ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ស្ថិតនៅឃុំប៊ូស្រ៊ា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី បើកអោយក្រុមញៀនល្បែងលេងរាល់ថ្ងៃយ៉ាងគគ្រឹក គគ្រេងហ៊ានផ្គើនបទបញ្ជាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត.!

មណ្ឌលគីរី ៖ សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅក្នុងឃុំប៊ូស៊្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនហ៊ានធ្វើការទប់ស្កាត់និងបង្ក្រាបនោះទេ ។

ប្រភពពីពលរដ្ឋឃុំប៊ូស្រ៊ា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអោយដឹងថា សង្វៀនមាន់ ជល់និងអាប៉ោងខុសច្បាប់កំពុងបើកដំណើរការលេងជាយូរណាស់មកហើយរាល់ថ្ងៃយ៉ាងពេញបន្ទុករីឯលោក តាត់ យ៉េន អធិការដ្ឋាននគរបាលស្រុកពេជ្រាដា ខេត្តមណ្ឌល គិរីនិងលោកអភិបាលស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បណ្ដោយអោយម្ចាស់សង្វៀនមាន់ជល់និងអាប៉ោងខុសច្បាប់បើកអោយក្រុមញៀនល្បែងលេងយ៉ាងអនាធិបតេយ្យ ហ៊ានផ្គើនបទបញ្ជាសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពបានបន្តទៀតថា ក្នុងមួយថ្ងៃៗមានក្រុមញៀនល្បែងចូលលេងជល់មាន់និងអាប៉ោងយ៉ាងគគ្រឹកគគ្រេងជាប្រភពចំណូលរបស់មន្រ្តីធំៗមួយចំនួនដែលប្រព្រឹត្តអំពើពុក រលួយទើបអ្វីៗអាចប្រព្រឹត្តទៅបានដោយរលូនបែបនេះ។ ល្បែងស៊ីសងជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងខាងលើបើកលេងដុះស្លែ លេងភ្នាល់ចាក់លុយចាញ់ឈ្នះរាប់លាន រាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗជាពិសេសអាប៉ោងសុីគ្នាល្បីពេញសង្វៀន ហើយនាំគ្នាស្រែកហ៊ោកញ្ច្រៀវកងរំពង មិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានឡើយ!ធ្វើអោយប្រជាពលរដ្ឋរស់នៅក្នុងមូល ដ្ឋានខាងលើមានការព្រួយបារម្ភនិងភ័យខ្លាចបញ្ហាអសន្តិសុខ សង្គម និង អំពើចោរកម្ម ចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់ផ្ទះនិងប្រើអំពើហិង្សាគ្រួសារគ្រឿងញៀន ជាដើម ចមកើតចេញពីល្បែងសុីសងនេះឯង។

ដូច្នេះហើយទើបប្រជាពលរដ្ឋស្នើរសុំដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណកម្មការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាចាត់មន្រ្តីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាបសង្វៀនមាន់ជល់និងអាប៉ោងស្ថិតនៅក្នុងឃុំប៊ូស្រ៊ា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរីនេះផង។
ហេតុនេះហើយទើបពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ បាលខេត្តមណ្ឌលគីរី.លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរីនិងលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាបទីតាំងខាងលើអោយមានប្រសិទ្ធភាពផង ដើម្បីពង្រឹងសន្តិសុខសង្គម ស្របតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ដើម្បីអោយស្របតាមបទបញ្ជាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងស្របតាបបទបញ្ជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!