មណ្ឌលគីរី ៖តាមប្រភពពីមន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នៅមិនទាន់មានចំណាត់ការក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដែលក្រុមឈ្មួញកំពុងធ្វើ សកម្មភាពកាប់បំផ្លាញដឹក ជញ្ជូនឈើចេញទៅលក់នៅប្រទេសវៀតណាមនៅឡើយទេ។
យោងតាមប្រភពថ្មីៗនេះបានអោយដឹងថា ក្រុមមេឈ្មួញចាស់វស្សាឈ្មោះ រិទ្ធ និងបក្សពួកចាប់ផ្តើមធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹក ជញ្ជូនយ៉ាងគគ្រឹកគគ្រេងចេញ ពីចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមប្រភេទរថយន្តធុនត្រាជាច្រេីនគ្រឿងសម្រុកដឹកជញ្ជួនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុកដដែល រីឯសមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី នាំគ្នារក្សាភាពស្ងៀមស្ងាត់។ព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យនៅក្នុងពេលឆាប់ៗខាងមុខជាក់មិនខានឡើយ។
ប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីព្រំដែនណាំលា ច្រកដាក់ដាំ ខេត្តមណ្ឌលគិរី បានបង្ហើបថា រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះមេឈ្មួញឈ្មោះ រិទ្ធ និងបក្សពួកជាច្រើននាក់កំពុងសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ១ពីចំណុចស្រែប៊ូម ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ចេញទៅលក់នៅប្រទេសវៀតណាមតាមច្រកណាំលា យ៉ាងគំហុក។សកម្មភាពដែលក្រុមឈ្មួញដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមតាមច្រកព្រំដែនទ្វេភាគីណាំលានិងដាក់ដាំនេះគ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់និងបង្ក្រាបនោះទេ!គឺមានតែជួយសម្រួលឲ្យក្រុមឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន មិនរំខានដល់មន្ត្រីជំនាញប្រចាំច្រកឡើយ។ ចំណែកលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនដាក់ដាំស្រុកអូររាំង ត្រូវមហាជនរិះគន់ថា សម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅលក់នៅប្រទេស វៀតណាមយ៉ាងត្រជាក់ចិត្ត។
ប្រភពពីមន្ត្រីនៅច្រកណាំលា បានបន្ថែមទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម យ៉ាងគឃ្លើននៅពេលនេះគឺមេឈ្មួញចាស់វស្សាឈ្មោះ រិទ្ធ និង បក្សពួករបស់ឈ្មួញ ដែលសុទ្ធ តែជាឈ្មួញមានខ្នងបង្អែករឹងមាំ។ ទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនណាំលាទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីវៀតណាមតាមអំពើចិត្តបានឡើយ ។
ប្រជាសហគមន៍ក៍ដូចជាប្រជាពលរដ្ឋ ក្នុងភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញ៉ែក អំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះ រិទ្ធ និងបក្សពួកឈ្មួញជាក់ជាពុំខាន់ឡើយ៕មានត