ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​រមណីដ្ឋាន​វត្តភ្នំ ជួសជុល និង​កែលម្អ សម្រេចបាន​២៥ ភាគរយ​កំពុង​មាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​

​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ខិតខំ​សំរុក​ជួសជុល​កែលម្អ រមណីដ្ឋាន​វត្តភ្នំ​ឲ្យបាន​លឿន ដើម្បី​លើកកម្ពស់​សោភ័ណ្ឌ​ទីក្រុង ព្រោះ​រមណីដ្ឋាន​ប្រវត្តសាស្ត្រ​មួយ​នេះ ជា​បេះដូង​របស់​រាជធានី និង​ជា​កន្លែង​ស្នាក់ អាស្រ័យ​បណ្តោះអាសន្ន របស់​ប្រជាពលរដ្ឋ មកពី​បណ្តា​ខេត្ត​យក​កូនចៅ​មក​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កន្ធ​បុប្ផា ពិសេស ភ្ញៀវទេសចរ​បរទេស​មក​ទស្សនា​ជា​រៀងរាល់ថ្ងៃ​។​

​លោក ប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសា​ស​ន៏​លើកឡើង ក្នុងឱកាស​ចុះ​ពិនិត្យមើល  សកម្មភាព ជួសជុល​រៀបចំ​ដាក់​ថ្ម​កំរាល​ក្រា​និត និង​ដាក់​របង​ចម្រឹង​ដែក​ព័ទ្ធជំវិញ រួម​និង​ផែនការ​មួយ​ចំនួន​នៅ រមណីដ្ឋាន​វត្តភ្នំ កាលពី​ព្រឹក​ថ្ងៃទី ០៦ កក្ត​ដា​ថា ដើម្បី​លើកកម្ពស់​សោភ័ណ្ឌភាព​វត្តភ្នំ​ឲ្យបាន​ល្អ​ស្អាត និង​មាន​សណ្តាប់ធ្នាប់  លប់បំបាត់​ភាពអនាធិបតេយ្យ ក៏​ដូច​បំពេញ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន​របស់​បងប្អូន​នាំ​កូនចៅ មកពី​បណ្តា​ខេត្ត មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​ទៀត​ដែរនោះ មន្ត្រី​ទទួល​បន្ទក់​ផ្នែក​កែលម្អ និង​ជួសជុល​ត្រូវ​ពន្លឿន​ការងារ​នេះ​ឲ្យ​ឆាប់​។ មួយវិញទៀត ក៏​ជា​តម្រូវការ​ចាំបាច់​ដែរ សម្រាប់​ភ្ញៀវ​បរទេស​មក​ទស្សនា ព្រោះ​កាលណា​គេ​មក​ឃើញ​ទីតាំង​វត្តភ្នំ ដែល​ធ្លាប់​ល្អ​ស្អាត និង​មាន​ឈ្មោះ​ល្បី បែរជា​មាន​ភាព​រញ៉េរញ៉ៃ និង​គ្មាន​សណ្តាប់ធ្នាប់​នោះ ពួកគេ​នឹង​អាក់​ខាង នាំឲ្យ​ដាច់​ភ្ញៀវ​និង​ខាត​បង់ចំនូល​ថវិកា ពិសេស​ភាព​ល្បីឈ្មោះ នៃ​រមណីដ្ឋាន​មួយនេះ​។
​លោក​បន្តថា នៅពេលនេះ យើង​កំពុង​កែលំអ​កំរាល​ថ្មើរជើង ដោយ​ដាក់​ថ្ម​ក្រា​និត សំរាប់​ថ្មើរជើង​ពេញ​ផ្ទៃ​វត្តភ្នំ ទុកចន្លោះ​តែ​ដើមឈើ​ប៉ុណ្ណោះ មានន័យ​ថា ធ្វើឲ្យ​មាន​គុណភាព និង​សោភ័ណភាព ហើយ​ក្រៅពីនេះ  ផ្នែក​រចនា​តុបតែង​នឹង​បន្ត​កែលំអ សួន​វត្តភ្នំ​ឲ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ​ទ្វេ​ឡើង ដើម្បី​ស្រូម​ទាញ​ភ្ញៀវ​ឲ្យបាន​កាន់តែ​ច្រើន បន្ទាប់​ពី​កែលម្អ​រួច​។ លោក​អភិបាល បាន​ណែនាំ​ឲ្យ​មន្ត្រី​ជំនាញ​ជ្រើសរើស​យក​បង្គោល​ភ្លើង​ភ្លោះ​ប្រភេទ​LED យកទៅ​ដាក់​នៅ​ជំវិញ​សួន នេះដែរ ដោយ​ប្តូរ​អំពូល​ចាស់​ចេញ​ឲ្យអស់​សម្រាប់​បំភ្លឺ​នៅពេល​យប់ ដើម្បី​ទាក់ទាញ​សម្រស់​ល្អ​ស្អាត និង​ជួយ​ការពារ​សុវត្ថិភាព​សន្តិសុខ​ពេលយប់​។ លោក​បញ្ជាក់ថា ការងារ​នេះ ទោះបីយ៉ាងណា យើង​នៅ​រក្សា​ទម្រង់​ដើម​ដដែល ដោយ​គ្រាន់តែ​កែលំអ​ថ្មី ចំណុច​មួយចំនួន​ប៉ុណ្ណោះ ដូចជា កែ​ដាក់​របង​ដែក​ព័ទ្ធជុំវិញ​វត្តភ្នំ ដោយ​ទុក​ឲ្យមាន​តែ​ច្រកចូល​ខាងកើត ចំ​ពី​ខាង​មុខ​មួយ​ច្រក​ប៉ុណ្ណោះ​។ ការដាក់ របង​ព័ទ្ធជុំវិញ​នោះ ត្រូវបាន​មន្ត្រី​សាលាក្រុង និយាយថា ក្នុង​បំណង​រៀបចំ​ឲ្យមាន​សណ្តាប់ធ្នាប់​ល្អ ជៀសវាង​កុំឲ្យ​មាន​ជនអនាថា មក​ស្នាក់នៅ​ផ្តេសផ្តាស​។ ព្រោះ​កន្លង​ធ្លាប់ ក៏​ធ្លាប់​មាន​ករណី​ជនល្មើស ធ្វើ​សកម្មភាព ពី​កន្លែង​ផ្សេងៗ រត់​ចូលមក​ក្នុង​រមណីយដ្ឋាន​នេះ ដើម្បី​លាក់ខ្លួន ពិសេស មាន​ស្ត្រី​ក្មេងៗ មក​រកស៊ី​ផ្លូវភេទ នៅ​ទីនោះ​ផងដែរ​។​

​លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​បញ្ជាក់ថា រមណីយដ្ឋាន​នេះ បន្ទាប់​ពី​ជួសជុល​និង​កែលម្អ​រួច​ពិតជា​មាន​ការគាំទ្រ​ពី​មហាជន​ច្រើន ព្រោះ​ថា​បាន​ជួយ​លើក​សោភ័ណ្ឌភាព​ល្អ​ស្រស់​ស្អាត​ទាំង​ពេល​ថ្ងៃ និង​ពេលយប់ លប់បំបាត់​ភាពអនាធិបតេយ្យ មាន​ច្រកចេញចូល​តែមួយ ដោយ​ហ៊ុំព័ទ្ធ​ចម្រឹង​ដែក ងាយស្រួល​គ្រប់គ្រង​ផ្នែក​សន្តិសុខ​ការពារ​សុវត្ថិភាព​ជូន​ភ្ញៀវ​បរទេស ពិសេស​ឈាន ទៅ​លប់បំបាត់​ទាំងស្រុង​នូវ​របរ​រកស៊ី​របស់​ស្ត្រី​រកស៊ី​ផ្លូវភេទ ដែល​កន្លង​មក​ធ្វើឲ្យ​អាប់ឱន​កេរិ៏​ឈ្មោះ​និង​កិត្ត​យស​សង្គម និង​ធ្វើ​មាន​ការរិៈគន់​ពី​ប្រជាពលរដ្ឋ​មក​លើ​ង​ថ្នាក់​ដឹង​នាំ ។​

​សូមបញ្ជាក់​ថា​៖ ការជួសជុល និង​កែលំអ​មណី​យដ្ឋា​ន​វត្ត​ភ្នំ​នេះ បាន​ដំណើរការ​ជួសជុល អស់​រយៈពេល​ជាង ២​ខែ​មក​ហើយ ដែល​មាន​មន្ត្រី​ជំនាញ​របស់​សាលា​រាជធានី និង​ក្រុមហ៊ុន​ចិន ៕​

2015_07_10a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!