ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ជម្លោះវិវាទរវាងម្ចាស់ដីម្ចាស់ផែគឺលោកស្រី នូវ ចន្ធូ បានរំលោភលើកិច្ចសន្យាជួលផ្តើមចេញពីច្រណែនធ្វើអោយអាជ្ញាធរមូលដ្ឋាន សង្កាត់.ក្រុងកោះរ៉ុងដោះស្រាយមិនចេញ.!

ខេត្តព្រះសីហនុ៖ ថ្មីៗនេះមានបុរសជនជាតិទូរគីដែលមានឈ្មោះ BORA OZTURK និងជានាំដៃគូរវិនិយោគមួយក្រុមមកពីប្រទេសខ្លួនមកស្នាក់នៅនិងជួលដី នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង នៅក្នុងរយៈពេល២០ឆ្នាំ សម្រាប់បង្កើតផែ ទាក់ទាញភ្ញៀវទេសចរណ៍ ដោយចំណាយទុនបង្កើតនិងកែលម្អជាបន្ដបន្ទាប់អស់ប្រាក់ជាង២លានដុល្លារ ប៉ុន្ដែការជួលដីនោះទើបនឹង បានរយៈពេលប្រហែល៧ឆ្នាំ ប៉ុណ្ណោះស្រាប់តែម្ចាស់ដី បានរំលោភលើកិច្ចសន្យា ហើយ ថែមទាំងប្តឹងរឹបអូសយកដីពីពួកគាត់វិញធ្វើអោយពួកគាត់ខាតបង់ប្រាក់យ៉ាងច្រើនសន្ធឹកនិងធ្វើអោយប៉ះពាល់ដល់បុគ្គលិកជាង៣០០នាក់គ្មាន ការងារធ្វើនិងបង្កើតបញ្ហាដល់អ្នកភូមិ ទើបមានការផ្ទុះការតវ៉ាអ្នកជួលដីបង្កើតផែ នោះកើតទុក្ខ មិនសុខចិត្ត ស្នើសុំកិច្ចអន្តរាគមន៍ពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងប្រមុខរដ្ឋាភិបាលមេត្តាជួយដោះស្រាយជំរុញករណីអោយម្ចាស់ដី គោរពកិច្ចសន្យាព្រមព្រៀងឡើងវិញផង។

លោក ប៉ូរ៉ា អូសធើក (Bora Ozturk) បានបន្តថា នៅក្នុងផែ នោះគាត់និងមិត្តភក្ដិចំនួន ៣ នាក់ទៀតបានធ្វើដំណើរមកពីប្រទេសទូរគី មករស់នៅលើភូមិកោះតូច ចាប់តាំងឆ្នាំ២០០៧មិនទាន់មានមនុស្សមករស់នៅច្រើនដូចបច្ចុប្បន្ននោះទេ។ បន្ទាប់មកពួកគាត់បានជួលដីមួយកន្លែងមានទំហំ ៥១៨៦ ម៉ែត្រការ៉េក្បាលដី៦២ និងផែកោះរ៉ុងមានទំហំ ១៥ ម៉ែត្រ+ ៥៨ ម៉ែត្រ ស្ថិតនៅក្នុងភូមិ កោះតូចសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុងពីលោកស្រី នូវ ចន្ធូ នៅក្នុងរយៈពេល២០ឆ្នាំ ដោយចុះកិច្ចសន្យាព្រមព្រៀង នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ដើម្បីបង្កើតផែទេសចរណ៍ដឹកជញ្ជូនភ្ញៀវជាតិ. អន្តរជាតិ។ ក្រោយមកទៀត មិត្តភក្ដិរបស់គាត់២ នាក់ទៀត ក៏បានស្លាប់អស់ទៅ ហើយនៅតែគាត់ម្នាក់ឯងបន្ដរស់នៅលើកោះមួយនេះមកដល់សព្វ ថ្ងៃ។ បុរសបរទេសជាជនជាតិទូរគី មានប្រពន្ធខ្មែរបានបន្ដថា ការបង្កើតអាជីវកម្មរបស់ពួកគាត់ គឺពួកគាត់បានប្រមូលធន់ធានទ្រព្យសម្បត្តិដែលខ្លួនមានមកពីប្រទេសកំណើតយកមកប្រកបរបរនេះ ដោយបានដំណើរការចាប់តាំងពីមិនសូវមានអ្នក មកដើរលេងកម្សាន្ដ នៅតំបន់កោះនេះម៉្លេះ រហូតដល់ពេលមានអ្នកដើរលេងកម្សាន្ដមកកាន់តំបន់ កោះនេះកាន់តែច្រើនឡើងៗជាលំដាប់ នៅក្នុងការ បង្កើតផែនេះ ពួកគាត់បានចំណាយលុយកែលម្អ ជាបន្ដបន្ទាប់អស់លុយជាង២លានដុល្លារ បច្ចុប្បន្នមានបុគ្គលិកជាង៣០០នាក់ ពេលនេះពួកគាត់ ជួលដី ទើបនឹងបានរយៈពេលប្រហែល ៧ ឆ្នាំប៉ុណ្ណោះ ស្រាប់តែលោកស្រី នូវ ចន្ធូ ជាម្ចាស់ដីបានមករឹបអូសយកដីដែលគាត់បានជួលនោះ ត្រឡប់ទៅវិញ ក្រោមហេតុផលអំពីការរំលាយកិច្ចសន្យាព្រមព្រៀង ដោយសារគាត់អត់បានបង់ប្រាក់ អស់រយៈពេល១៩ខែ ដោយក្នុង១ខែតម្លៃ១០០០ ដុល្លារ។ បើតាមភាគីអ្នកជួលដីបានអះអាងថាគាត់បានបង់លុយគ្រប់ចំនួនតាមកិច្ចសន្យាព្រមព្រៀម ។

