ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទាំងយប់ឆ្លងដែនចូលទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងតាមច្រកអន្តរជាតិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល មានការបើកដៃពីមន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំការច្រក.!

ខេត្តកណ្តាល ៖ តាមប្រភពសេចក្តីរាយកា រណ៍ពីប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ បានអោយដឹងថា មានក្រុមឈ្មួញជាច្រើនសម្រុកដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដឹកជញ្ជូនធ្យូងទាំងយប់យកទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រកទ្វារអន្តរជាតិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងគគ្រឹក គគ្រេង ដោយមានការបើកដៃពីសំណាក់មន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំច្រក!ចំណែក ឯលោក សុង ម៉ាឡៃ ប្រធានការិយាល័យ គយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹម សេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណរ កំពុងសប្បាយចិត្តក្នុងការប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួលពីក្រុមឈ្មួញរកសុីដឹកជញ្ជូនធ្យូងនិងទំនិញផ្សេងៗទៀតដែលឆ្លង ដែនចេញចូលតាមច្រកមួយនេះ។

ប្រភពបានបន្តថា រាល់ថ្ងៃគេតែងតែសង្កេតឃើញមន្ត្រីរបស់លោក សុង ម៉ាឡៃ និងមន្ត្រីក្រោមឱវាទរបស់លោក រឹម លឹមសេង តែង តែយកលុយក្រុមឈ្មួញដឹកធ្យូងនិងឈ្មួញ ដឹកទំនិញផ្សេងៗទៀតជាថ្នូរនិង ការបើកបារ៉ាស់ ឱ្យក្រុមឡានសាំយ៉ុងកែឆ្នៃទ្រុងដឹក ជញ្ជូនធ្យូងរបស់ក្រុមឈ្មួញដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមដូចហែរកឋិននោះយ៉ាងត្រជាក់ចិត្តល្ហឹម។

សូមបញ្ជាក់ថា ច្រកទ្វារអន្តរជាតិក្អមសំណ ស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំ ណរស្រុកលើកដែក ខេត្តកណ្តាលកំពុងបើក ដៃអោយក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែឆ្នៃទ្រុង ទាំងខ្សែរៗឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមដូចដង្ហើកឋិនចូលតាមច្រកទ្វារអន្តរជាតិក្អមសំណយ៉ាងរំភើយមិនរំខានដល់សមត្ថ កិច្ចជំនាញពាក់ព័ន្ធប្រចាំច្រកនោះឡើយ។
ទង្វើនិងសកម្មភាពក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទាំងយប់ឆ្លងដែនទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិក្អមសំណរនេះប្រភពខ្លះទៀតបានបង្ហើបអោយថា រថយន្តសាំយ៉ុងកែឆ្នៃទ្រុងដឹកជញ្ជូនធ្យូងឆ្លងដែនក្នុងមួយគ្រឿងៗត្រូវបង់សួយសារជូនមន្រ្តីប្រចាំច្រក១លានរៀលទៅ១លាន២០មុឺនរៀលក្នុងមួយរថយន្ត ចុះ បើរថយន្តក្នុងមួយយប់ៗ រាប់រយគ្រឿង ឯណ្ណោះ។ ហេតុនេះហើយធ្វើអោយមហាជនរិះគន់ដាក់ការសង្ស័យថា លោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណរនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណរជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វារអន្តរជាតិក្អម សំណ បើកបារ៉ាស់ និង យកលុយពីក្រុមឈ្មួញដឹកជញ្ជូនធ្យូងនិងទំនិញផ្សេងៗទៀតតាមច្រកនេះដើម្បីចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ។
ពាក់ព័ន្ធការដឹកជញ្ជូនធ្យូងឆ្លងដែនចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាលនេះដែរប្រជាពលរដ្ឋស្នើសុំដល់លោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាពិនិត្យមើលមន្រ្តីប្រចាំច្រកនិងលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណរនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍នេះផងទាន! ។ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំ ណរនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណរ រាល់ម៉ោងធ្វើការ៕មានត

ឡានធ្យូងឆ្លងដែនខុសច្បាប់ច្រកទ្វារអន្តរជាតិក្អមសំណ យប់មិញចូល១០ឡាន

Filed in: សង្គម

Recent Posts

Bookmark and Promote!