ភ្នំពេញ ៖ ប្រភពពីអាជីវករលក់ដូរនៅក្នុងផ្សារទំនើបសូរិយា បានអោយដឹងថា មានល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់ និងល្បែងជាច្រើនប្រភេទទៀតដែលកំពុងដំណើរការបើកអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងនៅក្នុងផ្សារទំនើបសូរិយាជាន់ទី៥ ដែលស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន បាននាំគ្នារក្សាស្ងៀមស្ងាត់ ។
ប្រភពបានបន្តថា ល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅផ្សារទំនើបសូរិយាជាន់ទី៥ នៅតែបើកដំណើរការអោយក្រុមអ្នកញៀនល្បែងចូលលេងជារៀងរាល់ថ្ងៃ មិនទាន់ឃើញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ!គេសង្ស័យថាម្ចាស់បនល្បែងខាងលើ បានផ្តល់លាភសក្ការៈខែ ថ្ងៃ អោយអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន អស់ហើយទេដឹង? បានជានាំគ្នារក្សាភាពស្ងៀមស្ងាត់ មិនព្រមចុះទប់ស្កាត់និងបង្រ្កាបសោះ! ករណីម្ចាស់បនល្បែងសុីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែង ជាច្រើនប្រភេទទៀតខាងលើកំពុងបើកឲ្យក្រុមអ្នកញៀនល្បែងចេញចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងធ្វើឲ្យអាជីវករនិងប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌដូនពេញរាជធានីភ្នំពេញ មាន ការព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម.ចោរលួច.ចោរឆក់.ចោរប្លន់.ចោរគាស់តូប ចោរគាស់ផ្ទះ គ្រឿងញៀន ប្រើអំពើហិង្សាគ្រួសារ ដើមចមកើតចេញពីល្បែងសុីសងនេះឯង ។
ក្រុមអាជីវករលក់ដូរក៍ដូចប្រជាពលរដ្ឋរស់នៅមូលដ្ឋានខាងលើសូមសំណូមពរដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញនីតិកាលទី៧ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់និងបង្រ្កាប!ទីតាំងបនល្បែងសុី សងហ្គេមបាញ់ត្រី ខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតដែលស្ថិតនៅលើផ្សារទំនើបសូរិយាជាន់ទី៥ ក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញរាជធានីភ្នំពេញអោយមានប្រសិទ្ធភាព ស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបាន ដាក់ចេញដោយក្រសួងមហាផ្ទៃផងទាន ។
គួររំលឹកផងដែរថា កាលពីថ្ងៃ ទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លែងទៅសម្ដេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី.ខេត្តទាំង ២៥ខេត្ត ក្រុង អោយបង្រ្កាបរាល់បនល្បែងសុីសងខុស ច្បាប់មិនលើកលែងបើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានស្រុក.ក្រុង.ខេត្ត.ណាមិនហ៊ានទប់ស្កាត់និងបង្រ្កាប ទីតាំងបនល្បែងសុីសងនៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមបាត់បង់ពីតំណែងទៀតផង។ដោយ ឡែកអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានសង្កាត់.ខណ្ឌដូនពេញបណ្តែតបណ្ដោយអោយមានល្បែងសុី សងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតនៅលើផ្សារទំនើបសូរិយាជាន់ ទី ៥ មិនព្រមធ្វើការទប់ស្កាត់និងបង្រ្កាប! អោយស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ៕មានត