ជាក់ថា ថ្មីៗនេះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំង អស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ លើទីតាំងល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងគ្មានការលើកលែង។ ដោយឡែកសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានស្រុក.ខេត្ត តាកែវបណ្តោយអោយបុគ្គលម្ចាស់”កាស៊ីណូភ្នំដិន ” កៀងគរប្រមូលប្ដុំពលរដ្ឋខ្មែរអោយចូលលេងល្បែងសុីសងក្នុងកាសុីណូរបស់ខ្លួនយ៉ាងគគ្រឹកគគ្រឹង មិនបង្រ្កាប។

ហេតុនេះប្រជាពលរដ្ឋរស់នៅមូលដ្ឋានសូមអំពាវនាវដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជា ពិសេសនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងសុីសងទូទាំងប្រទេស មេត្តាពិនិត្យ”កាសុីណូភ្នំដិន” ស្ថិតនៅភូមិតារូង  ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ ដែលបើកអោយពលរដ្ឋខ្មែរចូលលេងល្បែង ផ្ទុយពីច្បាប់អនុញ្ញាត ។ ចំណែកលោក អ៊ូច ភា អភិបាលខេត្តតាកែវ.លោក ឈាង ផាន់ ណារ៉ា ស្នងការនគរ បាលខេត្តតាកែវ នឹងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ នាំគ្នារក្សាភាពស្ងៀមស្ងាត់!ទុកអោយម្ចាស់ “កាសុីណូភ្នំដិន” ខាងលើប្រព្រឹត្តបំពានលើអាជ្ញាប័ណ្ណ “កាសុីណូ”កំសាន្តរបស់ក្រសួងអនុញ្ញាត ។ ប្រភពបន្តថា ម្ចាស់ “កាស៊ីណូ ភ្នំដិន”មួយកន្លែងនេះមានខ្នង បង្អែករឹងមាំក្នុងខេត្តទើបហ៊ានបើកអោយពលរដ្ឋខ្មែរចូល លេងល្បែងសុីសងយ៉ាងគគ្រឹក គគ្រេងរាល់ថ្ងៃដោយមិនខ្លាច ញញើតការបង្រ្កាបរបស់អាជ្ញាធរសមត្ថកិច្ចមូលដ្ឋានឡើយ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ល្បែង ជល់មាន់បៀអាប៉ោងយូគីនិងល្បែងភ្នាល់ដាក់លុយជាច្រើនភេទទៀតលេងចាញ់ឈ្នះរាប់ពាន់.រាប់មុឺន ដុល្លារក្នុងមួយថ្ងៃៗមានក្រុមអ្នកញៀនល្បែងមកពីបណ្តាខេត្តនានា ជិះម៉ូតូនិងជិះរថយន្តសេរីទំនើបៗប្រមូលផ្តុំគ្នាចូលលេងល្បែងក្នុង”កាសុីណូភ្នំដិន”យ៉ាងសប្បាយស្រែកហ៊ោកញ្រ្ចៀវកងរំពង ចំណែកអាជ្ញាធរនិងសមត្ថកិច្ចមិនព្រមអនុវត្តន៍តាមបទបញ្ជានាយករដ្ឋមន្រ្តីនោះទេ។

ប្រភពខ្លះបន្តថា បើគ្មានការឃុបឃិតបើកដៃជាប្រព័ន្ធពីរអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ឃុំ ស្រុក ខេត្ត នោះទេ!គឺម្ចាស់ “កាស៊ីណូភ្នំដិន”មិនអាចហ៊ានបើកអោយពលរដ្ឋខ្មែរចេញ ចូលលេងល្បែងសុីសងបានដូចសព្វថ្ងៃនេះបានឡើយ ។ប្រជាពលរដ្ឋរស់  នៅមូលដ្ឋានមានការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និងអំពើចោរកម្ម. ឆក់. ប្លន់. លូច. គាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែង សុីសងនេះឯង។

ដែលបញ្ហានេះលោក អ៊ូច ភា អភិបាលខេត្តតាកែវ.លោក ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងលោក មេបញ្ជារការកងរាជអាវុធហត្ថខេត្តតាកែវ បើពិតមិនបានជាប់ ពាក់ព័ន្ធនឹងផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្រ្កាប ម្ចាស់”កាសុីណូភ្នំដិន”ស្ថិតនៅភូមិ សាស្ត្រខាងលើអោយមានប្រសិទ្ធិភាពស្របតាម គោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!