ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់មួយកន្លែងស្ថិតនៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ នៅតែបន្តបើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដដែល រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ឧត្តរមានជ័យ ៖​ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចអោយមន្រ្តីសមត្ថកិច្ចថ្នាក់មូលដ្ឋានអនុវត្តអោយមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋ។ដោយឡែកអាជ្ញាធរនិងសមត្ថកិច្ច មលដ្ឋាន ឃុំ.ស្រុកត្រពាំងប្រាសាទ បណ្ដែតបណ្ដោយអោយឈ្មោះ”ឡេង” ម្ចាស់សង្វៀនជល់មាន់ និងអាប៉ោងខុសច្បាប់បើកដំណើរការអោយក្រុមញៀនល្បែងលេងយ៉ាងគគ្រឹកគគ្រេងដោយរលូន ចូលតាមច្រកផ្លូវអង់តែន (011) ត្រង់ចំណុចចំការស្វាយស្ថិត នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ។

បើតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ បានអោយដឹងថា សង្វៀនជល់មាន់និងអាប៉ោងខុសច្បាប់របស់ឈ្មោះ”ឡេង”នៅតែបន្តបើកដំណើរការអោយក្រុមញៀនល្បែងប្រមូលផ្តុំគ្នាចេញចូលលេងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេងដដែលទេ? រីឯ អាជ្ញាធរនិងសមត្ថកិច្ចមន្រ្តីជំនាញពាក់ព័ន្ធក្នុងមូលដ្ឋានមិនហ៊ានចុះមកទប់ស្កាត់និងបង្រ្កាបនោះទេ។ សូម្បីលោកអភិបាលស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនិងលោកអធិការដ្ឋាននគរបាល ខេត្តឧត្តរមានជ័យ រក្សាភាពស្ងៀមស្ងាត់ផងដែរ។

បញ្ជាក់ថាទីតាំងសង្វៀនមាន់ជល់និងអាប៉ោងមួយកន្លែងនេះចូលតាមច្រកផ្លូវអង់តែន (011) ត្រង់ចំណុចចំការស្វាយស្ថិត នៅភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ បើកល្បែងស៊ីសងខុសច្បាប់បានតាមទំនើងចិត្ត ប្រហែលមានខ្នងអង្អែករឹងមាំ ទើបហ៊ានបើកអោយក្រុមអ្នកញៀល្បែងលេងមិនញញើតការបង្រាបរបស់សមត្ថកិច្ចនោះទេ។ ទើបមហាជនរិះគន់ដាក់ការសង្ស័យថា លោកអភិបាល ស្រុកត្រពាំងប្រាសាទ និងលោកអធិការដ្ឋាននគរ បាលស្រុកត្រពាំងប្រាសាទ ប្រហែលទទួលបានប្រយោជន៍ពីម្ចាស់បនល្បែងសុីសងខុសច្បាប់ទាំងនោះហើយទេដឹង? ទើបបានបណ្ដែតបណ្ដោយអោយបុគ្គលនោះបើកល្បែងសុីសងតាមអំពើចិត្តមិនហ៊ានបង្រ្កាប។

ប្រភពដដែលបានអោយដឹងថា សង្វៀនជល់មាន់ និងអាប៉ោងខាងលើបើកដំណើរការអោយក្រុម ញៀនល្បែងលេងយូរខែមកហើយគ្មានអាជ្ញាធរនិងសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេ! មតិខ្លះលើកឡើងថា បេីគ្មានការបើកដៃពីសំណាក់មន្ត្រី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានទេ?គឺមិនអាចបើកល្បែងស៊ីសងខុស ច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបទៀតផង។

ដូច្នេះហើយសូមលោក ហួត សុធី ស្នងការនគរ បាលខេត្តឧត្តរ មានជ័យ .លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យនិងលោកមេបញ្ជាការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះទប់ស្កាត់និងបង្ក្រាបទីតាំងមាន់ជល់និងអាប៉ោងខុសច្បាប់ឈ្មោះ”ឡេង”ដែលកំពុងបើកដំណើរការអោយក្រុមញៀនល្បែងលេងគគ្រឹកគគ្រេងនេះអោយមានប្រសិទ្ធភាពផង។

ប្រជាពលរដ្ឋមានការព្រួយបារម្ភភ័យខ្លាច បញ្ហា អសន្តិសុខ សង្គមនិង អំពើចោរកម្មចោរលួច.ចោរប្លន់.ចោរឆក់. ចោរគាស់ផ្ទះប្រើអំពើហិង្សាគ្រួសារ គ្រឿងញៀនជាដើមចមកើតចេញពីល្បែងសុីសងនេះ ឯង។ ប្រជាពលរដ្ឋលើកជាចម្ងល់ឆ្ងល់ថា តើ គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃ ដាក់ចេញដើម្បីអោយថ្នាក់ក្រោមអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពដែរឬ? បើនៅក្នុងមូលដ្ឋានគ្រប់គ្រងនីមួយៗបណ្ដោយអោយមានល្បែងសុីសងមាន់ជល់និងអាប៉ោងនិងល្បែងជា ច្រើនប្រភេទទៀតបើកលេងយ៉ាងពេញបន្ទុកនៅក្នុងមូលដ្ឋានមិនព្រមបង្រ្កាបបែបនេះ? ។

ហេតុនេះហើយទើបប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមសំណូមពរដល់លោក ប៉ែន កុសល អភិបាលខេត្តឧត្តរមានជ័យនិងលោក ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ នីតិកាលទី៧ សូមមានវិធានការទប់ស្កាត់និងបង្រ្កាប បនល្បែងស៊ីសងនេះផងទាន។ ចៀសវៀងមហាជនរិះគន់ដាក់ការសង្ស័យទៅលើអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបើក ភ្លើងខៀវជាប្រព័ន្ធបង្កើតបទល្មើសក្នុងមូលដ្ឋាន គួរតែចាត់មន្ត្រីក្រោមឱវាទចុះ ទប់ស្កាត់និងបង្ក្រាបទីតាំងខាងលើអោយមានប្រសិទ្ធភាពស្របតាមគោល នយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!