ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បទល្មើសទូកម៉ាស៊ីនធំៗអូសអួនប្រើប្រាស់ឧបករណ៍ខុសច្បាប់ជាច្រើនគ្រឿងកំពុងធ្វើសកម្មភាពលើផ្ទៃបឹងទន្លេសាបយ៉ាងគគ្រឹកគគ្រេងនៅចំណុចពាមបាងនិងបាឡតក្នុងទឹកដីខេត្តកំពង់ធំ រីឯអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តកំពង់ធំ ៖ តាមប្រភពពីប្រជា​នេសាទ​លក្ខណ​:​គ្រួសារ បាន​អោយ​ដឹងថា​ ជា​រៀងរាល់ថ្ងៃ​ពួគគាត់​តែងតែ​ឃើញ​ទូក​អូស​អួន​ដោយ​ម៉ាស៊ីន​ធំៗ​ជាច្រើន​គ្រឿង​ប្រើឧបក រណ៍ខុសច្បាប់កំពង់​ធ្វើ​សកម្មភាពលើផ្ទៃបឹង ទន្លេសាបយ៉ាងគគ្រឹក​គ្រេង​នៅ​ចំណុច​ពាម​បាង​និង​បាឡត​ទឹកដី​ខេត្ត​កំពង់ធំ​ធ្វើអោយប៉ះ ពាល់​ដល់ជីវភាព​របស់​ពួកគាត់ដូចជា៖ ដាច់​មង​របស់​ពួកគាត់​គ្មាន​សល់អ្វី​ឡើយ ដោយ សារ​ក្រុម​ទូក​អូស​អួនដោយម៉ាស៊ីន​ធំ​ៗប្រើប្រាស់ឧបករណ៍ខុសច្បាប់ទាំងនោះ ។​ជា​រៀង រាល់ថ្ងៃ​ពួគ​គាត់​ឃើញ​តែ​ក្រុម​ទូក​អូស​អួន​ម៉ាស៊ីន​ធំ​ធ្វើ​សកម្មភាព​លើផ្ទៃបឹងទន្លេសាបរាល់ថ្ងៃ ដោយគ្មានញញើត​សមត្ថកិច្ច​និង​ជំនាញ​ពាក់ព័ន្ធ​ណា​ឡើយ​ដែលស្ថិតនៅ​ចំណុច​ពាម​បាង​និង​បាឡត​ទឹកដី​ឃុំ​ពាម​បាង​ខេត្តកំពង់ធំ​ដោយប្រើឧបករណ៍ខុសច្បាប់រួម​និង​ទូក​រុញ​ស៉ិប​ជាច្រើនគ្រឿងទៀតផង ។​

​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ​ដែល​រស់នៅ​ក្នុង​ចំណុចពាម​បាង​បាន​ស្នើសុំ​ឲ្យ​អង្គភាព​សារព័ត៌មានជួយ​ផផ្សព្វផ្សាយដើម្បីអោយទៅ ដល់​ជំនាញ​ពាក់ព័ន្ធ​និង​មន្ត្រី​ថ្នាក់​ជាតិអោយ ជួយ​ដាក់​មន្ត្រីក្រោមឱវាទ​ចុះ​ទប់ស្កាត់និងបង្ក្រាបនូវសកម្មភាព​ក្រុម​ជនខិលខូច​រួមសមគំនិត​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន។

ប្រភពបាន​បន្តថា ទូក​អូស​អួន​ប្រើឧបករណ៍ខុសច្បាប់ប្រើដោយ​ម៉ាស៉ីន​ធំៗ​គឺ​ចេញ​មកពី​កំពង់​ហ្លួង​ស្រុក​ក្រគ​រខេត្ត​ពោធិ៍សាត់​ចេញ​ទៅ​ធ្វើ​សកម្មភាពនៅចំណុច​ខាង​លើនេះ​គឺជា​ជនជាតិ​វៀតណាម​មាន​ឈ្មោះ យ៉ាវ​.​តាំ​.​ថា​ណ​.ស្រាយ​និង​សៅ​ហុង​ហើយ​ក្រុម​នេះ​មិន​ដឹង​ថា ​ចេះ​វេទមន្ត​សិល្ប៍បំបាំងកាយឬសិល្ប៍បំបាំងកញ្ចប់អ្វីទេ? បានជាអាជ្ញាធរនិងសមត្ថកិច្ច​ជំនាញពាក់ព័ន្ធមូលដ្ឋាននៅ​ទីនោះ​មើល​មិន​ឃើញ​ឡើយ។​ ពាក់ព័ន្ធព័ត៌មានខាងលើ ប្រជាពលរដ្ឋក៍ដូចប្រជានេសាទ សំណូមពរ​ដល់រដ្ឋមន្ត្រី​ក្រសួង​កសិកម្មរុក្ខាប្រមាញ់​និង​នេសាទ.ជាពិសេស​ ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ធំ ចាត់វិធានការ​ទៅលើ​ក្រុម​ជនខិលខូចយ៉ាងណា​! ចំពោះ​ទូក​អូស​អួន​ដោយ​ម៉ាស៊ីន​ធំៗ​និង​ប្រើប្រាស់ឧបករណ៍ខុសច្បាប់ទូក​រុញ​សីប​នៅ​តំបន់​ខាងលើខណ​:​ក្រុម​នេះ​មិន​ញញើត​អនុ​សាន៍​របស់​សម្តេច​ម​ហា​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត ដែលមានប្រសាសន៍​ណែនាំដល់ រដ្ឋបាលខេត្ត​ទាំង​៦ នៅ​ជុំវិញ​បឹង​ទន្លេសាប ត្រូវទប់ស្កាត់កុំឱ្យ​មាន​បបទល្មើសគ្រប់ប្រភេទនៅ​ក្នុង​ខេត្ត​ទាំង​៦នេះ។ ដូច្នេះហើយប្រហែលបុគ្គលនោះមាន​ខ្នងបង្អែក​ពីក្រោយ​ធំ​ជាង​ នាយក​រដ្ឋមន្ត្រីទេដឹង? បានហ៊ានផ្គើនបទបញ្ជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បែបនេះ!ហ៊ានធ្វើ​សកម្មភាព​រៀងរាល់ថ្ងៃ​ដដែលៗ​ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ប្រជា​នេសាទស្នើសុំតាម រយៈសារព័ត៌មានមេត្តា​ ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយនេះ​អោយទៅ​ដល់ថ្នាក់ដឹកនាំនិងមន្ត្រី​ជំនាញពាក់ព័ន្ធទាំងអស់​ជួយ​មាន​ចំណាត់ការ​ទប់ស្កាត់និងបង្ក្រាបទៅលើ​ក្រុម​ទូក​អូស​អួន​ប្រើឧបករណ៍ខុសច្បាប់និង​ក្រុម​ទូក​រុញ​ស៊ី​ប​ទាំងនេះ​ផង​ទាន។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ(www.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីស្ថាប័នសាមុីពាក់ព័ន្ធ រាល់ម៉ោងធ្វើការ៕

Filed in: សង្គម

Recent Posts

Bookmark and Promote!