ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងសុីសងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងស្ថិតនៅភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ នៅតែបន្តបើកលេងយ៉ាងគគ្រឹកគគ្រេងដដែល រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.!

ខេត្តតាកែវ ៖ រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃដើម្បីដាក់អោយ មន្រ្តីថ្នាក់មូលដ្ឋានអនុវត្តអោយប្រសិទ្ធភាព! តែបើល្បែងជល់មាន់នៅតែបន្តបើកលេងដោយសេរីរីកដូចផ្សិតបែបនេះហើយអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានមិនព្រមអនុវត្តទប់ស្កាត់.មិនហ៊ានបង្រ្កាបក្នុង ដែនគ្រប់គ្រងនោះទេ! ព្រោះតែអំណាចបុគ្គលមេល្បែងសុីសងមាន់ជល់ខុសច្បាប់តាមប្រព័ន្ធអន ឡាញនោះធំជាងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ទើបមិនហ៊ានធ្វើការបង្ក្រាប។

សូមរំលឹកថា កាលនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាដល់ អភិបាលរាជធានី ខេត្ត ទាំង២៥ ខេត្ត ក្រុង ត្រូវតែបង្រ្កាប!ទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស អោយខានតែបានមិនមានការលើកលែងឡើយ។ សម្តេចតេជោ បានបញ្ជាក់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត ណាមិនហ៊ានក្នុងការ ទប់ស្កាត់និងបង្រ្កាបទីតាំងបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានខ្លួនគ្រប់គ្រងនោះទេ? អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានទាំងនោះ!និងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានខាងលើ មិនព្រមយកត្រចៀកស្ដាប់នោះទេ? នេះសបញ្ជាក់ឃើញថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវអោយមានបទ ល្មើសល្បែងសុីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួនគ្រប់គ្រងរីកដូចផ្សិត រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់ ។

ប្រភពបន្តថា ទីតាំងបទល្មើសល្បែងជល់មាន់ខុស ច្បាប់តាមអនឡាញជាច្រើនកន្លែងក្នុងក្រុងដូនកែវ នៅតែបន្តបើកលេងដដែលយ៉ាងគគ្រឹកគគ្រេង រីឯ អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន មិនព្រមធ្វើការទប់ស្កាត់និងបង្ក្រាបអោយមានប្រសិទ្ធ ភាពនោះទេ? ទើបមហាជនរិះគន់ដាក់ការសង្ស័យ ថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានត្រូវថ្នាំសណ្តំឬត្រូវកញ្ចប់ទើបបាននាំគ្នាបំភ្លេចគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃទៅ វិញ។ ម្ចាស់ទីតាំងបនល្បែងសុីសងមាន់ជល់ខុសច្បាប់ ជាច្រើនកន្លែងនៅក្នុងភូមិសាស្ត្រខាងលើនៅ តែដំណើរបើកលេងយ៉ាងអនាធិបតេយ្យដដែល ធ្វើ ឲ្យប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាននោះមានការព្រួយ បារម្ភភ័យខ្លាចបញ្ហាអសន្តិសុខសង្គម និងអំពើចោរកម្ម ចោរលួច.ចោរឆក់.ចោរប្លន់. គាស់ផ្ទះ.គ្រឿងញៀននិងប្រើអំពើហិង្សា ដើមចមកើតចេញពីល្បែងសុីសងនេះឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសំណូមពរដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃជាពិសេសលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផៃ្ទនិងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងបទល្មើសល្បែង ស៊ី សងទូទាំងប្រទេស មេត្តាចាត់មន្ត្រីក្រោមឱវាទខេត្តចុះទប់ស្កាត់និងបង្រ្កាបផងទាន។ ដែលបញ្ហានេះលោក អ៊ូច ភា អភិបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និងលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បើពិតមិនបានជាប់ពាក់ព័ន្ធនិង ផលប្រយោជន៍នោះទេ? គួរតែចាត់វិធានការទប់ស្កាត់និងបង្ក្រាបទីតាំងបទល្មើសល្បែងសុីសងមាន់ជល់ខុសច្បាប់តាមប្រព័ន្ធអនឡាញជាច្រើនកន្លែងក្នុងមូលដ្ឋានខាងលើអោយមានប្រសិទ្ធភាពស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង ៧ចំណុចដែលរាជរដ្ឋាភិបាលដាក់ចេញដោយក្រសួងមហាផ្ទៃផង៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!