ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

បក្សប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ​

​ភ្នំពេញៈ គណបក្សប្រឆាំង​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​លុប​បឹង​ធម្មជាតិ និង​ពង្រឹង​គុណភាព​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ទប់ស្កាត់​គ្រោះមហន្តរាយ​។​

​ក្នុង​បទ​អន្តរាគមន៍​លើ​សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​កិច្ចប្រជុំ​សភា​កាលពី​ម្សិលមិញ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ភ្នំពេញ លោក យឹម សុវណ្ណ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល បញ្ឈប់​នូវ​ការ​លុប​បឹង អូរ និង​ប្រឡាយ​ធម្មជាតិ លក់​ទៅ​ជា​ទ្រព្យសម្បត្តិ​ឯកជន ការ​ពង្រឹងគុណភាព​ហេដ្ឋារចនាសម្ព័ន្ធ ការបង្កើន​ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ ពី​ការការពារ​ខ្លួន និង​វិធានការ​ទប់ស្កាត់​គ្រោះមហន្តរាយ ជាមួយនឹង​វិធានការ​ទប់ស្កាត់​ការបំផ្លាញ​ព្រៃឈើ​។​

​លោក ញឹម វណ្ណដា អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​បានឲ្យដឹងថា គណៈកម្មាធិការ​នេះ​នឹង​ពិចារណា​យ៉ាង​លម្អិត បន្ទាប់​ពី​សេចក្តីព្រាងច្បាប់​នេះ ចូល​ជា​ធរមាន ប៉ុន្តែ​ការអនុវត្ត​ការងារ​ទាំងនេះ គឺ​ទាមទារ​ពេលវេលា​។​

​រដ្ឋសភា កាល​ពី​ម្សិលមិញ​បានចាប់ផ្តើម​ប្រជុំ និង​អនុម័ត​បាន ២ ជំពូក នៃ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​គ្រោះមហន្តរាយ ខណៈ​សេចក្តីព្រាងច្បាប់​នេះ ក៏​បាន​ចែង​នូវ​បញ្ញត្តិ​ទោស​ដាក់​ពន្ធនាគា​រលើ​មន្ត្រី​ផងដែរ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវបាន​អនុម័ត​ដោយ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃ​ទី ៩ ខែ​មករា ឆ្នាំ ២០១៥ និង​មាន ១០ ជំពូក ៤៧ មាត្រា​។ ជំពូក ១ បាន​កំណត់​ពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ​នៅ​កម្ពុជា ទៅលើ​ការត្រៀម​បង្ការ បន្សាំ​ការកាត់បន្ថយ​គ្រោះថ្នាក់ នៅ​មុនពេល​កើតមាន​គ្រោះមហន្តរាយ ដែល​បង្កឡើង​ដោយ​ធម្មជាតិ ឬ មនុស្ស​ការឆ្លើយតប​សង្គ្រោះបន្ទាន់ និង​ការស្តារ​ឡើង​វិញ​ក្រោយពេល​មាន​គ្រោះមហន្តរាយ​។ ចំណែក​ជំពូក ២ កំណត់​ពី​ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អគ្គលេខាធិការដ្ឋាន យន្តការ​គ្រប់គ្រង​គ្រោះមហន្តរាយ នៅក្នុង​ក្រសួង​ស្ថាប័ន និង​គណៈកម្មាធិការ​ថ្នាក់​ក្រោម​ជាតិ​។​

​លោក ញឹម វណ្ណដា បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​សភា កាល​ពី​ម្សិលមិញ​នេះ​ថា តាមរយៈ​សេចក្តីព្រាងច្បាប់​នេះ ការគ្រប់គ្រង​គ្រោះមហន្តរាយ ត្រូវ​បាន​ក្លាយ​ជា​ភារកិច្ច​រួម ដែល​មន្ត្រី​គ្រប់​ជាន់ថ្នាក់ ត្រូវ​សហការ និង​ចូលរួម​បង្ការ ទប់ស្កាត់ និង​សង្គ្រោះ​ឲ្យបាន​ទាន់​ពេលវេលា​។ លោក​បន្តថា​៖ «​ខ្ញុំ​ជឿថា ច្បាប់​នេះ​ចេញ​ទៅ​យើង​នឹង​គ្រប់គ្រង​បាន​កាន់តែ​ល្អ តាមរយៈ​ការជួយ​គ្នា​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​»​។​

​មាត្រា ៤៥ នៃ​សេចក្តីព្រាងច្បាប់ ដែល​ស្នើឡើង​ដោយ​គណៈកម្មការ​ទី ៣ និង​ទី ៦ នៃ​សភា កាលពី​ខែ​មីនា ចែងថា មន្ត្រី​សមត្ថកិច្ច​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​ខ្វះ​ការទទួលខុសត្រូវ​ចំពោះ​ភារកិច្ច ឬ​ការបំពេញភារកិច្ច​មិន​ត្រឹមត្រូវ​ក្នុង​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ បង្ក​ឲ្យមាន​ការខូចខា​ត​ដល់​ទ្រព្យសម្បត្តិ​ឯកជន ឬ​សាធារណៈ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ខែ ទៅ ២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១ លាន ទៅ ៤ លាន​រៀល​។​

​លោក ញឹម វណ្ណដា ឲ្យដឹងថា ការដាក់ឲ្យ​មានទោសទ​ណ្ឌ​ទៅ​លើ​មន្ត្រី​អនុវត្ត​ច្បាប់ ដែល​គ្មាន​ការទទួលខុសត្រូវ នឹង​ជួយ​ឲ្យ​ការអនុវត្ត​កាន់តែ​មាន​ប្រសិទ្ធភាព និង​មាន​តម្លាភាព​។​

​ជាមួយគ្នានេះ លោក យឹម សុវណ្ណ ក៏​បាន​រំឭក​ពី​គ្រោះ​ឧបទ្ទវហេតុ​នៃ​ការ​រត់​ជាន់​គ្នា​ស្លាប់​អស់​រាប់រយ​នាក់ លើ​ស្ពាន កោះ​ពេជ្រ កាលពី​ឆ្នាំ ២០១០ ដែល​រហូតមកទល់​ពេលនេះ មិនទាន់មាន​អ្នកទទួលខុសត្រូវ​នៅ​ឡើយ​ទេ​។ លោក​ថ្លែងថា​៖ «​យើង​ត្រូវ​ពិនិត្យ​លើ​ចន្លោះប្រហោង​នៃ​រឿងនេះ យ៉ាងម៉េច ការសាងសង់ ការសង្គ្រោះ​បន្ទាន់​ក្រោយ​កើតហេតុ ការជួយ​គ្មាន​បច្ចេកទេស​ត្រឹមត្រូវ​ជា​ដើម​»​។​

​លោក ញឹម​វណ្ណដា បញ្ជាក់ថា​៖ «​រឿងនេះ រក​នៅ​មិនទាន់​ឃើញថា វា​យ៉ាង​ម៉េច មិនដឹងថា មក​ពី​មនុស្ស ឬ​មក​ពី​ខ្សែភ្លើង អ្នកវិទ្យាសាស្ត្រ​រក​ក៏​មិនទាន់​ឃើញ យើង​ក៏​បាន​សិក្សា​ស្រាវជ្រាវ​»៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!