ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងឆ្លងដែនចូលទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងគគ្រឹកគគ្រេង រីឯមន្ត្រីសមត្ថកិច្ចជំនាញប្រចាំច្រក នាំគ្នារក្សាភាពស្ងៀមស្ងាត់.!

ខេត្តកណ្តាល៖តាមប្រភពសេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋស្រុកត្បូងឃ្មុំ បានអោយដឹង ថា មានក្រុមឈ្មួញជាច្រើនសម្រុកដឹកជញ្ជូនធ្យូងចេញពីភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដឹកឆ្ពោះទៅឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រកទ្វារអន្តរជាតិក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល យ៉ាងគគ្រឹកគគ្រេង មិនរំខានដល់មន្រ្តីសមត្ថកិច្ចជំនាញពាក់ព័ន្ធប្រចាំច្រកនោះឡើយ! ចំណែកឯលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋករក្អមសំណ និងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណរ កំពុងត្រូវប៉ាន់សប្បាយចិត្តក្នុងការប្រមូល លុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ពីក្រុមឈ្មួញរកសុីដឹកជញ្ជូនធ្យូងនិងទំនិញផ្សេងៗទៀតដែលឆ្លងដែនចេញចូលតាមច្រកមួយនេះ។

ប្រភពបានបន្តថា រាល់ថ្ងៃគេតែងតែសង្កេតឃើញមន្ត្រីរបស់លោក សុង ម៉ាឡៃ និងមន្ត្រីក្រោមឱវាទរបស់លោក រឹម លឹមសេង តែង តែយកលុយជាថ្នូរនិងការបើកបារ៉ាស់ ឱ្យក្រុមឡានសាំយ៉ុងកែឆ្នៃដឹកជញ្ជូនធ្យូងរបស់ក្រុមឈ្មួញដឹកឆ្លងដែនយកទៅលក់នៅប្រទេសវៀតណាមយ៉ាងគគ្រឹកគគ្រេងដោយរលូន។

សូមបញ្ជាក់ថា ក្រុមឈ្មួញកំពុងសម្រុកដឹកជញ្ជូនធ្យូងឆ្លងដែននិងទំនិញផ្សេងៗតាមច្រកទ្វារអន្តរជាតិក្អមសំណ ស្ថិតនៅក្នុងភូមិក្អមសំណក្រោម ឃុំក្អមសំណស្រុកលើកដែក ខេត្តកណ្តាល ក្រុមឈ្មួញធ្វើសកម្មភាពសម្រុកដឹកជញ្ជូនធ្យូងតាមរថយន្តសាំយ៉ុងកែឆ្នៃទ្រុង ទាំងខ្សែរៗដូចសង្ហែរកឋិនឆ្លងដែន យកទៅលក់នៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិក្អមសំណយ៉ាអានាធិបតេយ្យ។
ទង្វើនិងសកម្មភាពក្រុមឈ្មួញសម្រុកដឹកជញ្ជូនធ្យូងទាំងនេះ ត្រូវបាន គេដាក់ការសង្ស័យថា?អាចបណ្តាលមកពីលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណរនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណរជាអ្នកបើកភ្លើងខៀវ ទើបមន្ត្រីប្រចាំការច្រកទ្វារអន្តរ ជាតិក្អមសំណ បើកបារ៉ាស់និងយកលុយពីក្រុមឈ្មួញដឹក ជញ្ជូនធ្យូងនិងទំនិញផ្សេងៗទៀតតាមច្រកនេះដើម្បីចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល ។
ជុំវិញករណីខាងលើនេះលោក គុណ ញឹម អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ពិសេស ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មិនគួរមើលរំលងលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណរនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍តទៀតនោះទេ! ។ ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (www. enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់ បកស្រាយពីលោក សុង ម៉ាឡៃ ប្រធានការិយាល័យគយនិងរដ្ឋាករក្អមសំណរនិងលោក រឹម លឹមសេង នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិក្អមសំណរ រាល់ម៉ោងធ្វើការ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!