ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

អង្គភាពប្រឆាំងអំពើពុករលួយដាក់ការស្រាវជ្រាវសេុីបអង្កេតលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិអូរស្មាច់ ប្រព្រឹត្តរបៀបអំពើពុករលួយ.!

ខេត្តឧត្ដរមានជ័យ៖ ប្រភពពីពលរដ្ឋខ្មែររស់ នៅតាមខ្សែរបន្ទាត់ព្រំដែនច្រកទ្វារអន្តរជាតិអូស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង បានអោយដឹងថា មន្ត្រីជំនាញប្រចាំការច្រកធ្វើទុកម្នេញគាបសង្កត់តើអោយពួក គាត់រំពឹងអ្វីទៀត បើគ្រាន់តែរកស៊ីដឹកជញ្ជួាន បន្លែ ផ្សិតនិងសត្វដែលគេទទួលទានដូចជា៖ កំពឹស សត្វហុីង សត្វ ចង្រិត សត្វខ្មុល បន្តិចបន្ទួចឆ្លងដែនក៍ត្រូវបង់ពន្ធជូនមន្រ្តីគយនិងរដ្ឋាករនៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ដែរ ?ក្នុងមួយរថយន្តចាប់ពី១០០ បាត រហូតដល់១០០០បាត និងបង់ជូនគយថៃ រាប់រយប្រាក់បាតទៀត ទើបមានសិទ្ធទៅលក់ក្នុងទឹកដីប្រទេសថៃបានដោយគ្មានការរំខាន។

បើយោងតាមការបញ្ជាក់ពីពល រដ្ឋខ្មែរអ្នករកស៊ីដឹកជញ្ជូនបន្លែ ផ្សិត កំពឹស សត្វហុីង ចង្រិត ខ្មុល បានបញ្ជាក់ប្រាប់ថា ពួកគាត់រកស៊ីមុខរបរចិញ្ចឹមជីវិត សព្វ ថ្ងៃនេះគ្រាន់តែមួយរស់ៗតែ ប៉ុណ្ណោះ ព្រោះថាបើចង់ធ្វើការរកស៊ីឆ្លងដែនយករបស់របរពីប្រទេសកម្ពុជា ទៅលក់នៅក្នុងទឹកដីប្រទេសថៃ បានតាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ ត្រូវបង់ លុយជូនមន្ត្រីជំនាញឈរជើងតាមមាត់ច្រកយ៉ាងតិចបីកន្លែងជាពិសេសគយនិងរដ្ឋាករ តែម្ដង តម្រូវក្នុងមួយរថយន្តអោយបង់លុយចាប់ពី ១០០បាត សម្រាប់រថយន្តដឹកបន្លែ និងផ្សិត រីឯរថយន្តដឹក កំពឹស ហុីង ចង្រិត សត្វខ្មុល គឺតម្រូវអោយបង់លុយចាប់ ១០០០បាតឡើងទៅក្នុងមួយរថយន្ត បើពុំដូច្នេះទេ!ក្រុមអ្នករកស៊ីខ្មែរដែលចង់ឈានជើងទៅរកស៊ីដឹកជញ្ជូនចូលក្នុងទឹកដីថៃ មិនអាចយកទំនិញកសិផលខ្មែរទៅលក់នៅប្រទេសថៃបានឡើយ។

ពលរដ្ឋអ្នករកស៊ីតាមខ្សែរបន្ទាត់ព្រំដែនអន្តរជាតិអូរស្មាច់បានបន្ថែមថា របស់របរបន្លែ ផ្សិតប៉ក់ក្នុង1kg អាចលក់បានក្នុងតម្លៃ ៤០០បាត (បួនរយបាត (បើគិតជាលុយខ្មែរ ៤០០០០រៀលតិចតួច) និងកំពឹសក្នុង1kg អាចលក់បាន ៣៥បាតដល់៤០បាត (បើគិតជាលុយខ្មែរបានចំនួនលុយប្រហែល៤០០០ រៀលជាងប៉ុណ្ណោះ)។ មហាជនក៏ដូចជាប្រជាពលរដ្ឋខ្មែរមានការងឿងឆ្ងល់ថា គ្រាន់តែកសិផលខ្មែរ មានដូចជា បន្លែផ្សិត.អំពឹស សត្វហុីង ចង្រិត សត្វខ្មុល ដែលប្រមូលយកទៅលក់នៅក្នុងទឹកដីប្រទេសថៃ បន្តិចបន្តួចតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រុមមន្ត្រី ប្រចាំច្រកតម្រូវអោយពួកគាត់បង់លុយ តើការបង់លុយជូនមន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារអន្តរជាតិអូស្មាច់ ចូលរដ្ឋដែរ ? ឬមួយជា គោលបំណងរបស់លោក វ៉ាន់ ក្ដេ គយនិងបក្សពួកដាក់ហោប៉ៅចែកគ្នាធ្វើមានបានយ៉ាងសុខស្រួលមែនដែរទេ!ឬក៍អគ្គនាយកដ្ឋានគយនិងរដ្ឋាករជាអ្នកតម្រូវឱ្យពលរដ្ឋខ្មែរអ្នករកស៊ីបន្តិចបន្ទួចតាមខ្សែរបន្ទាត់ព្រំដែន ដឹកកសិផល បន្លែផ្សិត ដែលកើតចេញពីធម្មជាតិ និង កំពឹស សត្វហ៊ីង សត្វចង្រិត សត្វខ្មុលទៅប្រទេសថៃត្រូវបង់ពន្ធសួយ សារអាករ ឬយ៉ាងណា! គ្រាន់ តែមួយផ្នែកនៃការនាំចេញសត្វហុីងសត្វខ្មុលសត្វចង្រិតកំពឺសតែប៉ុណ្ណោះ។

