ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀន”មាន់ជល់នឹងអាប៉ោង” ខុសច្បាប់បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេងស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តកែប ៖ តាមប្រភពសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា មានទីតាំងសង្វៀនល្បែងសុីសង”ជល់មាន់និងអាប៉ោង ” ខុសច្បាប់ មួយកន្លែងនៅទល់មុខរោង ចក្រពូចិន ចម្ងាយ ២០០ទៅ ៣០០.ម៉ែត្រ ស្ថិតនៅភូមិចំការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ប្រហែលបុគ្គលនោះមានខ្នងបង្អែករឹងមាំ ទើបហ៊ានបើកដំណើរការអោយក្រុមញៀនល្បែងលេងតាមទំនើងចិត្ត។ ប្រជាពលរដ្ឋរស់នៅក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ នាំគ្នាដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន សម្ងំទទួលផលប្រយោជន៍ ពីម្ចាស់ល្បែងសុីសង មួយនេះ រួចរាល់អស់ហើយទេដឹង? ទើបហ៊ានបើកល្បែងដូចជា”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ទុកឲ្យក្រុមញៀនល្បែងទាំងនោះ នាំគ្នាទៅលេងភ្លូកទឹក ភ្លូកដី គ្មានការទប់ស្កាត់ និងបង្រ្កាបទាល់តែសោះ។

មហាជនក៏ដូចជាប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះបានរិះគន់ទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនិងមានខ្នងបង្អែករឹងមាំ នោះទេ បុគ្គលម្ចាស់បនល្បែង និងបក្សពួក របស់ខ្លួន មិនអាចសាងភាពល្បីល្បាញខាងបើកល្បែង សុីសង”ជល់មាន់ និងអាប៉ោង”ខុសច្បាប់ ខ្នាតធំ នៅលើទឹកដី ស្រុកដំណាក់ចង្អើរ បានឡើយ។

ប្រភពបានបន្ថែមទៀតថា បុគ្គលដែលហ៊ាន បើកល្បែងសុីសង”ជល់មាន់ និងអាប៉ោង” ខុសច្បាប់ មួយកន្លែងដែលមានទីតាំងខាង លើ កំពុងបើកដំណើរការយ៉ាងពេញបន្ទុក!គឺបើកលេងរាល់ថ្ងៃ គេមិនដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះមកអនុវត្តទប់ស្កាត់និងបង្ក្រាបម្តងណាឡើយ!បណ្តោយទុកអោយក្រុមញៀនល្បែង បើកលេងយ៉ាងគគ្រឹកគគ្រិងមិនព្រមបង្រ្កាប សោះ!ផ្គើននឹងបទបញ្ជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា។

ជាងនេះទៀតប្រជាពលរដ្ឋរស់ នៅសព្វថ្ងៃ មានការព្រួយបារម្ភ បញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្ម ចោរលួច.ចោរឆក់ ចោរប្លន់.ចោរចាស់ផ្ទះ.គ្រឿង ញៀននិងប្រើអំពើហិង្សាក្នុងគ្រួសារ ជាដើមចមកើតចេញពីល្បែងស៊ីសងនេះឯង។

ហេតុនេះហើយទើបប្រជាពល រដ្ឋរស់នៅមូលដ្ឋានខាងលើស្នើសុំដល់ឧត្តមសេនីយ៍ ទោ សម្បត្តិ សាធារដ្ឋ ស្នងការនគរ បាលខេត្តកែប ជាពិសេសលោក សោម ពិសិដ្ឋ អភិបាល ខេត្តកែប ចាត់មន្ត្រីក្រោមឱវាទ ចុះទប់ស្កាត់និងបង្រ្កាប ម្ចាស់ទីតាំងសង្វៀនល្បែងសុីសង “ជល់មាន់ និងអាប៉ោង” ខុសច្បាប់ ខ្នាតធំ មួយកន្លែង នេះដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ជាបន្ទាន់ផងស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!