ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បន្ទាប់ពីរដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងប៉ោយប៉ែត ចេញសេចក្តីបំភ្លឺ លោក រ៉េត រ៉ន មន្ត្រីម្នាក់នៅសាលាក្រុងប៉ោយប៉ែត បង្ហោះសារថ្មីម្តងទៀត តើបុគ្គលរូបណាមានអំណាចនៅពីក្រោយបញ្ជអោយលក់ដីស្រះទឹកជាដីបម្រុងរបស់រដ្ឋនៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យនិងរដ្ឋបាលក្រុងប៉ោយប៉ែតពុំមានពាក់ព័ន្ធលើកិច្ចការនេះ.!

ខេត្តបន្ទាយមានជ័យ៖ លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈ អាខោនហ្វេសប៊ុករបស់លោកឈ្មោះ “រ៉េត រ៉ន ស្រលាញ់សន្តិភាព” ផុសជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ ដូចខាងក្រោ៖ “ ហេតុអ្វីបានជាខ្ញុំបង្ហោះតាមប្រព័ន្ធសង្គម Facebook ពីព្រោះឱ្យមហាជនបានដឹង ដឹងដំណឹងដល់ថ្នាក់ដឹកនាំកំពូល តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជាឱ្យលក់ដីស្រះទឹក ជាដី បម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ ? មានមិត្តភ័ក្រជាច្រើន និងមិត្តរួមការងារហាមមិនឱ្យខ្ញុំបាទនិយាយអំពីដីស្រះទឹក៥០ នៅក្រុងប៉ោយប៉ែតយើង ខ្ញុំនៅតែនិយាយព្រោះនេះជាភាពត្រឹមត្រូវពិតប្រាកដ ពិតណាស់ខ្ញុំបាទនិយាយមិនមានអ្វីចំណេញ មានតែគេស្អប់ មានអ្នកស្រលាញ់វាមិនមានប្រយោជន៍ចំពោះខ្ញុំឡើយ តែបើស្រះទឹក៥០ ជាដីមប្រុងរបស់រដ្ឋនេះនៅរក្សាបានវាជាប្រយោជន៍ដល់មូលដ្ឋានយើងនិងប្រជាពលរដ្ឋ ។ ខ្ញុំនឹងលាតត្រដាងបង្ហាញជូនក្រុមការងារក្រសួងមហាផ្ទៃ ចុះមកដើមសប្តាហ៍ក្រោយនេះ ខ្ញុំសង្ឃឹមថាលទ្ធផលនឹងទទួលបានសម្រាប់មូលដ្ឋាន មិនសម្រាប់បុគ្គលលោភលន់ ។

