ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅតែ​ចាញ់បោក​មេខ្យល់​ដែល​មាន​បំណង​ចងទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​

ភ្នំពេញ ៖ នៅវេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃ​ទី​២១ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ​បាន​ចាប់ខ្លួន​ស្ត្រី​ម្នាក់​ពាក់ព័ន្ធ​នឹង​នាំ​ពលករ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី​ដោយ​ខុសច្បាប់​។​

​ស្ត្រី​ជា​មេខ្យល់ ដែល​ត្រូវ​ចាប់ខ្លួន​នោះ មានឈ្មោះ​ត្រេន សុខ​ច​ន្នី  អាយុ​២៧​ឆ្នាំ និង​មេខ្យល់​ម្នាក់ទៀត​ឈ្មោះ​ហេង សំណាង ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មិនទាន់​ត្រូវបាន​ចាប់ខ្លួន​នៅឡើយ​។​

​គួរបញ្ជាក់​ថា កាលពី​អំឡុង​ខែ​មេសា ដល់​ខែ​ឧសភា ឆ្នាំ​២០១៥ ឈ្មោះ​ហេង សំណាង និង​ស្ត្រី​ឈ្មោះ ត្រេ​ន សុខ​ច​ន្នី បាន​ឃោសនា​បោក​បញ្ឆោត​ប្រជាពលរដ្ឋ​តាម​វិទ្យុ ដោយ​ធ្វើ​ការប្រកាស​ជ្រើសរើស​ពល​ការិនី​ទៅ​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ផ្នែក​សំអាត​តាម​ផ្ទះ នៅ​ប្រទេស​ម៉ាឡេស៊ី​។ ក្នុង​ពេល​នោះ​ពួកគេ​អូសទាញ​បាន​ពល​ការិនី​ចំនួន​៨​នាក់ ហើយ​សន្យាថា​នឹង​បាន​ទទួល​ប្រាក់​ឈ្នួល​ចំនួន​៣២០​ដុល្លារ​អាមេរិក​ក្នុង​មួយខែ ឯ​ការចំណាយ​លើ​បែបបទ និង​ការធ្វើដំណើរ​មេខ្យល់​ជា​អ្នក​ចេញ​ទាំង​អស់ តែ​ត្រូវ​កាត់​ពាក់កណ្ដាល​នៃ​ប្រាក់​ឈ្នួល មាន​រយៈពេល​ដប់​ខែ​។​

​នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០១៥ ក្រោយ​ពី​រៀបចំ​បែបបទ​រួច មេខ្យល់​ខាងលើ​បាន​បញ្ជូន​ពល​ការិនី​ទាំងនោះ​ចេញពី​ប្រទេស​កម្ពុជា​តាម​ផ្លូវគោក ទៅកាន់​ប្រទេស​ម៉ាឡេស៊ី ដោយ​ឆ្លងកាត់​ប្រទេស​ថៃ ប៉ុន្តែ​ពេល​ឆ្លងកាត់​ព្រំដែន​ថៃ​-​ម៉ាឡេស៊ី ពល​ការិនី​ឃើញ​លិខិតឆ្លងដែន​របស់​ខ្លួន​ប្រើ​ទិដ្ឋាការ​ទេសចរណ៍​ទៅវិញ ទើប​ដឹងថា​ត្រូវ​ចាញ់បោក​មេខ្យល់​នាំ​ទៅ​ធ្វើការ​ដោយ​ខុសច្បាប់ ក្នុងនោះ​ពល​ការិនី​៦​នាក់​បាន​សម្រេចចិត្ត​មិន​ទៅ​តាម​មេខ្យល់ ហើយ​បាន​ទៅឲ្យ​សមត្ថកិច្ច​ម៉ាឡេស៊ី​អន្តរាគមន៍ជួយស​ង្គ្រោះ រហូត​ដល់​ថ្ងៃ​ល្ងាច​ថ្ងៃនេះ​ទើប​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ក្រសួង​មហាផ្ទៃ បាន​ស្រាវជ្រាវ​ឈាន​ដល់​ការចាប់ខ្លួន​ស្ត្រី​ម្នាក់​នោះ​តែម្ដង​៕​ដូច​ករណី​ពេល​ថ្មីៗ​នេះ​ដែរក័​មាន​ការចាញបោ​ក​ក្រុមហ៊ុន​ដែល​នាំ​ពលករ​ទៅ​ធ្វើការ​ប្រទេស​ជប៉ុន​ជាដើម ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!