ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

​ម​ន្រី្ត​គយ​ចល័ត​ចុះបង្ក្រាប​ក្បួន​ឡាន​ដឹក​ឈើ​ខុសច្បាប់​

​ក្រចេះ ៖ មន្ត្រី​គយ​ចល័ត និង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មួយក្រុម​ដឹកនាំ​ដោយ​លោក ព្រាប គា​រ៉ាត់ ប្រធាន​ការិយាល័យ​បង្ក្រាប​អំពើ​រត់ពន្ធ បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​អំពើ​រត់ពន្ធ​ឈើ ទៅលើ​ក្បួន​រថយន្ត​ដឹក​ឈើ​ជា​ច្រើន​គ្រឿង​របស់​មន្ត្រី​យោធា​វរ​ការពារ ព្រំដែន​កា​បី (K3) ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​ឈាន​ទៅដល់​ការផ្ទុះ​អាវុធ​ជា​ច្រើន​រយ​គ្រាប់​។​

​ជា​លទ្ធផល ក្នុង​ប្រតិបត្តិការ​បង្ក្រាប​របស់​ក្រុម​គយ​ចល័ត ចាប់​បាន​រថយន្ត​ដឹកឈើ​មួយគ្រឿង និង​បុរស​ជនជាតិ​វៀតណាម​បីនាក់ ក្នុង​ចំណោម​រថយន្ត​ប្រមាណ ២០ គ្រឿង ដែល​បើក​គេច​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​ប្រទេស​វៀតណាម​បាត់អស់​ទៅ​។​

​សេចក្តីរាយការណ៍ បាន​និយាយថា បន្ទាបពី​ទទួល​ព័ត៌មាន ក្នុង​សកម្មភាព​អំពើ​រត់ពន្ធ​ឈើ ពី​សំណាក់​ក្រុម​ឈ្មួញ​ធំៗ នៅ​តំបន់​ច្រកព្រំដែន​ខាងលើ លោក កើត សុធា​រ៉ា ប្រធាន​នាយកដ្ឋាន​បង្ការ​បង្ក្រាប​អំពើ​រត់ពន្ធ ក៏​បាន​ចាត់តាំង​ក្រុម​មន្ត្រី​គយ​ចល័ត​ដឹកនាំ​ដោយ​លោក ព្រា​ម គា​រ៉ាត់ សហការ​ជាមួយ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ធ្វើ​ការស្រាវជ្រាវ​នូវ​បទល្មើស​ព្រៃឈើ​ទាំងនោះ​។​

សេចក្តីរាយការណ៍​ដដែល បាន​បន្ថែមថា ពេល​ដែល​កម្លាំង​គយ​ចល័ត​ចុះ​ច្បាម​មុខសញ្ញា​បទល្មើស​ព្រៃឈើ​បាន​ហើយ​នោះ ក៏​មាន​ភាព​តានតឹង ក្នុង​ការចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ឆ្លងដែន​ផងដែរ​។ នៅ​យប់​ថ្ងៃទី​២ ខែ​ឧសភា ឆ្នាំ​២០១៥ សមត្ថកិច្ច​ចម្រុះ បាន​ចុះ​ទៅ​ចំណុច​គីឡូម៉ែត្រ​លេខ​១២៩ ស្ថិតក្នុង​ភូមិសាស្ត្រ​ព្រំប្រទល់​រវាង​ខេត្ត​ក្រចេះ និង​ខេត្ត​ម​ណ្ឌ​គិរី ក្នុង​ភូមិ​ត្រពាំង​គ្រញូង ឃុំ​២​ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ជួប​នឹង​ក្បួន​រថយន្ត​ធុន​ធំ​ដឹក​ឈើ​ប្រមាណ ២០ គ្រឿង បំណង​នាំ​ឈើ​លោត​ឆ័ត ទៅ​ប្រទេស​វៀតណាម ហើយ​ក្រុម​មន្ត្រី​គយ​ចល័ត និង​ប៉េអឹម​ផ្ទៃ​ប្រទេស ក៏​បាន​ធ្វើ​ការឃាត់ទុក ឈាន​ដល់​ការ​កើត​មាន​រឿង​យ៉ាង​ក្តៅគគុក ដែល​មាន​ឈ្មួញ​ម្ចាស់​ឈើ ឈ្មោះ ណាក់ និង​ឈ្មោះ នី​ន ជា​នាយទាហាន​វរ​ការ​ពារ​ព្រំដែន​២០៤ (​កា​បី​) ធ្វើ​ការបាញ់រះ​ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ ដើម្បី​រំដោះ​ក្បួន​រថយន្ត​ដឹក​ឈើ​របស់​គេ ចូល​ទៅ​ប្រទេស​វៀតណាម​។​

