ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

កាសុីណូគ្មានស្លាកយីហោ បង្កប់ល្បែងស៊ីសងមាន់ជល់ បៀ អាប៉ោង យូគី ហ្គេមបាញ់ត្រី ខុសច្បាប់ស្ថិតនៅក្នុងភូមិទួលកន្តើយ នៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍ វៀតណាម ចូលលេងល្បែងយ៉ាងគគ្រឹក គគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ស្វាយរៀង ៖ គួររំលឹកផងដែរថា កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅសម្ដេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្ត ទាំង២៥ ខេត្ត. ក្រុង.ត្រូវតែបង្រ្កាបទីតាំងបនល្បែងសុីសងគ្រប់ប្រភេទ ទូទាំងប្រទេសដោយគ្មានការលើកលែង។សម្ដេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានស្រុក.ក្រុង.ខេត្ត ណាមិនអនុវត្តទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែងសុីសងនៅក្នុងដែនខ្លួនគ្រប់គ្រងនោះទេ!អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនឹងបាត់បង់តំណែងទៀតផង។ សូមបញ្ជាក់ ថា ថ្មីៗនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេនបានចេញ បទបញ្ជាដល់ អភិបាល រាជធានីខេត្តទាំងអស់នូវទូទាំងប្រទេសត្រួតពិនិត្យជាបន្ទាន់ លើទីតាំងបនល្បែងសុីសងគ្រប់ប្រភេទផ្សងសំណាងទាំងអស់គ្មានការលើកលែង។ ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានក្រុងបាវិតឃុបឃិតគ្នាជាប្រព័ន្ធបើកដៃអោយបុគ្គលម្ចាស់កាសុីណូគ្មានស្លាក់យីហោ បើកបង្កប់ល្បែងស៊ីសងខុសច្បាប់បើកដំណើរការអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់។

បើយោងតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកាសុីណូគ្មានស្លាកយីហោ បានអោយដឹងថា ល្បែងសុីសងខុសច្បាប់ដែលបង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោនោះមានដូច ជា៖មាន់ជល់ បៀ អាប៉ោងនិង យូគី ហ្គេមបាញ់ត្រី បើកដំណើរការអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចូលលេងយ៉ាងពេញបន្ទុកប្រហែលមានអាងខ្នងបង្អែករឹងមាំហើយ!ទើបបុគ្គលរូបនេះហ៊ានផ្គើនបទបញ្ជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បែបនេះ!មិនតែប៉ុណ្ណោះបុគ្គលម្ចាស់កាសុីណូគ្មានស្លាកយីហោ ដែលស្ថិតនៅភូមិទួលកន្តើយ នៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង តែងតែគៀងគរប្រមូលផ្តុំពលរដ្ឋខ្មែរគ្រប់បណ្តាខេត្តក្រុងជិតឆ្ងាយចូលទៅលេងល្បែង សុីសងខុសច្បាប់ រួមមាន៖ជល់មាន់ បៀរ អាប៉ោង ហ្គេមបាញ់ត្រី.យូគីនិងល្បែងជាច្រើនប្រភេទទៀតយ៉ាងពេញបន្ទុកមិនរំខានដល់អាជ្ញាធរនិងសមត្ថកិច្ចឡើយ។

សូមបញ្ជាក់ថាទីតាំងកាសុីណូគ្មានស្លាកយីហោបង្កប់ល្បែងសុីសងខុសច្បាប់មួយកន្លែងនេះបើកយូឆ្នាំមកហើយដែលស្ថិតនៅភូមិទួលកន្តើយ នៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង បើកដំណើរការអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចេញចូលលេងដោយសេរី រីឯអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានសង្កាត់. ក្រុង.មិនទាន់ឃើញធ្វើការទប់ស្កាត់និងបង្រ្កាបនោះទេ!បណ្តោយអោយម្ចាស់កាស៊ីណូគ្មានស្លាកយីហោ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត បើកអោយពលរដ្ឋខ្មែរនិង ជនអន្តោប្រវេសន៍វៀតណាមឆ្លងដែនចូលលេងល្បែងសុីសងយ៉ាងរំភើយ ។

ប្រភពពីក្រុមអ្នកញៀនល្បែងដែលធ្លាប់ចូលទៅលេងក្នុងកាសុីណូគ្មានស្លាកយីហោបានអោយដឹងថា ម្ចាស់កាស៊ីណូគ្មានស្លាកយី ហោ ស្ថិតនៅក្នុងភូមិទួលកន្តើយនៅច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត តែងតែអួតអាងប្រាប់ពលរដ្ឋខ្មែរដែលញៀនល្បែងនិងជនជាតិវៀតណាមដែលចូលទៅ លេងល្បែងគ្រប់ប្រភេទនៅកន្លែងខ្លួនធានាសុវត្ថិភាព ១០០% ព្រោះថាខ្លួនបានរត់ការបង់សួយសារជូនមន្រ្តីជំនាញពាក់ព័ន្ធមូល ដ្ឋានអស់ហើយ!ស្រែកហ៊ោកញ្ជៀវចាក់ភ្នាល់ដាក់លុយចាញ់ឈ្នះរាប់ពាន់ រាប់មុឺន ដុល្លារ ក្នុងមួយថ្ងៃៗជាពិសេសល្បែងអាប៉ោងសុីគ្នាល្បីល្បាញពេញក្នុងកាសុីណូ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់។ប្រជាពលរដ្ឋរស់នៅក្បែរកាស៊ីណូគ្មានស្លាកយីហោ សង្កាត់ព្រៃអង្គុញ ក្រុងបាវិតកំពុងតែព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្មចោរលួច.ចោរឆក់.ចោរប្លន់ .ចោរគាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហឹង្សាគ្រួសារដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមស្នើសុំដល់លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការទប់ស្កាត់បង្រ្កាបបទល្មើសល្បែងស៊ីសងទូទាំងប្រទេស មេត្តាដាក់មន្រ្តីក្រោមឱវាទខេត្តចុះពិនិត្យទប់ស្កាត់និងបង្រ្កាប់ទីតាំងបនល្បែង សុីសងខុសច្បាប់បង្កប់ក្នុងកាសុីណូគ្មានស្លាកយីហោដែលបើកអោយពលរដ្ឋខ្មែរនិងជនអន្តោប្រវេសន៍វៀតណាមចូលលេងល្បែងសុីសងបង្កចលាចលអសន្តិសុខសង្គម ។
ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើស្នើសុំដល់លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងនិងលោក ពេជ្រ វិរៈ ស្នងការនគរបាលខេត្តស្វាយរៀង រួមនិងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ចាត់កម្លាំងជំនាញក្រោមឱវាទចុះ ទប់ស្កាត់និងបង្រ្កាបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទដែលបើកបង្កប់នៅក្នុងកាស៊ីណូគ្មានស្លាកយីហោដែលស្ថិតនៅភូមិទួលកន្តើយច្រកទ្វេភាគីព្រំដែនធ្លក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត អោយមានប្រសិទ្ធភាព!ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ផងទាន៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!