ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ទ្រង់ទ្រាយធំ នៅចំណុចចំការកៅស៊ូស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងរីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តរតនគិរី៖ តាមប្រភពសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅភូមិម៉ាលិក បានអោយដឹងថា ទីតាំងល្បែងសុីសងជល់មាន់និងអាប៉ោងខុសច្បាប់ ទ្រង់ទ្រាយធំ ត្រង់ចំណុច ចំការកៅស៊ូ ស្ថិតនៅភូមិម៉ាលិក ឃុំម៉ាលិក ស្រុកអណ្តូងមាស ខេត្តរតនគិរី បើកដំណើរការអោយក្រុមអ្នកញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងរីឯលោក មាស សារ៉េត អភិបាលស្រុកអណ្តូងមាស ខេត្តរតនគិរី និងលោក វរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស ខេត្តរតនគិរី រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចាត់ឲ្យកូនចៅចុះទប់ស្កាត់និងបង្រ្កាបនោះទេ ។

ប្រភពបានបន្តថា ទីតាំងល្បែងសុីសងជល់មាន់ និងអាប៉ោងខុសច្បាប់ ទ្រង់ទ្រាយធំ មួយកន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី កំពុងបើកដំណើរ ការអោយក្រុម ញៀនល្បែងលេងយ៉ាងពេញបន្ទុក រាល់ថ្ងៃ រយៈពេលយូខែមកហើយ ចំណែកអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនទាន់ចុះអនុវត្តទប់ស្កាត់ និងបង្រ្កាបតាមបទបញ្ជាសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នោះទេ! ដែលបញ្ហានេះធ្វើឲ្យគេសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន អាចទទួលបានប្រយោជន៍ខ្លះៗពីម្ចាស់បន ល្បែងមួយកន្លែងនេះទើបមិនបង្រ្កាប។

មហាជនក៏ដូចប្រជាពលរដ្ឋរស់នៅ ស្រុក អណ្តូងមាស ខេត្តរតនគិរី បានដាក់សង្ស័យ ថា បើកគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនិងមានខ្នងបង្អែករឹងមាំទេ!គឺម្ចាស់ទីតាំងបនល្បែង និងបក្សពួករបស់ខ្លួនមិនអាចសាងភាពល្បីល្បាញខាងបើកល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់ ទ្រង់ទ្រាយធំ នៅលើទឹកដី ស្រុកអណ្តូងមាស ខេត្តរតនគិរី បានឡើយ។ ប្រជាពលរដ្ឋរស់នៅក្នុង ស្រុក អណ្តូងមាស ខេត្តរតនគិរី កំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះនិងប្រើអំពើហិង្សាក្នុងគ្រួសារគ្រឿងញៀន ជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។

ហេតុដូច្នេះហើយទើប ប្រជាពលរដ្ឋរស់នៅតំបន់នោះស្នើសុំដល់ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគីរី ជាពិ សេស លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគីរី មេត្តាចាត់មន្រ្តីក្រោម ឱវាទ ចុះទប់ស្កាត់និងបង្រ្កាបបុគ្គលដែលហ៊ានបើកល្បែង សុីសងជល់មាន់ និងអាប៉ោងទ្រង់ទ្រាយធំ មួយកន្លែងនៅ ស្រុកអណ្តូងមាស ខេត្តរតនគិរី នេះផង ក្រោមគ្រប់គ្រងដោយ លោក មាស សារ៉េត អភិបាល ស្រុកអណ្តូងមាស និងលោកវរសេនីយ៍ឯក សោម ចាន់ដារ៉ា អធិការនគរបាលស្រុកអណ្តូងមាស ដើម្បីពង្រឹង សន្តិសុខសង្គម។សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថ កិច្ចមូលដ្ឋានស្រុកអណ្ដូងមាស ខេត្តរតនគិរីបណ្ដោយអោយមានល្បែងសុីសងមាន់ជល់និងអាប៉ោងបើកលេងយ៉ាងគគ្រឹកគគ្រេងក្នុងមូលដ្ឋានមិនព្រមចុះទប់ស្កាត់និងបង្រ្កាបតាមបទបញ្ជាសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែត នោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!