ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្ខពួករងការរិះគន់ពីមហាជនបើកដៃអោយឈ្មួញតូចធំនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.!

ខេត្តព្រៃវែង៖ការផ្លាស់ប្ដូរនាយប៉ុស្តិ៍ចាស់ដាក់ចូលនាយប៉ុស្តិ៍ថ្មីអោយមានការល្អប្រសើរឡើងវិញនោះ មិនតែប៉ុណ្ណោះអំពើពុករលួយនៅតែកើតមានដដែលដូចជានាពេលថ្មីៗនេះគេសង្កេតឃើញថា លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងដាក់ពង្រាយមន្ត្រីក្រោមឱវាទអង្គុយចាំយក លុយពីជនជាតិវៀតណាមឆ្លងដែន ឆ្លងកាត់ប៉ុស្ដិ៍ត្រួតពិនិត្យឯកសារ អោយបានត្រឹមត្រូវនោះទេ។

បើតាមប្រភពពីប្រជាពលរដ្ឋ ជនជាតិវៀត ណាមដែលឆ្លងដែន ឆ្លងកាត់នៅទីនោះបានឲ្យដឹងថា ប៉ុស្តិ៍ត្រួតពិនិត្យតម្រូវឲ្យពួកគេបង់ លុយក្នុងមួយនាក់ ២០ម៉ឺនដុងស្មើនិង (៣១ ០០០រៀល) មិនចាំបាច់មានឯកសារអ្វីឡើយ ! បើទោះបីអ្នកមកទិញ គោ. ក្របី អ្នកលេងមាន់ជល់អ្នកចូកមកទឹកដីខ្មែរគ្មានឯកសារត្រឹមត្រូវឬជនអន្តោរប្រវេសន៍គឺមន្ត្រីនៅទី នោះតម្រូវឲ្យបង់លុយតាមការកំណត់រួចជាការស្រេច។

ប្រភពពីប្រជាពលរដ្ឋនៅក្បែរតំបន់ច្រករបៀងស្វាយអាងង៉ោងបានបន្តអោយដឹងថា លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោង និងបក្ខពួក កំពុងតែសប្បាយប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ដោយការបើកដៃឲ្យឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ យ៉ាងពេញបន្ទុក ទាំង យប់ទាំងថ្ងៃ ។

ប្រភពបានបន្ថែមថា មួយរយៈចុងក្រោយនេះ សមត្ថកិច្ចពាក់ពន្ធ័នៅច្រកស្វាយអាង៉ោង កំពុងត្រូវប៉ាន់សប្បាយប្រមូលលុយដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ទៅនឹងថ្នូរ បើកដៃឲ្យឈ្មួញតូចធំនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមកាន់តែច្រើនឡើងៗនិង ជនអន្តោវេសន៍វៀតណាមចូលមកប្រទេសខ្មែរ តាមច្រកនេះបានយ៉ាងរលូនតាមរយៈការបើកដៃឲ្យក្រុមឈ្មួញនាំចូលទំនិញ គេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញ ខុសច្បាប់ ពីប្រទេសវៀតណាម យ៉ាងពេញបន្ទុកនេះគឺលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោង ប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ មិនញញេីតនិងអង្គភាពប្រឆាំងអំពើពុករលួយឡើយ។

ប្រភពពីក្រុមឈ្មួញនិងអាជីវករដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាមតាមច្រកនេះ បានបន្ថែមឲ្យដឹងទៀតថា អាជីវកម្មរកសុីរបស់ពួកគាត់សេសសល់កម្រៃតិចតួចណាស់ពីព្រោះសមត្ថកិច្ចច្រើនស្ថាប័ននៅច្រកព្រំដែននិងសមត្ថកិច្ចនៅតាមផ្លូវ គៀប យកលុយច្រើនៗពួកគាត់បានបញ្ជាក់ទៀត ថា រាល់ការបង់លុយរបស់ពួកគាត់មិនបានទទួលបានបង្កាន់ដៃបង់ប្រាក់ឬវិក័យប័ត្រត្រឹមត្រូវឡើយ ហើយគ្មានឈ្មួញណាម្នាក់ អាចរំលងលោក មុំ សារ៉េន មេប៉ុស្តិ៍នគរ បាលការពារព្រំដែនស្វាយអាង៉ោងនិងបក្ខពួកបានឡើយ! ជាពិសេសឈ្មួញធំៗ ដែលរកស៊ីនាំចូលទំនិញពីប្រទេសវៀតណាម កាត់តាមច្រកស្វាយអាង៉ោង ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែងគឺជាប្រភពចំណូលដ៏ធំរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរ បាលការពារព្រំដែនស្វាយអាង៉ោងនេះ។

ពាក់ព័ន្ធភាពមិនប្រក្រតីខាងលើ ក្រុមឈ្មួញនិងអាជីវករស្នើសុំដល់លោក សួន សុម៉ា លីន អភិបាលខេត្តព្រៃវែងនិងលោក ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង ជាពិសេស ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់ប្ដេជ្ញាលុបបំបាត់នូវអំពើពុករលួយតាមដងផ្លូវ ចាត់វិធានការ ទប់ស្កាត់អំពើពុករលួយ នូវភាពមិនប្រក្រតីរបស់លោក មុំ សារ៉េន នាយប៉ុស្តិ៍នគរការពារព្រុំដែនស្វាយអាង៉ោង និងបក្ខពួកកំពុងល្បី ល្បាញខាងប្រព្រឹត្តអំពើពុករលួយនេះផងទាន ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោង រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!