“ ទាក់ទិននឹងរឿង ដីបម្រុងរបស់រដ្ឋជាដីស្រះជិត៣០,០ ០០ម៉ែត្រក្រឡា ក្នុងក្រុងប៉ោយប៉ែតត្រូវបានគេប្រកាសលក់ក្នុង១ម៉ែត្រ ក្រឡា២០០ ដុល្លារ យកលុយចែកគ្នាត្រូវបានបែកធ្លាយ! លោក រ៉េត រ៉ន ដែលជាមន្ត្រីសាលាក្រុងប៉ោយប៉ែត តាមរយៈអាខោនហ្វេសប៊ុករបស់លោកឈ្មោះ “ រ៉េត រ៉ន ស្រលាញ់សន្តិភាព” ផុសម្តងហើយម្តងទៀត ចំនួន៤លើកហើយ ដោយលើកទី៤ លោកបញ្ជាក់ក្នុងសំណេរថា “ តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជាឱ្យលក់ដីស្រះទឹក ជាដីបម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ ? ” លើកទី១ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ “ ដីបម្រុងរបស់រដ្ឋ ដីស្រះទឹកចំនួនជិត៣០,០០០ ម៉ែត្រក្រឡា នៅក្រុងប៉ោយប៉ែត ត្រូវបានគេប្រកាសលក់ក្នុង១ ម៉ែត្រក្រឡា ២០០ ដុល្លារ ។ ហេតុអ្វីមិនទុកដីនេះ កសាងសម្រាប់ជាគុណ ប្រយោជន៍ក្នុងមូលដ្ឋាន ? ចាំ បាច់លក់ចែកលុយគ្នាធ្វើអ្វី ? និយាយទៅបាត់បង់ផលប្រយោជន៍គេ គេហាមមិនឱ្យនិយាយហើយបើយើងជាមន្រ្តីមូលដ្ឋានមិនហ៊ាននិយាយពីភាពត្រឹមត្រូវ កុំធ្វើមន្រ្តី បើគេមិនឱ្យយើងធ្វើមន្រ្តី យើងមាន តែទៅធ្វើចំការ “ លើកទី២ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្នុងនាមរូបខ្ញុំបាទជាមន្រ្តីមូលដ្ឋានសូមគោរពអនុញ្ញាតស្នើសុំ ឯកឧត្តមប្រធានក្រុម ការងារគណបក្សចុះជួយខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងប៉ោយប៉ែត លោកអភិបាល ក្រុងមេត្តាជួយការពារ និងរក្សាដីស្រះទឹក (ស្រះទឹក៥០)ដែលជាដីបម្រុងរបស់រដ្ឋទុកសម្រាប់ក៏សាងជាតំបន់រដ្ឋបាលក្នុងមូលដ្ឋាន ជាគុណប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត ដោយក្តីអនុគ្រោះបំផុត ។ ដោយមូលហេតុ មានឧកញ៉ាម្នាក់នៅក្រុងសិរីសោភ័ណ តាំងខ្លួនជាដីរបស់ខ្លួន ហើយបានរៀបចំកសាងឯកសារដាក់លក់ទៅឱ្យបុគ្គលម្នាក់ទៀត។ លើកទី៣ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ “ ដីស្រះទឹក៥០ ជាដីបម្រុងរបស់រដ្ឋនៅក្រុងប៉ោយប៉ែត បច្ចុប្បន្នមិនទាន់បានចុះបញ្ជីជាប័ណ្ណកម្មសិទ្ធិទៅឱ្យបុគ្គលណា មួយនៅឡើយទេ ហើយករណីដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្តរដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ ។ ប្រជាពលរដ្ឋក្នុងក្រុងប៉ោយប៉ែត និងមន្រ្តីមូលដ្ឋានដូចជារូបខ្ញុំបាទ ក៏ដូចជាមន្រ្តីដទៃទៀត រងចាំមើលថា តើថ្នាក់ដឹកនាំថែរក្សាការពារដីនេះទុកជាសម្បត្តិរដ្ឋបានដែរឫទេ ? “ លើកទី៤ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ “ ហេតុអ្វីបានជាខ្ញុំបង្ហោះតាមប្រព័ន្ធសង្គម Face book ពីព្រោះឱ្យមហាជនបានដឹង ដឹងដំណឹងដល់ថ្នាក់ដឹកនាំកំពូល តើបុគ្គលរូបណាមានអំណាចនៅពីក្រោយខ្នង បញ្ជា ឱ្យលក់ដីស្រះទឹក ជាដីបម្រុងរបស់រដ្ឋ នៅក្រុងប៉ោយប៉ែត ហេតុអ្វី រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុង ពុំមានការពាក់ព័ន្ធលើកិច្ចការនេះ !? មានមិត្តភ័ក្រជាច្រើន និងមិត្តរួមការងារហាមមិនឱ្យខ្ញុំបាទនិយាយអំពីដីស្រះទឹក៥០ នៅក្រុងប៉ោយប៉ែតយើង ខ្ញុំនៅតែនិយាយព្រោះនេះជាភាពត្រឹមត្រឹមពិតប្រាកដ ពិតណាស់ខ្ញុំបាទនិយាយមិនមានអ្វីចំណេញ មានតែគេស្អប់ មានអ្នកស្រលាញ់ វាមិនមានប្រយោជន៍ចំពោះខ្ញុំឡើយ តែបើស្រះទឹក៥០ ជាដីមប្រុងរបស  រដ្ឋនេះនៅរក្សាបានវាជាប្រយោជន៍ដល់មូលដ្ឋានយើង និងប្រជាពលរដ្ឋ ។ ខ្ញុំនឹងលាតត្រដាងបង្ហាញជូនក្រុមការងារការក្រសួងមហាផ្ទៃ ចុះមកដើមសប្តាហ៍ក្រោយនេះ ខ្ញុំសង្ឃឹមថាលទ្ធផលនឹងទទួលបានសម្រាប់មូលដ្ឋាន មិនសម្រាប់បុគ្គល លោភ លន់ ។ “ តើករណីលោក រ៉េត រ៉ន យកមកទម្លាយ ក្នុងបណ្តាញសង្គមនេះជាការពិតដែរទេ សូមស្ថាប័នពាក់ព័ន្ធ ជាពិសេស ថ្នាក់ដឹកនាំមេត្តាដាក់អធិការកិច្ចស៊ើបអង្កេត ផងទាន ហេតុអ្វីបាននាំគ្នាយកដីស្រះរបស់រដ្ឋទៅលក់ចែកលុយគ្នាបែបនេះ? តាមឯកសារមួយស្លឹកដែលបានបង្ហោះ គឺស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ដែលមាន សមាសភាពចូលរួមវាស់វែង ដូចខាងក្រោម៖ ១- លោក អ.ទោ លឹម សុភ័ក្ត មេបញ្ជាការរង អហ.ប៉.ប៉ ២- លោក សោម មឿន ប្រធានការិ.សំណង់ សាលាខេត្ត ៣- លោក ឡេង ម៉ារី ប្រធានការិយាល័យ សុយោដី និងភូមិសាស្ត្រ ៤- លោក ជួន សារ៉ាន់ឌី អនុប្រធានការិយាល័យសុយោដី និងភូមិសាស្ត្រ ៥- លោក ហាក់ កុសល ប្រធានការិ. ក្រុងប៉ោយប៉ែត ៦- លោក យ៉ុត ស៊ីយុន មន្ត្រីសាលាក្រុងប៉ោយប៉ែត ៧- លោក លាង សុង ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្តាល ៨- លោក រដ្ឋ អៀរ៉ង់ មន្ត្រីការិ.ច្បាប់ សាលាខេត្ត ៩- លោក ងិន វ៉ាន់នេត មន្ត្រីការិយាល័យសុយោដី និងភូមិសាស្ត្រ ១០- លោក ម៉ៅ ធី មេភូមិគីឡូលេខ៤។

