ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ទីតាំងមេឆ្នោតវៀតណាមខុសច្បាប់មួយកន្លែងជ្រកក្រោមស្លាក”លីហួរ” វេលុយ. ដាក់លុយ.ដកលុយ ទូទាំង រាជធានី ខេត្ត. ដែលមានអាសយដ្ឋាន: ផ្លូវលេខ ៣៤ ផ្លូវ លេខ១៦៤សង្កាត់ផ្សារអូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងតែបើកដំណើរការអោយក្រុមញៀនល្បែងឆ្នោតវៀតណាមចេញចូលចាក់កត់ភ្នាល់យ៉ាងពេញបន្ទុក!គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការទប់ស្កាត់និងបង្រ្កាបនៅ ឡើយទេ!ធ្វើអោយពលរដ្ឋដាក់ការសង្ស័យ ថា ប្រហែលមានហ៊ុនហយជា មួយមេឆ្នោត វៀតណាមមួយនេះទេដឹង? បានជាមិនព្រមបង្រ្កាបសោះ ។
ប្រភពបានបន្តថា មេឆ្នោតវៀត ណាម ខុសច្បាប់ ជ្រកក្រោមស្លាក”លីហួរ”វេលុយ.ដាក់ លុយ.ដកលុយ. ទូទាំងរាជធានី ខេត្ត មានឈ្មោះ(លីលី)បើកដំណើរការអោយក្រុម ញៀនល្បែងឆ្នោតវៀតណាមបើកលេងដោយសេរី ដោយមិនមានការលាក់លៀមអ្វីនោះទេ។ព្រោះថា បុគ្គលឈ្មោះ(លីលី) បានរត់ការបង់សួយសារជូនមន្រ្តីថ្នាក់មូលដ្ឋានគ្រប់ជំនាញពាក់ព័ន្ធអស់ហើយ ទើបអាជីវកម្មឆ្នោតវៀតណាមរបស់គាត់ដំណើរការបានមកដល់បច្ចុប្បន្ននេះ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ដូចជាត្រូវថ្នាំសណ្ដំរបស់បុគ្គលឈ្មោះ(លីលី) ជាម្ចាស់ទីតាំងមេឆ្នោតវៀតណាមធំ ដុះស្លែប្រចាំសង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា ។
សូមបញ្ជាក់ថា ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាល រាជធានី ខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងល្បែង សុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន សង្កាត់អូរឬស្សីទី៣. ខណ្ឌ៧មករា បណ្ដោយអោយមេឆ្នោតវៀត ណាមឈ្មោះ(លីលី)បើកដំណើរការអោយក្រមញៀនល្បែងឆ្នោតចេញចូលលេងចាក់ភ្នាល់ដោយសេរី មិនព្រមបង្ក្រាបអោយស្របតាមគោលនយោបាយ ភូមិ ឃុំសង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផៃ្ទនោះទេ ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងមេឆ្នោតវៀត ណាមបានស្នើដល់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ មេត្តាចាត់មន្ត្រីក្រោមចុះទប់ស្កាត់និងបង្រ្កាបទីតាំងភូមិសាស្រ្តខាងលើនេះផងទាន ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជួនប្រជាពលរដ្ឋ ស្របតាម គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពទាំង៧ ចំណុចស្របតាមបទបញ្ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ព្រោះល្បែងសុីសងបង្កជាបញ្ហាចោរលួច ឆក់ ប្លន់ គគាស់ផ្ទះគ្រឿងញៀននិងប្រើអំពើហឹង្សាក្នុងគ្រួសារដើមចមកើតចេញពីកត្តាល្បែងសុីសងនេះ ឯង ។
ដែលបញ្ហានេះលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញនិងឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប មេឆ្នោតវៀតណាមដែលមានអាសយដ្ឋាន: ផ្ទះលេខ៣៤ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧ មករា រាជធានីភ្នំពេញ ជ្រកក្រោមស្លាក”លីហួរ”វេលុយ. ដាក់លុយ.ដកលុយ អោយមានប្រសិទ្ធភាពផងទាន!ពាក់ព័ន្ធល្បែងឆ្នោតវៀតណាមខាង លើគេហទំព័រ (www. enn-tv.com) បានសំុការពន្យល់ពីលោនាយប៉ុស្តិ៍អូរឬស្សីទី ៣ តាមប្រព័ន្ធ TeIegram លោកចូលមើលតែមិនឆ្លើយតប។ សូមបញ្ជាក់ថា មេឆ្នោតវៀតណាមធំដុះស្លែ ប្រចាំអូរឬស្សី អាសយដ្ឋាន: ផ្ទះលេខ៣៤ផ្លូវលេខ១៦៤ សង្កាត់អូរឬស្សីទី៣ ខណ្ឌ៧មករា រាជធានីភ្នំពេញ បើកដំណើរការអោយក្រុមញៀនល្បែងឆ្នោតវៀតណាមចេញ ចូលចាក់កត់ភ្នាល់យ៉ាងគគ្រឹកគគ្រេងមិនញញើតអ្វីទាំងអស់៕មាន