ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ល្បែងស៊ីសង”ហ្គេមបាញ់ត្រី” ខុសច្បាប់ស្ថិតនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនៅបន្តបើកលេងដោយរលូនដដែល សង្ស័យឆ្នាំងបាយ អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន.!

ភ្នំពេញ ៖ តាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងភូមិដើមចាន់ សង្កាត់ច្បារអំពៅ ២ បានអោយដឹងថា ម្ចាស់ទីតាំងបនល្បែង “ហ្គេមបាញ់ត្រី”ខុសច្បាប់មួយកន្លែងនេះកំពុងបើកអោយក្រុមអ្នកញៀនល្បែងចេញចូលលេងដដែលយ៉ាងអនាធិបតេយ្យ រីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់!មិនព្រមចុះអនុវត្តទប់ស្កាត់និងបង្រ្កាបអោយស្របតាមគោលនយោ បាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហាផ្ទៃនោះទេ។

ប្រភពពីអ្នកលក់ដូរក្បែរនោះបានបន្តអោយដឹងថា ម្ចាស់ទីតាំងបនល្បែង” ហ្គេមបាញ់ត្រី” ខុសច្បាប់ ខាងលើនៅតែបន្តបើកដំណើរការឲ្យក្រុមអ្នកញៀនល្បែងឬញៀនថ្នាំចេញចូលមកលេងជាធម្មតាតែអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានធ្វើការបង្រ្កាបតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនោះទេ ។
គួររំលឹកថាកាលនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០ ២២ កន្លែងទៅសម្តេចតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាអោយ អភិបាលរាជធានី.ទាំង.២៥. ខេត្ត.ក្រុង. បង្រ្កាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទូទាំងប្រទេស សម្តេច តេជោ ហ៊ុន សែន បានបញ្ជាក់ដាច់ណាត់ទៀតថា បើមានអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋាន ស្រុក. ក្រុង.ខេត្ត.ណាមិនហ៊ានទប់ ស្កាត់ និងបង្រ្កាបទីតាំងបនល្បែងសុីសងខុសច្បាប់នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ? អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង ។

ប៉ុន្តែដោយឡែកអាជ្ញាធរនិងសមត្ថកិច្ចមូល ដ្ឋានខណ្ឌច្បារអំពៅបែជាបណ្តែតបណ្ដោយអោយម្ចាស់ទីតាំងបនល្បែង”ហ្គេមបាញ់ត្រី” ខុសច្បាប់ដុះស្លែមួយកន្លែងនេះបើកលេងយ៉ាងអនាធិបតេយ្យដដែល។ ដូច្នេះហើយទើបមហាជនរិះគន់ដាក់ការសង្ស័យថាឆ្នាំងបាយ របស់លោក ចេង មុន្នីរ៉ា អភិបាល ខណ្ឌច្បារអំពៅនិងលោក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ទេដឹង?បាននាំគ្នារក្សាភាពស្ងៀមស្ងាត់ ជាហេតុធ្វើឲ្យប្រជាពល រដ្ឋព្រួយបារម្ភភ័យខ្លាចបញ្ហាអសន្តិសុខ សង្គមនិងអំពើចោរកម្មចោរលួច ចោរឆក់ ចោរប្លន់ ចោរគាស់ផ្ទះ គ្រឿងញៀនប្រើអំពើហិង្សាគ្រួសារដើមចមកើតចេញពីល្បែងសុី សងនេះឯង។

ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខាងលើសូមសុំណូមពរដល់លោក ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញនិងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញចាត់មន្រ្តីក្រោមឱវ៉ាទចុះពិនិត្យទប់ស្កាត់និងបង្រ្កាបទីតាំងបនល្បែង”ហ្គេមបាញ់ត្រី”ខុសច្បាប់ដុះស្លែខាង លើនេះអោយមានប្រសិទ្ធភាពដើម្បីឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ៧ ចំណុចដែលរាជរដ្ឋាភិបាលបានដាក់ចេញដោយក្រសួងមហា ផ្ទៃ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!