ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ទីតាំង”ក្លឹបកីឡាស្នុកឃ័រ អេលីដ”មួយកន្លែងបង្កប់ល្បែងសុីសងអាប៉ោងដុះស្លែបើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ភ្នំពេញ៖ តាមប្រភពសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណ្ឌចំការមន បានអោយដឹងថា មានទីតាំងល្បែងអាប៉ោងបើកបង្កប់ក្នុង”ក្លឹបកីឡាស្នុកឃ័រ អេលីដ” មួយកន្លែង នៅតាមបណ្តោយផ្លូវ ៩៥ ខាងក្រោយ ក្រសួងអភិវឌ្ឍន៍ជនបទ អតីត ក្រសួងដែនដីនគរនីយកម្មនិងសំណង់ ស្ថិតនៅក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ បើកបង្កប់ល្បែងសុីសង បាញ់អាប៉ោងខុសច្បាប់ដុះស្លែ ប្រហែលមាន​ខ្នងបង្អែក​រឹងមាំ នៅ​ពីក្រោយ និង​មាន​ឥទ្ធិពល​ ហើយមើលទៅ ទើប​ហ៊ាន​ធ្វើ​អ្វីៗតាម​ទំនើងចិត្ត រីឯ អាជ្ញាធរនិងសមត្ថកិច្ច​ពាក់ព័ន្ធក្នុងមូលដ្ឋាន បាននាំគ្នារក្សា​ភាព​ស្ងៀមស្ងាត់​។​ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន ខណ្ឌចំការមន នាំគ្នាដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុង ខណ្ឌចំការមន សម្ងំ​ទទួល ផលប្រយោជន៍​ខ្លះៗ ពីម្ចាស់ទីតាំងបនល្បែងសុីសង មួយនេះ រួចហើយម៉ែនទេ? ទើបបណ្ដោយអោយបើកល្បែងបាញ់អាប៉ោងខុសច្បាប់អោយក្រុមអ្នកញៀន​ល្បែងចូលលេងយ៉ាងគគ្រឹក គគ្រេងទាំង​យប់​ទាំង​ថ្ងៃ មិន​ព្រមចាត់​វិធានការ​ទប់ស្កាត់និងបង្ក្រាបនោះទេ​។​

​​មហាជនក៍ដូចប្រជាពលរដ្ឋ​រស់នៅក្នុង​ ខណ្ឌចំការមន នាំគ្នារិះគន់​ចំៗ​ទៅលើអាជ្ញាធរនិងសមត្ថកិច្ចុមូលដ្ឋាថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ ហើយ​មាន​ខ្នងបង្អែករឹងមាំ ទើបម្ចាស់​ទីតាំង​និងបក្សពួក របស់ខ្លួនអាចសាងភាពល្បីល្បាញ ខាងបើកល្បែងស៊ីសង បាញ់ អាប៉ោងនិងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង”ក្លឹបកីឡាស្នុកឃ័រ អេលីដ”មួយកន្លែង នៅលើទឹកដី ខណ្ឌចំការមន បានដោយរលូនមិនរំខានដល់សមត្ថកិច្ចឡើយ។

​​ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ បានបន្ថែមទៀតថា ម្ចាស់”ក្លឹបកីឡាស្នុកឃ័រ អេលីដ” មួយកន្លែងក្នុង ខណ្ឌចំការមន លួចបង្កប់ល្បែង ស៊ីសងបាញ់អាប៉ោងនិងល្បែងខុសច្បាប់ គ្រប់ប្រភេទ កំពុងបើកលេងរាល់ថ្ងៃ តែគេមិន ដែលឃើញ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន ចុះអនុវត្តទប់ស្កាត់ និងបង្ក្រាបឡើយ! ឬមួយខ្លាចបាត់បង់ផលប្រយោជន៍ផងក៏មិនដឹង ?។

​ហេតុនេះ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ច​ពាក់ព័ន្ធក្នុង ខណ្ឌចំការមន គួរត្រួត​ពិនិត្យ ទប់ស្កាត់និងបង្រ្កាបខ្លះផង ចំពោះទីតាំងល្បែងស៊ីសង គ្រប់ប្រភេទ បង្កប់នៅក្នុង”ក្លឹបកីឡាស្នុកឃ័រ អេលីដ”មួយកន្លែងខាងលើ កំពុងធ្វើឲ្យប្រជាពលរដ្ឋក្នុង ខណ្ឌចំការ មន មានការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះ បញ្ហាអសន្តិសុខសង្គម និង អំពើចោរកម្មចោរលួច. ចោរឆក់. ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហឹង្សា ក្នុងគ្រួសារ គ្រឿងញៀន ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

​ប្រជាពលរដ្ឋ​ក្នុង ខណ្ឌចំការមន រាជធានីភ្នំពេញ ស្នើសុំដល់​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ជាពិសេស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយចាត់មន្ត្រីនគរបាលក្រោមឱវាទ ចុះទប់ស្កាត់​និងបង្រ្កាបល្បែង​ស៊ីសងបាញ់អាប៉ោងនិងល្បែងខុសច្បាប់ គ្រប់ប្រភេទ នៅក្នុង “ក្លឹបកីឡាស្នុកឃ័រ អេលីដ” មួយកន្លែងក្នុង ខណ្ឌចំការមន នេះផង។ ក្រោមការគ្រប់គ្រង​ដោយ លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការនគរបាលខណ្ឌចំការមន ដើម្បី​បង្រឹង​សន្តិសុខ​សង្គម។សូមបញ្ជាក់ថាថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សង សំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខណ្ឌចំការមនបណ្ដោយអោយល្បែងសុីសងអាប៉ោងដុះស្លែបើកបង្កប់នៅក្នុង”ក្លឹបកីឡាស្នុកឃ័រ អេលីដ” យ៉ាងគគ្រឹក គគ្រេងមិនព្រមទប់ស្កាត់និងបង្រ្កាបតាមបទបញ្ជាសម្ដេចនោះទេ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!