បើយោងតាមប្រភពពីមន្ត្រីដែលឈរជើងនៅមាត់ច្រកបានបញ្ជាក់បន្ថែមថា សព្វថ្ងៃលោកវ៉ាន់ ក្ដេ គយនិងរដ្ឋាករ កំពុងសោយសុខ អង្គុយចាំប្រមូលលុយនិងពន្ធ សួយសារអាករ ពីក្រុមអាជីវករនិងឈ្មួញ ដឹកទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ជាច្រើនដែលវាយលុកលំហូរចូលមកស្រុកខ្មែរតាមច្រកទ្វារអន្តរជាតិអូរស្មាច់ ជាលក្ខណៈប្រព័ន្ធ និងយកច្បាប់ធ្វើជាត្រីមុខបិទបាំង ក្នុងការប្រព្រឹត្តអំពើពុករលួយ កិបកេងថវិការរដ្ឋដែលបានមកពីការបង់ពន្ធ សួយសារអាករ ចូលក្នុងហោប៉ៅធ្វើមានធ្វើបាន ក្នុងសង្គមគ្រួសារ និងចែកបក្សពួកដើម្បីបិទបាំងភាពមិនប្រក្រ តីពុករលួយរបស់ខ្លួន។
អាជីវករក៍ដូចប្រជាពលរដ្ឋស្នើដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរដាក់ការស៊ើបអង្កេតទៅលើលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ផងទាន!តាំងពីលោក វ៉ាន់ ក្តេ មកកាន់តំណែង គយនិងរដ្ឋាករនៅច្រកនេះធ្វើឲ្យអាជីវករនិងពលរដ្ឋស្រក់ទឹក ភ្នែកស្ទើររាល់ថ្ងៃ។ ដូច្នេះពលរដ្ឋស្នើដល់ ឯកឧត្តម ឱម យិនទៀង ទេសរដ្ឋមន្ត្រីនិងជាប្រធានអង្គភាពប្រឆាំងអំពើ ពុករលួយមេត្តាចាត់កម្លាំងចុះស៊ើបអង្កេតឲ្យស៊ីជម្រៅទៅលើលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ដែលកំពុងល្បីល្បាញខាងគៀបសង្កត់ពល រដ្ឋរកស៊ីដឹកផលិតផល ដែលដុះចេញ ពីធម្មជាតិ និងសត្វបរិភោគមួយចំនួនឆ្លងដែន ក៍តម្រូវអោយបង់លុយរាប់មុឺនរៀល។ ពាក់ព័ន្ធព័ត៌មានខាងលើនេះកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបានទំនាក់ទំនងទៅលោក វ៉ាន់ ក្ដេ គយនិងរដ្ឋាករច្រកទ្វារអន្តរ ជាតិអូរស្មាច់ ពាក់ពន្ធ័និងការលុយ ពីពលរដ្ឋដែលនាំបន្លែផ្សិត កំពឹស ហុីង ចង្រិត ខ្មុល ក្នុងមួយរថយន្តចាប់ពី ១០០ បាត រហូតទៅដល់ ១០០០ បាត (បើគិតជាលុយខ្មែរចាប់ពី ១ម៉ឺនរៀល រហូតដល់ ១០ម៉ឺនរៀល)តែមិនអាចសុំការពន្យល់បាននោះទេដោយសារគ្មានលេខទូរស័ព្ទ។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.coM)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក វ៉ាន់ ក្តេ គយនិងរដ្ឋាករច្រកទ្វារអន្តរ ជាតិអូរស្មាច់ រាល់ម៉ោងធ្វើការ ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!