ភ្នំពេញ៖តាមប្រភពរាយការពីប្រជាពលរដ្ឋ រស់នៅសង្កាត់អូបែកក្អម ខណ្ឌសែនសុខ បានអោយដឹងថា បុគ្គលដែលហ៊ាន បេីក ល្បែងស៊ីសងប្រភេទកាស៊ីណូដែលឲ្យក្រុមជនជាតិចិនចូលទៅលេងយ៉ាងរលូន បានប្រហែលជាបុគ្គលនោះមានខ្នងបង្អែក រឹង មាំហេីយ ទេីបហ៊ានបើកល្បែងតាមអំពេីចិត្ត។
កាលកន្លងមកបទល្មើស លួច ឆក់ ប្លន់ ហឹង្សា គ្រឿងញៀន សុទ្ធសឹងផ្ដើមចេញពីល្បែងសុីសងនេះឯង ធ្វើអោយពលរដ្ឋរស់ក្បែរនោះមានការភ័យខ្លាច ស្នើរសុំដល់ លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និង លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ គួរចាត់វិធានការបង្រ្កាប ក្រុមញៀនល្បែងស៊ីសងប្រភេទកាស៊ីណូដែលបើកលេងយ៉ាងគគ្រឹក គគ្រេងមិនញញើតអាជ្ញាធរនិងសមត្ថកិច្ចបន្តិចសោះឡើយ។
ឯណាទៅគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុចដែលរាជរដ្ឋាភិ បាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើស្នើសុំដល់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់មន្រ្តីក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបទីតាំងល្បែងស៊ីសងប្រភេទកាស៊ីណូ លក្ខ ណ:ទ្រង់ទ្រាយធំនេះអោយមានប្រសិទ្ធភាពផង៕មានត