ជាមួយគ្នានេះដែរ លោក បូរ៉ា ជនជាតិទូរគី ជាអ្នកជួលដីធ្វើផែ បានសូមអំពាវនាវដល់ប្រមុខ  រាជរដ្ឋាភិបាល និង អាជ្ញាធរខេត្តព្រះសីហនុ សូមលោកមេត្ដាជួយដោះស្រាយជូនដល់ពួកគាត់ផង ដោយជំរុញអោយម្ចាស់ដី គោរពតាមកិច្ចសន្យាព្រមព្រៀងដែលមាន មេធាវីទាំងសងខាងដឹងឮ ផង។ វិវាទ រវាងម្ចាស់ដី និងអ្នកជួលដីនេះ ក៏មានការដោះស្រាយជាបន្តបន្ទាប់ពីអាជ្ញាធរ ក្រុង កាល ពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាពរបស់លោក លី វ៉ាន់ដា អភិបាលរងក្រុងកោះរ៉ុង។ នៅក្នុងកិច្ចប្រជុំនោះ លោកអភិបាលរងក្រុងកោះ រ៉ុង ក៏បានអានកិច្ចសន្យាព្រមព្រៀង ចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ និង កិច្ចព្រមព្រៀង ចុះថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០២២។បើតាមកិច្ចប្រជុំក្រោម វត្ដ មានរបស់លោកអភិបាលរងក្រុងកោះរ៉ុង នោះ លោក បូរ៉ា ជាអ្នកជួលដីបង្កើតផែ បានលើកឡើង ថា មូលហេតុគាត់បានដាក់ពាក្យបណ្ដឹងនោះ ក៏ដោយសារតែលោកស្រី នូវ ចន្ធូ ជាម្ចាស់ដី មិនបានគោរពកិច្ចសន្យាព្រមព្រៀង ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ របស់លោកមេធាវី គឹម ម៉េងឃី និង លោក គីម សុវណ្ណ។ ដោយឡែក លោក ស្រី នូវ ចន្ធូ ជាម្ចាស់ដី បានអះអាងថា មូលហេតុ ដែលលោកស្រី មិនគោរពកិច្ចសន្យាព្រមព្រៀង ដោយ សារតែលោក បូរ៉ា មិនបានបង់ប្រាក់រយៈ ពេល១៩ ខែ ចាប់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ខែកក្កដា ឆ្នាំ២០២២ ទើបលោកស្រីរំលាយកិច្ចសន្យានោះចោលតែម្តង។ ប៉ុន្ដែការអះអាងបែបនេះ ត្រូវបានលោក បូរ៉ា ច្រានចោលដោយចាត់ទុក ថាមិន មែនជាការពិតនោះឡើយ ព្រោះគាត់បានបង់ក្នុង ១ខែ ចំនួន១០០០ដុល្លារ ជារៀងរហូតមក។ បើទោះជាយ៉ាងនេះក្តីការដោះស្រាយវិវាទ រវាងម្ចាស់ ដី និង អ្នកជួលដីបង្កើតផែ ក្រោមការសម្របសម្រួល ពីលោកអភិបាលរងក្រុងកោះរ៉ុង មិនទទួលបានលទ្ធផលឡើយ។ ដោយឡែក អ្នក ជួលដី បានអះអាងអំពីការរងអយុត្ដិធម៌ ពីការមិនគោរពនូវកិច្ចសន្យាព្រមព្រៀងរបស់ម្ចាស់ដី។ ស្របគ្នានឹងការកើត មានវិវាទ រវាងម្ចាស់ដី និងអ្នក ជួលដីជាជនជាតិទូរគី មានប្រពន្ធជាជនជាតិខ្មែរខាងលើនេះបានបន្ថែមទៀតថា