ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ស្រះ​ទឹក​ដែល​ជនជាតិ​វៀតណាម​លួច​ជីក​នៅ​ចំណុច​ត្រួតស៊ីគ្នា​រវាង​កម្ពុជា និង​វៀ​ណាម​

​ខេត្ត​រតនគិរី ៖ កម្លាំងចម្រុះ​ស្រុក​អូរយ៉ាដា​វសហការ​ជាមួយកង​កម្លាំង​សមត្ថកិច្ច​វរៈ​ការពារ​ព្រំដែន​គោក រួម​មាន​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៦២៣ និង​យោធា​វរៈ​ការពារ​ព្រំដែន​គោក​លេខ​១០២​ព្រមទាំង​កម្លាំង​ទី​បញ្ជាការ​ស្រាល ដែល​ពិនិត្យ​ចំណុច​ដែល​ជនជាតិ​វៀតណាម​មក​ជីក​ស្រះ​ទឹក​ចំនួន​៥​កន្លែង និង​ប្រើ​គ្រឿងចក្រ​ជី​រណ្តៅ​ធំៗ​ជាច្រើន​ហិកតា​នៅក្នុង​ភូមិសាស្ត្រ​តំបន់​ត្រួតស៊ីគ្នា​ចំណុច​ភូមិ​ឡុំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ជាប់​ព្រំប្រទល់​ភូមិ​សេ​សៅ ឃុំ​យ៉ាណា​ង ស្រុកឌឹ​កគើ ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម នា​រសៀល​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ ។​

​លោក​ហេង រតនា ស្នងការរង​ទទួល​បន្ទប់​កិច្ចការ​ព្រំដែន​បានឲ្យដឹងថា បញ្ហា​ជនជាតិ​វៀតណាម​លួច​ចូល​ជីក​ស្រះ​៥​កន្លែង​នោះ​លោក​បាន​ជួន​របាយ​ការ​ទៅ​ថ្នាក់លើ​ហើយ ថ្នាក់លើ​នឹង​ប្រជុំ​សម្រេច​ឲ្យ​លប់​ស្រះ​នោះ​វិញ​ឫ​យ៉ាងណា​នោះ លោក​ពុំ​ទាន់​បានដឹង​ទេ ចាំ​មើល​ប្រហែល​៤-៥​ថ្ងៃ​ទៀត​ទើប​ដឹង​។​

​មន្ត្រី​ប៉ុស្តិ៍​ការពារ​ព្រំដែន​បានឲ្យដឹងថា ស្រះ​ទឹក​ទាំង​៥​កន្លែង​ដែល​ជនជាតិ​វៀតណាម​យក​គ្រឿងចក្រ​ចូល​ជីក​នោះ រំលោភ​មកលើ​ត្រង់​តំបន់​ត្រួតស៊ីគ្នា​ចំណុច​និយាម​កា​ទី​១ លេខ 0775794. 1515564 និយាម​កា​ទី​២ លេខ 0775792. 1515588 និយាម​កា​ទី​៣ លេខ 0775516. 1516086 និយាម​កា​ទី​៤ 0775424. 1516124 និយាម​កា​ទី​៥ 0775528. 1516308 នៃ​GPS WGS84 ហើយ​ចំណុច​នៃ​និយាម​កា​នីមួយៗ​រំលោភ​ចូល​ពី​ខ្សែ​ទឹកដី​ប្រទេស​វៀតណាម​មកលើ​ចំណុចសូន្យ ព្រំដែន​កម្ពុជា​ចាប់ពី​១៩៩.២​ម៉ែត្រ​រហូត​ទៅ​៣៧៩.៥​ម៉ែត្រ​។​

​លោក រ​ចំ ជីប នាយ​ប៉ុស្តិ៍​ភូមិ​ឡុំ និង​លោក​អនុសេនីយ៍ទោ លី ស៊ា​ង​ហួត មេបញ្ជាការ​កងអនុសេនាធំ​លេខ​ទី​១ នៃ​មូលដ្ឋានទ័ព ការពារ​ព្រំដែន​គោក​វរៈ​លេខ​១០២ បាន​ត្អូញត្អែរ​ដូចគ្នាៗ​ថា ភូមិសាស្ត្រ​ចន្លោះ​បង្គោល​ព្រំដែន​លេខ​៣០ ទៅ​លេខ​៤០​មាន​ចំងាយ​៥៥​គីឡូម៉ែត្រ មាន​ប៉ុស្តិ៍​សង្កេត​ការ​ចំនួន​១១ ពុំទាន់​មាន​បង្គោល​ព្រំដែន​ពិតប្រាកដ​នោះ​ទេ ហើយ​កម្លាំង​ការពារ​ក៏​តិច ដូច្នេះ​មាន​ការលំបាក​ក្នុង​ការដើរ​ល្បាត​ណាស់ ធ្វើអោយ​ងាយស្រួល​ដល់​ជនជាតិ​វៀតណាម​ដែល​ឈ្លាត​ឱកាស​ជ្រាត​ចូលធ្វើ​សកម្មភាព​។ ហើយ​ស្នើសុំ​ឲ្យ​រាជរដ្ឋាភិបាលធ្វើ​ផ្លូវតាម​បន្ទាត់​ព្រំដែន​ដែល​មាន​ចំងាយ​៥៥​គីឡូម៉ែត្រ​នេះ​ផង ព្រោះ​មន្ត្រី​វរៈ​ការពារ​ព្រំដែន​ពិបាក​និង​ល្បាត​មើល​ល្បិច​ជនជាតិ​វៀតណាម​រំលោភ​លើ​អធិបតេយ្យភាព​ខ្មែ​រណាស់​៕
​គឹម នឿន​

 

2015_05_26 (2) 2015_05_26 (1)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!