គួរបញ្ជាក់ផងដែរកណីរឿងនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខេមប៊ុនថន លោកបានចូល ខមិន ក្នុងហ្វេសប៊ុកលោក រ៉េត រ៉ន ដូចខាងក្រោម៖ “ សូមផ្តល់របាយការណ៍នៃដំណើររឿង រួមជាមួយការពាក់ពន្ធ័អោយខ្ញុំបានដឹងផងចំពោះករណីនេះ” ។ ជុំវិញករណីខាងលើនេះអ្នកសារព័ត៌មានយើង ព្យាយាមទំនាក់ទំនងទៅលោក រ៉េត រ៉ន ដើម្បីសុំ សេចក្តីអត្ថធិប្បាយបន្ថែម។ មហាជន និងសាធាណៈជនឆ្ងល់ថា៖ ករណីលក់ដីស្រះទឹកនេះ ឯកឧត្តមអភិបាលខេត្ត រដ្ឋបាលខេត្តបន្ទាយមានជ័យ និងរដ្ឋបាលក្រុងប៉ោយប៉ែត ពុំមានការពាក់ព័ន្ធក្នុងការលក់ដីនេះឡើយ តើពីណាលក់? លុយច្រើនណាស់? ពាក់ព័ន្ធព័ត៌មានបែកធ្លាយតាមបណ្ដាញសង្គមខាង លើនេះ អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់ តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនា រង់ចាំការឆ្លើយបំភ្លឺគ្រប់បុគ្គលពាក់ព័ន្ធ គ្រប់ពេលម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន សូមអរគុណ៕ សេចក្តីបំភ្លឺព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ៖

Filed in: សង្គម

Recent Posts

Bookmark and Promote!