ប្រជាជនរស់នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បានកើត ទុក្ខមិនសុខចិត្តបានស្នើសុំកិច្ចអន្ដរាគមន៍ពីអាជ្ញាធរ មេត្តាសូមជួយ ដោះស្រាយបញ្ហាទុក្ខកង្វល់ពួកគាត់និងប្រជាពលរដ្ឋរស់នៅក្នុងភូមិមួយចំនួនដែល ជាប់ពាក់ព័ន្ធនឹងលោកស្រី នូវ ចន្ធូ បច្ចុប្បន្នផែនេះ ដាក់កុងត្រូលយកលុយពីប្រជាពលរដ្ឋ និង អាជីវករចេញចូលទៅយកអីវ៉ាន់ក្នុងមួយរទះ៥០០០រៀលម៉ូតូមួយគ្រឿង២០០០រៀលយកលុយស្រេចតែអំពើចិត្ត។ គួររម្លឹកថាតាំងពីឆ្នាំ២០០៩មក លោក បូរ៉ា ជនជាតិទូរគី រូបនេះមករស់នៅមានគ្នាតែបីនាក់ ជាជនជាតិបរទេសរហូតមកដល់បច្ចុប្បន្នលោក បូរ៉ា ខំប្រម៉ែប្រមូលគៀងគរចាប់ដៃគូរវិនិយោគនិងទាក់ទាញភ្ញៀវទេសចរណ៍គ្រប់ប្រភេទអោយចូល មកទេសចរណ៍នៅកម្ពុជា ដើម្បីកំណើនសេដ្ឋកិច្ចដល់ប្រទេសកម្ពុជា ហើយបុគ្គលិករបស់លោកជាង៣០០រយនាក់ក៍ជាការសម្រាលបន្ទុករាជរដ្ឋា ភិបាលផងដែរ។តែបែជាម្ចាស់ ដីជួលលោកស្រីនូវ ចន្ទូ រំលោភសិទ្ទិជនបរទេសទៅវិញ។ អ្វីទៅច្បាប់ដូច្នោះលោក បូរ៉ា និងក្រុមវិនិយោគបរទេស នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ខេត្តព្រះសីហនុ ព្រមទាំងប្រជាពលរដ្ឋនៅភូមិកោះតូច សូមសំ ណូមពរដល់សម្ដេចពុកសម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹត្តបណ្ឌឹត ប៊ុន រ៉ានី ហ៊ុន សែន ពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តវេននិងលោកជំទាវ មេត្តា រកយុត្តិធម៌ជូនពួកខ្ញុំបាទផង ពីព្រោះយើងខ្ញុំជាជនជាតិបរទេស! បើនិយាយពាក្យបណ្ដឹងរបស់ម្ចាស់ដីដាក់ព្រឹកចេញល្ងាច ឯណាទៅយុត្តិធម៌។

បើតាមពាក្យបណ្ដឹងសុំអន្ដរាគមន៍នោះបានរៀប រាប់ថា នៅថ្ងៃទី១១ខែមិថុនាឆ្នាំ២០២៣ បុគ្គលិក ផែ របស់លោកស្រី នូវ ចន្ធូ ដោយមានបញ្ជាពីលោកស្រីអោយដាក់កុងត្រូលទារលុយពីប្រជាពលរដ្ឋ ចេញចូលទៅយកអីវ៉ាន់មួយរទះ៥០០០ រៀល ម៉ូតូមួយគ្រឿង ២០០០ រៀល សកម្មភាពរបស់លោក ស្រី ជាការរំខាននិងកេងប្រវ័ញ្ចយកចំណេញពីអ្នកភូមិយ៉ាងខ្លាំង។ រម្លឹកថា ផែមួយនេះលោក បូរ៉ា មិនដែលយកលុយលើការដឹកជញ្ជូនឆ្លងកាត់របស់ប្រជាពលរដ្ឋនោះទេព្រមទាំងនាំដៃគូរវិនិយោគទៀតផង៕ENN TV

Filed in: សង្គម

Recent Posts

Bookmark and Promote!