ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក សុខ ម៉ក់ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនសំរោង”ហៅច្រកសៀងហៃ”បើកដៃអោយជនអន្តោប្រវេសន៍វៀតណាមឆ្លងដែនចូលមកលេងល្បែងសុីសងបង្កក់ក្នុងកាសុីណូគ្មានស្លាកយីហោ យ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ស្វាយរៀង ៖ គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅសម្ដេច តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្ត.ទាំង២៥ខេត្ត.ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេសដោយគ្មានការលើកលែង។  សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្តណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនរបស់ខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់តំណែងទៀតផង។ សូមបញ្ជាក់ ថា ថ្មីៗនេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកនៅស្រុកចន្រ្ទា ខេត្តស្វាយរៀងមានសេចក្តីរាយការណ៍ពីប្រជាពល ររដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា បុគ្គល​ដែល​ហ៊ាន​បើកល្បែងសុីសងជល់មាន់បៀអាប៉ោងយូគីហ្គេមបាញ់ត្រីនិងល្បែងជាច្រើនប្រភេទទៀតបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោប្រហែលមាន​ខ្នង បង្អែក​រឹងមាំ នៅ​ពីក្រោយ និង​មាន​ឥទ្ធិពល​ ទើប​ហ៊ាន​ធ្វើ​អ្វីៗតាមអំពើចិត្ត រីឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋានជំនាញពាក់ព័ន្ធប្រចាំ នៅ​ច្រកទ្វាទ្វេភាគីព្រំដែនសំរោង​”ហៅច្រកសៀង ហៃ” ក្នុងស្រុកចន្ទ្រាបាននាំគ្នារក្សា​ភាព​ស្ងៀមស្ងាត់​ផងដែរ។​

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបអោយដឹងថា​ លោក​ សុខ ម៉ក់ នាយ​ប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង “ហៅច្រកសៀងហៃ” និង​មន្ត្រី​ថ្នាក់ក្រោម ក្នុង​មូលដ្ឋាន សម្ងំ​ទទទួផលប្រយោជន៍ពី​ម្ចាស់​ទីតាំងកាស៊ីណូទើបហ៊ានបើក​ល្បែង​ដូច​ជា៖ ជល់មាន់ បៀ​រ អាប៉ោងយូគីហ្គេម​បាញ់​ត្រី ទុកអោយក្រុមអ្នកញៀន​ល្បែង​មាន​ខ្មែរ និង​ជនអន្តោប្រវេសន៍វៀតណាម ចូលមកលេងយ៉ាងគគ្រឹកគគ្រេងគ្មានការទប់ស្កាត់និងបង្ក្រាបនោះទេ។

មហាជនក៍ដូចប្រជាពលរដ្ឋរស់នៅក្បែរ ប៉ុស្តិ៍​នគរបាល​ច្រកទ្វារទ្វេភាគីព្រំដែនសំរោង​ បានរិះគន់ថា បើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធនោះទេម្ចាស់ទីតាំងកាស៊ីណូនិងបក្សពួក មិនអាចសាងភាពល្បីល្បាញខាងបើក ល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោងយូគីហ្គេមបាញ់ត្រី នៅ ក្នុងស្រុកចន្រ្ទា ខេត្តស្វាយរៀង បានឡើយ។ ល្បែងសុីសងជល់មាន់បៀ​រអាប៉ោងយូគី ហ្គេម​បាញ់​ត្រីនៅក្នុងកាស៊ីណូគ្មានស្លាកយីហោខាងលើកំពុងបើកអោយ ជនអន្តោប្រវេសន៍វៀតណាមចេញចូល​មក​លេង​យ៉ាងអនាធិបតេយ្យ ខ្លះស្រប ច្បាប់ខ្លះមិនស្របច្បាប់​។​

ចំណែកឯអាជ្ញាធរនិងសមត្ថកិច្ច​មូលដ្ឋាន ស្រុក​ចន្ទ្រា បណ្ដោយអោយជនអន្តោប្រវេ សន៍វៀតណាមឆ្លងដែនចូល​មក​លេងល្បែង សុីសងខុសច្បាប់ តាមច្រកទ្វារទ្វេភាគីព្រំដែនសំរោង”ហៅច្រកសៀង ហៃ” យ៉ាងពេញបន្ទុកមិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពនោះទេធ្វើអោយ ប្រជាពលរដ្ឋក្នុងស្រុកចន្ទ្រា​មានការព្រួយបារម្ភភ័យខ្លាចបញ្ហា អសន្តិសុខ សង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះ គ្រឿងញៀន​ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយទើបប្រជាពលរដ្ឋ​រស់នៅក្នុង​ស្រុក​ចន្ទ្រា​ ខេត្ត​ស្វាយរៀង ស្នើសុំដល់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃនិងជាប្រធានគណៈកម្មការទប់ស្កាត់និងបង្រ្កាបបទល្មើសល្បែងសុីសងទូទាំងប្រទេសមេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងនេះផងទាន! បញ្ហានេះលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត​ស្វាយរៀង និង លោក ប៉េង ពោធិ៍សា អភិបាល ខេត្ត ស្វាយរៀង គួរចាត់មន្ត្រីក្រោម ឱវាទ ចុះទប់ស្កាត់និងបង្រ្កាបទីតាំងកាសុីណូគ្មានស្លាកយី ហោដែលបុគ្គលនោះហ៊ាន បើកល្បែងស៊ីសងជល់មាន់ បៀ​រ និងហ្គេម​បាញ់​ត្រី ខុស ច្បាប់ នៅ​ក្នុងកាស៊ីណូ ជាច្រើនកន្លែង នៅអមសងខាង ប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែន​សំរោង​ក្នុងស្រុក​ចន្ទ្រា​ ក្រោមការគ្រប់គ្រង​របស់ លោក​សុខ ម៉ក់ ជាបន្ទាន់ផង ដើម្បី​បង្រឹង​សន្តិសុខ​សង្គម​ជូនប្រជាពលរដ្ឋ៕មានត

 

Filed in: សង្គម

Recent Posts

Bookmark and Promote!