​ក្នុង​ប្រតិបត្តិការ​ដ៏​ក្តៅគគុក​នា​យប់នោះ សមត្ថកិច្ច​គយ​ចាប់​ឃាត់​បាន​រថយន្ត​កូរ៉េ​ដឹក​ឈើ​មួយ​គ្រឿង ដែល​គេ​ដឹងថា មាន​ផ្ទុក​សុទ្ធតែ​ជា​ឈើ​លេខ​១ ប្រភេទ​សុ​ក្រំ ប្រមាណ​ជាង ២០ ម៉ែត្រគូប និង​ឃាត់ខ្លួន​បុរស​ជនជាតិ​វៀតណាម ៣ នាក់ ដែល​ជា​ព្រូ និង​អ្នកបើកបរ​រថយន្ត​។ ប៉ុន្តែ​រថយន្ត​ដឹកឈើ​ធុន​ធំ ១៩ គ្រឿង​ទៀត បាន​រួចខ្លួន ដោយសារ​បើក​ចូលទៅ​ក្នុង​ទឹកដី​ប្រទេស​វៀតណាម តាម​ច្រករបៀង​ផុត​អស់​ទៅ ។​

​ប្រភពព័ត៌មាន បញ្ជាក់បន្ថែម​ថា ក្រោយពេល​អង្គភាព​គយ​ចល័ត និង​កម្លាំងចម្រុះ​ចុះ​ក្តាប់​មុខសញ្ញា ពី​សកម្មភាព​អំពើ​រត់ពន្ធ​ឈើ​ខុសច្បាប់​នេះ ឈ្មួញ​ឈើ និង​អ្នកកាង​ឈើ ដែល​ជា​មន្ត្រី​យោធា​វរ​ការពារ​ព្រំដែន ២០៤ បាន​កើតឡើង​ភាព​តានតឹង​ជា​បន្តបន្ទាប់ រវាង​អង្គភាព​គយ​ចល័ត និង​ឈ្មួញ​ទុច្ចរិត​រកស៊ី​ឈើ​នៅ​ចំណុច​កា​បី ក្នុងស្រុក​ស្នួល ហើយ​បន្ទាប់​ពី​កន្លង​ទៅ​ថ្មីៗ​នេះ កម្លាំង​គយ​ចល័ត​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ព្យាយាម​ចុះ​រឹតបន្តឹង​ទប់ស្កាត់ ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ខុសច្បាប់ ដែល​កំពុង​កើតមាន​យ៉ាងសកម្ម និង​គគ្រឹក គគ្រេង​ចេញពី​ព្រៃ​តំបន់​អភិរក្ស​កា​បី និង​នាំយក​មក​ស្ទុក​ទុក​ក្នុង​ក្រុមហ៊ុន​វិនិយោគ​ព្រៃ​សម្បទាន  ប៊ិញ​ភឿក (PTY) រួច​ដឹក​ចេញ​បន្តទៅ​ប្រទេស​វៀតណាម តាម​ច្រករបៀង​មួយចំនួន​ក្បែរ​តំបន់​នោះ ។ ការប្រកប​របរ​រក​ស៊ី ខុសច្បាប់ របស់​ក្រុម​ឈ្មួញ​ឈើ​ទុច្ចរិត​ទាំងនោះ មាន​សកម្មភាព​ច្រើន​ឆ្នាំ​មកហើយ ក្នុង​នោះ​ភាគច្រើន គេ​ឃើញ​មាន​សមាសភាព​យោធា នៃ​វរ​ការពារ​ព្រំដែន​មួយ​ក្រុម​តូច ចំណុះឲ្យ​តំបន់​ប្រតិបត្តិការ​សឹក​រង​ក្រចេះ ដែល​ឈរជើង​នៅតាម​ខ្សែក្រវ៉ាត់​ព្រំដែន​២០៤​។​

​បើតាម សេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយពី​មាន​ការចាប់​ឃាត់​រថយន្ត​ដឹកឈើ​ធុន​ធំ​មួយ​គ្រឿង​នេះ និង​ឈ្មួញ​វៀតណាម​បីនាក់ សមត្ថកិច្ច​ក៏​នាំ​ទៅ​កាន់​ស្នាក់ការ​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ត្រពាំង​ស្រែ ក្នុងស្រុក​ស្នួល ដើម្បី​រងចាំ​ចំណាត់ការ​បន្ត​។ ទន្ទឹម​នឹង​បញ្ហា​នេះ ក៏​មាន​ការ​សំណូមពរ​យ៉ាងទទូច ដល់​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ ជាពិសេស ក្រសួង​ការពារជាតិ និង​អង្គភាព​ប្រឆាំង​អំពើពុករលួយ មេត្តា​មាន​វិធានការ ដល់​មន្ត្រី​យោធា​ដែល​ឈរជើង​នៅ​តំបន់​នោះ រកស៊ី​កាង​ឈើ​ខុសច្បាប់ ហើយ​នៅពេល​សមត្ថកិច្ច ចុះបង្ក្រាប ពួកគេ​បាញ់រះ គ្មាន​ខ្លាច​ញញើត គួរ​ឲ្យ​ព្រឺព្រួច​បំផុត ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!