ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​លោកជំទាវ ​ម៉ែន ​សំអន ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​ប្រមុខ​រាជរដ្ឋាភិបាល​និង​អំណោយ​ជូន​ជន​រង​គ្រោះថ្នា់​ចរាចរ​ណ៍​

ភ្នំពេញ ៖ លោកជំទាវ​ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង ទំនាក់ទំនង​ជាមួយ​រដ្ឋ សភា ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់កណ្ដាល​ចុះជួយ​ខេត្ដ​ស្វាយរៀង និង​មន្ត្រី​ថ្នាក់​ខេត្ដ បាន​នាំយក​អំណោយ សប្បុរសធម៌ ទៅ​ចូលរួម​រំលែក​ទុក្ខ​គ្រោះ​សារ កម្មករ រោងចក្រ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ យ៉ាង​ក្រៀម ក្រំ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​ឧសភា ឆ្នាំ​២០១៥​នេះ ម៉ោង​៦​និង​៤០​នាទី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ក្នុង​ស្រុក​ស្វាយទាប​ខេត្ត​ស្វាយរៀង ដែល​បង្ក ឡើង​ដោយ​រថយន្តក្រុង របស់​ក្រុមហ៊ុន​វៀតណាម បុក​ជាមួយ​រថយន្ត​ទូ​រី​ស ដឹក​កម្មករ ទៅ​ធ្វើការ​ចំនួន​៣៩​នាក់ ដែល​កំពុង ធ្វើដំណើរ​ទៅ​ធ្វើការ​នៅ​ក្រុង​បាវិត​។​

​អំណោយ​ដែល លោកជំទាវ​ម៉ែន សំអន នាំយក​ទៅ​ចូលរួម​រំលែក​ទុក្ខ អ្នកស្លាប់​ចំនួន​១៨ និង​រងរបួស​ចំនួន​២១​នាក់ ជា​ថវិកា​របស់​សម្ដេច​តេជោ​ហ៊ុន​សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចំពោះ​អ្នក​ស្លាប់​ម្នាក់ៗ​២​លាន​រៀល​និង​អ្នករបួស​១ លាន​រៀល​និង​សម្ដេច​ហេង សំរិន អ្នកស្លាប់ ក្នុង​ម្នាក់ៗ ១​លាន​រៀល នាក់​រងរបួស​៥០​ម៉ឺន​រៀល លោកជំទាវ ម៉ែន សំអន ៥០​ម៉ឺន​រៀល ស្មើ​គ្នា​ជាមួយ លោកស្រី​ម៉ែន ភក្ដី ហុក​ឡងឌី នាក់​ស្លាប់​២០០​ដុល្លារ​អ្នក រងរបួស​៣០​ម៉ឺន​រៀល​។ ជាមួយគ្នានេះ​ដែរ​ក្រសួង​ការងារ​ថវិកា​១​លាន​រៀល​ចំពោះ​អ្នក​ស្លាប់​និង​របួស​៥០​ម៉ឺន​រឿ​ល លោកនាយ​ឧត្តមសេនីយ៍សៅ សុខា ទាំង​អ្នកស្លាប់ និង​អ្នករងរបួស​១៥​ម៉ឺន​រៀល លោក គឹម ងួន ទាំង​អ្នកស្លាប់ និង​រងរបួស ចំនួន​៥​ម៉ឺន​រៀល និង​លោក​យូ លឹម ទាំង​អ្នកស្លាប់ និង​រងរបួស​៥​ម៉ឺន​រៀល​។​

​លោកជំទាវ​ម៉ែន សំអន លោកស្រី​បាន​បញ្ជាក់ថា តាម​ការកត់សម្គាល់​លោកស្រី​តែងតែ រំលឹក គ្រោះថ្នាក់​ចរាចរណ៍ តែងតែ​កើតមាន​ឡើង ជា​ញឹកញាប់​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ១ ចាប់ពី​ចំណុច​ទី​រួម​ខេត្ត​ស្វាយរៀង រហូតមកដល់ ក្រុង​បាវិត ដែល​ជា​តំបន់​សំបូរ​ទៅដោយ​រោងចក្រ​សហគ្រាស​មាន​កម្ម​ក​រ និយោជិត​ប្រមាណ​ជា ៣០០០០ នាក់​កំពុង​បំរើ​ការងារ​សព្វថ្ងៃ​។ ទាក់ទង​និង​បញ្ហា​គ្រោះថ្នាក់ ចរាចរណ៍​ក្នុង​ខេត្ត​ស្វាយរៀង​នេះ លោកជំទាវ​ម៉ែន សំអន សូម​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត គ្រប់​លំដាប់ថ្នាក់​រៀបចំ​ឲ្យមាន​កិច្ចប្រជុំ​បន្ទាន់​មួយ ដោយ​មាន​ការ ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ដូចជា ក្រុម​អ្នកបើកប​រថយន្ត​ដឹក​កម្មករ ក្រុមហ៊ុន​ឯកជន​ដឹក​អ្នកដំណើរ​នានា និង​តំណាង​សហជីព​កម្មករ និយោជិត​ដើម្បី​ទប់ស្កាត់ នូវ​ការកើតឡើង នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខេត្ត​នេះ​។ លោកជំទាវ​ក៏ បាន​ស្នើ​ផងដែរ ដល់​សប្បុរសជន នានា សូម​មេត្ដា​ផ្ដល់​អំណោយ​ដល់​ជនរងគ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​សម្រាប់ ពួក​គាត់​យក​មក​ចាត់​ចែង ធ្វើបុណ្យ​តាម​ប្រពៃណី​និង​ក្នុងនាម​រាជរដ្ឋាភិបាល​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​គ្រួសារ​សព​និង​អ្នករបួស​ទាំងអស់​ ៕

20150520a

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!