ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​លោក​ ថោង ចំរើន ​និង​លោក ​កែវ សារី​ និង​ឡើង​តុលាការ​នៅ​ថ្ងៃ​២០​នាពេល​ខាងមុខ​នេះ​

ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​២០ ខែ​ឧសភា ឆ្នាំ ២០១៥ ចៅក្រម​តុលាការក្រុង​ភ្នំពេញ​នឹង​បើក​សវនាការ​ជំនុំជម្រះ​ទោស​ឪពុកម្តាយ​លោក​ឧកញ៉ា​ថោង សារ៉ាត់ ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ និង​រារាំង​សមត្ថកិច្ច​សាធារណៈ​។​

​តាម​ដីកា​បង្គាប់​របស់​ព្រះរាជអាជ្ញា​អម​តុលាការ​ត្រូវបាន​បញ្ជូន​មក​កាន់​ពន្ធនាគារ​មណ្ឌល​កែប្រែម​១ និង​មណ្ឌល​កែប្រែ​ម​២ បាន​បង្គាប់​ឲ្យ​អនុរក្ស​ពន្ធនាគារ​នាំខ្លួន​លោក​ថោង ចំរើន និង​លោកស្រី​កែវ សារី ជា​ឪពុក​ម្តាយ​លោក​ឧកញ៉ា​ថោង​សារ៉ាត់ មក​កាន់​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ដើម្បី​បើក​សវនាការ​ជា​សាធារណៈ​ដោយ​មាន​លោក​ឃី ឆៃ ជា​ចៅក្រម​ជំនុំជម្រះ​។​

​ករណី​ឪពុកម្តាយ​ឧកញ៉ា​ថោង សារ៉ាត់ ត្រូវបាន​តុលាការ​ពន្យារ​ពេល​បើក​សវនាការ​ម្តង​រួចមកហើយ កាលពី​ចុងខែ​មេសា​កន្លង​ទៅ​ដោយសា​រ​តែ​មាន​ការសុំ​ពន្យារ​ពេល​របស់​មេធាវី​ជន ជាប់ចោទ​។​

​រហូតមកដល់​ពេលនេះ​លោក​ថោង ចំរើន និង​លោកស្រី​កែវ សារី មាន​មេធាវី​ការពារ​ផ្លូវ​ច្បាប់​ចំនួន​៥​នាក់​ដែល​បាន​ដាក់​ពាក្យ​សុំចូល ការពារ​ជនជាប់ចោទ​នៅ​តុលាការក្រុង​ភ្នំពេញ​។ ចំណែក​មេធាវី​២​នាក់​ទៀត​គឺ​លោក​មេធាវី​ម៉ន កែវ​ស៊ីវិន និង​លោក​មេធាវី​កា សាវុធ ត្រូវបាន​ជនជាប់ចោទ​បដិសេធ​មិន​ពឹងពាក់​ឲ្យធ្វើ​ជា​មេធាវី​ការពារ​ក្តី​ទៀត​ទេ​។​

​លោក​ថោង ចំរើន​និង​លោកស្រី​កែវ សារី ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០១៤​ក្រោយពេល​ដែល​គាត់​បាន​ធ្វើ​សន្និសីទកាសែត​ការពារ​កូនប្រុស​របស់​គាត់​គឺ​លោក​ឧកញ៉ា​ថោង សារ៉ាត់ ដែល​ត្រូវ​បាន​ជាប់ចោទ​ថា​ជា​មេខ្លោង​នៅក្នុង​អំពើ​ឃាតកម្ម​បាញ់សម្លាប់​ឧកញ៉ា​អ៊ឹង ម៉េង​ជឺ កាលពី​ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៤​នៅក្នុង​ខណ្ឌ​ចំការមន​។​

​នៅពេល​សមត្ថកិច្ច​ធ្វើការ​ឡោម​ព័ទ្ធ​លំនៅដ្ឋាន​ច្រើន​កន្លែង​របស់​ឧកញ៉ា​ថោង សារ៉ាត់ លោក​ថោង ចំរើន​ជា​ឪពុក​និង​លោកស្រី​កែវ សារី​ជា​ម្តាយ​បាន​រារាំង​សមត្ថកិច្ច ប៉ុន្តែ​នៅ​ទី បំផុត​សមត្ថកិច្ច​បាន​រកឃើញ​អាវុធ​វែង​-​ខ្លី​គ្រប់ ប្រភេទ​ចំនួន​១១​ដើម​នៅក្នុង​ផ្ទះ​របស់​គាត់​ទើប​ឈាន​ដល់​ការចោទប្រកាន់​លោក​ថោង ចំរើន និង​លោកស្រី​កែវ សារី​ពី​បទ​រក្សាទុក​អាវុធ​ខុសច្បាប់ និង​បទ​រារាំង​សមត្ថកិច្ច​សាធារណៈ ហើយ​តុលាការ​បាន​បិទ​ការ​ស៊ើបសួរ​ក្រោយ​ពេល​សមត្ថកិច្ច​បាន​ចាប់ខ្លួន​លោក​ឧក​ញ៉​ថោង សារ៉ាត់​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​វៀតណាម ហើយ​ឧកញ៉ា​ថោង សារ៉ាត់​បាន​ឆ្លើយថា​ខ្លួន​ជា​ម្ចាស់​កាំភ្លើង​វែង​-​ខ្លី​ទាំង​អស់នោះ និង​ឈាន​មក​ធ្វើ​ការជំនុំជម្រះ​នៅ​ថ្ងៃ​ទី​២០​ឧសភា​៕

 

thongchamroeun

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!