ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនមាន់ជល់និងអាប៉ោងខុសច្បាប់នៅចំណុចចំការស្វាយចន្ទីស្ថិតនៅភូមិអូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់.!

ខេត្តកំពង់ធំ៖ គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែកញ្ញាឆ្នាំ២០២២កន្លងទៅសម្ដេចតេ ជោ ហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់អភិបាលរាជធានីខេត្តទាំង២៥.ខេត្ត.ក្រុង. ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីងសងគ្រប់ប្រភេទទូទាំងប្រទេសដោយគ្មានការលើកលែង។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក .ក្រុងខេត្ត ណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនខ្លួននោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់តំណែងទៀតផង។ សូមបញ្ជាក់ ថា ថ្មីៗ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញបទបញ្ជាដល់អភិបាលរាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុកសន្ទុកបណ្តោយអោយមានសង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់ដែលមានឈ្មោះគ្រូឈាន់និងគ្រូអាង ម្ចាស់ផ្សារសំអាងរីករាយ ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ កៀងគរប្រមូលផ្តុំក្រុមញៀនល្បែងឲ្យចូលទៅលេងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ មិនទាន់ឃើញចុះទប់ស្កាត់និងបង្រ្កាបនោះទេ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរនោះបានអោយដឹងថា ទីតាំងល្បែងជល់មាន់ និងអាប៉ោងខុសច្បាប់មួយកន្លែង ដែលនៅចំណុចចំការស្វាយចន្ទី ស្ថិតនៅក្នុងភូមិអូរគគីរ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្ត កំពង់ធំ កំពុងបើកដំណើរការអោយក្រុម ញៀនល្បែងលេងយ៉ាងពេញបន្ទុកហើយ បើកលេងរាល់ថ្ងៃ គេមិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានចុះមកអនុវត្តទប់ស្កាត់និងបង្ក្រាបនោះទេ! គេសង្ស័យជាឆ្នាំងបាយ របស់ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងក៏មិនដឹង?។

ប្រភពដដែលបានបន្ថែមទៀតថា ទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់របស់ឈ្មោះគ្រូឈាន់ និងគ្រូអាងម្ចាស់ផ្សារសំអាងរីករាយ មួយកន្លែងនេះបើកអោយក្រុមញៀនល្បែងលេងយ៉ាងរំភើយ រីឯលោកអធិការដ្ឋា ននគរបាលស្រុកសន្ទុកនិងលោកអភិបាលស្រុកសន្ទុកសម្ងំស្ងៀមឈឹង មិនឃើញឲ្យកូនចៅចុះទប់ស្កាត់និងបង្ក្រាបនោះទេ! ធ្វើប្រជាពលរដ្ឋរស់នៅក្បែរនោះមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហា អសន្តិសុខ សង្គមនិងអំពើចោរកម្ម លួច ឆក់ ប្លន់ គាស់ផ្ទះនិងអំពើហិង្សាគ្រួសារគ្រឿងញៀន ជាដើមចមកើតចេញពីល្បែងសុីសងនេះឯង។ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើបានលើកឡើងថា ឯណាទៅគោលនយោបាយភូមិ.ឃុំ.សង្កាត់មានសុវត្ថិភាពទាំង៧ ចំណុចរបស់រាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។ ដែលបានដាក់ចេញឲ្យមន្ត្រីថ្នាក់ក្រោមជាតិអនុវត្តទប់ស្កាត់និងបង្ក្រាបល្បែងសុីសងកាលពីកន្លងទៅ នោះ!បើនៅក្នុងមូលដ្ឋាននីមួយៗសំបូរទៅដោយល្បែងយ៉ាងដូច្នេះ។

ដូច្នេះហើយប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើសុំទៅដល់លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំនិងឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំនិងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ មេត្តាចាត់កម្លាំងជំនាញក្រោមឱវាទចុះត្រួតពិនិត្យទប់ស្កាត់និងបង្ក្រាបទីតាំងល្បែងជល់មាន់និងអាប៉ោងខុសច្បាប់របស់ គ្រូឈាន់ និងគ្រូអាងម្ចាស់ផ្សារសំអាង រីក រាយ មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!