ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

រដ្ឋាភិបាលថ្មីល្មមដល់ពេលដាក់មន្ត្រីជំនាញចុះស៊ើបអង្កេតប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ និងបក្សពួកកាន់តំណែងដុះស្លែនៅចំណុចភូមិក្រសារជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ប្រព្រឹត្តអំពើពុករលួយមិនញញើត អង្គភាពប្រឆាំងអំពើពុករលួយ.!

ព្រៃវែង៖ ប្រភពីក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញឆ្លងកាត់ផ្លូវជាតិលេខ១នៅចំណុភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែងតែងតែរអ៊ូរទាំអំពីករណីមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តថា រថយន្តក៏ថ្លឹង, លុយក៏ថ្លឹង។ បើទោះបីជារថយន្តដឹកមិនលើសទម្ងន់ក៏មន្រ្តីៗដែលប្រចាំការនៅទីនោះសុំលុយថ្លៃបាយទឹកនិងកាហ្វេផងដែរ វាក្លាយទៅជាទម្លាប់ដែលគួរឲ្យស្អប់ខ្ពើមបំផុត ថាតើពួកមន្ត្រីទាំងនោះមកធ្វើការ មិនបានទទួលប្រាក់បៀវត្សពីរដ្ឋាភិបាលទេឬ? ។

ប្រភពពីមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រៃវែង បានអោយដឹងថា លោក ជា ម៉ូ អនុប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រៃវែង ជាអ្នកទទួលមើលការខុសត្រូវឬអាចនិយាយបានថា ជាប្រធានស្ថានីយ៍ថ្លឹងរថយន្តនៅលើផ្លូវជាតិលេខ ១ ភូមិក្រសាជេទ មិនគួរបណ្ដែតបណ្ដោយអោយឈ្មួញដឹកលេីសទំម្ងន់តាមអំពេីចិត្ត។

ប្រភពពីមន្ត្រីនៃមន្ទីរសាធារណការបានបន្តទៀតថា ដោយមានការឃុបឃិតគ្នាជាប្រពន្ធ័ ពីថ្នាក់ដឹកនាំមន្ទីរ ឬអភិបាលរងខេត្តទទួលបន្ទុកផ្នែកជញ្ជីងនេះទើបក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្ត ព្រៃវែង រកវិធីគ្រប់សាស្រ្តដើម្បីប្រមូលប្រាក់អោយបានច្រើនពីព្រោះវាជាមុខមាត់របស់ងស្ថានីយ៍ជញ្ជីថ្លឺផង និងមានចំណូលដាក់ក្នុងហោប៉ៅបានច្រើនចែកគ្នាធ្វើមានបានផង។
ក្រុមអ្នកបើករថយន្តភាគច្រើនបានព្យាយាមគេចវាងតាមផ្លូវផ្សេងៗពីព្រោះតែមន្ត្រីនៅប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តចំណុចមួយនេះទារលុយច្រើនៗបើទោះបីជាមាន ការលើសទម្ងន់បន្តិចបន្តួចក៏ដោយ។

ជាងនេះទៅទៀតបើទោះបីជាមិនលើស ទម្ងន់ក៏មិនត្រូវនៅទីនោះហាមាត់លូកដៃ សុំលុយថ្លៃបាយទឹកនិងកាហ្វេប្រចាំថ្ងៃនោះដែរ។ ក្រុមអ្នករកស៊ីដឹកជញ្ជូនទំនិញពួកគាត់បានទទួលស្គាល់ថា ការដឹកជញ្ជូនអាចមាន លើសទម្ងន់បន្តិចបន្តួច ហើយប៉ុន្តែមិនដល់ថ្នាក់រាប់តោននោះទេ រីឯពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត ផ្លូវជាតិ លេខ១ ភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះ ស្ដេច នេះបន់អោយតែមានរថយន្តដឹក លើសទម្ងន់ដើម្បីសង្កត់ក យកលុយតែប៉ុណ្ណោះ ។

បញ្ហាក្រុមមន្ត្រីនៅស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត នៅលើផ្លូវជាតិលេខ១ស្ថិតនៅភូមិក្រសាជេទ ឃុំរំចេក ស្រុកព្រះស្ដេច នេះពិតជាបង្កអោយមានការក្តៅក្រហាយដល់អ្នករកស៊ីដឹកជញ្ជូនទំនិញនានាហើយជាពិសេសពួកអ្នកដឹក ជញ្ជូនទំនិញមួយចំនួនឆ្លៀតឱកាសវាងផ្លូវ ដែលបណ្ដាលអោយផ្លូវដទៃខូចខាត ។
រីឯក្រុមមន្ត្រីដែលប្រចាំការនៅទីនោះគឺដឹងតែពីយកលុយ បើទោះបីជាមិនលើស ទម្ងន់ឬលើសតិចតួចក៏ដោយ អ្វីដែលសំខាន់នៅពេលដែលពួកគេរកលុយបានច្រើនគឺជាមោទន ភាពដោយមិនដឹងថាលុយដែលបានច្រើនគឺជាការបំផ្លាញផ្លូវនោះទេ។ ហេតុនេះហើយសូមលោក ឱម យ៉ិនទៀងប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ប្ដេជ្ញា លុបបំបាត់អំពើពុករលួយនៅតាមដងផ្លូវចាត់វិធានការទប់ស្កាត់និងបង្រ្កាបអំពើពុករលួយ ក្រុមស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ ១ ភូមិក្រសាជេទ ឃរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង កំពុងប្រព្រឹត្តអំពើពុករលួយ នូវស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត! រថយន្តក៍ថ្លឹង, លុយក៍ថ្លឹង ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!