ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

សម្ត​ច​តេជោ​បានប្រមាន​ខ្លាំងៗ​ទៅលើ​មន្ត្រី​ខិលខូច​

ពោធិ៍សាត់ ៖ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើ​ឲ្យមាន​ការផ្តន្ទាទោ​ស​ចំពោះ​មន្ត្រី​ទាំងឡាយ​ណា​ដែល​បាន​រកឃើញថា បាន​កាង​ឲ្យ​ឈ្មួញ​ក្នុង​ការ​ផ្តាច់មុខ​ប្រមូល​ទិញ​កសិផល​របស់​កសិក​រ​នៅ តាម​ឃុំ ឬ​ស្រុក​ខេត្ត​ណាមួយ ដោយ​មិន​អនុញ្ញាត​ឲ្យមាន​អ្នក​ប្រមូល​ទិញ​ផ្សេង​ចូលទៅក្នុង​តំបន់​ដែល​ពួគេ​កាង​។​

​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​មានប្រសាសន៍​នេះ នៅក្នុង​ពិធី​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ជាតិ​លេខ​៥៥ នា​ព្រឹក ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ ២០១៥ នៅ​ខេត្ត​ពោធិ៍សាត់ ។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍ថា​ ៖ ​វា​មាន​បាតុភាព​មិន​ប្រក្រតី​ខ្លះ​វា​បាន​កើតមានឡើង​នៅក្នុង​ប្រទេស​របស់​យើង​ ហើយ​មិន​ត្រូវ​ឲ្យ​វា​មាន​ទៀត​ទេ​ប្រសិន​ជា​វា​មាន​ពិត​ប្រាក​ដ៏​នោះ រឿងនេះ វា​មាន​ការពាក់ព័ន្ធ​ទៅ​តម្លៃ​កសិផល និង​តម្លៃ​ស្រូវ​។ ពិតមែន​ហើយ​ទី​ផ្សាយ​អន្តរជាតិ​វា​ចុះ​ថ្លៃ ចុះថ្លៃ​ទាំង​ប្រេង ទាំង​ស្បៀង ទាំង​កៅស៊ូ អ្នក​មិន​ផលិត​ស្បៀង​សម្បាយ​ចិត្ត ចំណែក​អ្នក​ផលិត​ស្បៀង​មិន​សប្បាយចិត្ត​។ ប៉ុន្តែ​អ្វី​ដែល​ត្រូវ​ចៀសវាង​ឲ្យបាន​ដែល​ក្រសួង​កសិកម្ម បាន​លើកឡើង​ថា មាន​ជើងកាង​ផ្តាច់មុខ​គ្រប់​ទីកន្លែង​ទាំងអស់ ។​

​សម្តេច​តេជោ បាន​ថ្លែង​ទៅកាន់​អស់លោក​ជា​ចៅហ្វាយខេត្ត ដែល​បាន​ចូលរួម​នៅក្នុង​ពិធី​នោះ​ថា ចៅហ្វាយខេត្ត មក​ច្រើនណាស់​ថ្ងៃនេះ ដូចនេះ សម្រាប់​ចៅហ្វាយខេត្ត ដែល​មិន​បាន​មក​មើល​ទូរទស្សន៍​ឲ្យ​ច្បាស់ ព្រោះ​មាន​អា​ជើងកាង​កន្លែង​ខ្លះ ឲ្យ​ផ្តាច់​មុខប្រមូល​ទិញ​កសិផល ។ អាហ្នឹង​ត្រូវ​មើល​កន្លែង​ហ្នឹង​មានការ​ខុប​ខិត​គ្នា​មួយ តំបន់ នោះ​វា​មិន​ធំ​ទេ វា​តូច​មួយ ឃុំ ឬ ពីរ​ឃុំ​ផលិត​ស្រូវ តែ​មាន​ការ​ខុប​ខិត​ឲ្យ​ឈ​ឈ្មួញ​តែ​ម្នាក់​ទេ​ទិញ​តំបន់​នោះ ខុសពី ឈ្មួញ​ម្នាក់​ហ្នឹង អ្នក​ដ៏​ទៃ​មិន​អនុញ្ញាតឲ្យ​ចូល​ទៅ​ប្រមូល​ទិញ​នៅ​កន្លែង​នោះ​ទេ ។  សូម​លោក​ខេត្ត​មើល​អា​ចំណុច នេះ​កុំ​ចាំតែ​ក្រសួងពាណិជ្ជកម្ម ឬ ក្រសួង​កសិកម្ម រឿង​នេះ​ជា​រឿង​ធ្ង​ន​ធ្ង​រ ត្រូវ​ផ្តន្ទាទោស​ពួក​មន្ត្រី​ដែល​មាន​ការ​ខុប ខិត​ជាមួយ​ឈ្មួញ​នោះ​។ ហើយ​បើ​មាន​មន្ត្រី​ខុប​ខិត​ក៏​ជា​មន្ត្រី​នៅ​មូលដ្ឋាន​ដែរ ដូចនេះ​អាជ្ញាធរ​ខេត្ត​ត្រូវ​មើល​បញ្ហា នេះ​ឲ្យ​ច្បាស់ ។​

​សម្តេច​តេជោ​បាន​បន្តថា ទីផ្សារសេរី​អ្នកណា​ចង់​ទិញ​ក៏បាន អ្នកណា​ឲ្យ​ថ្លៃ​គឺ​លក់​ឲ្យ​អ្នកនោះ​។ សម្តេច បាន​បន្តថា មិនដឹង​ថា​នេះ​ជា​រឿង​ពិត ឬ​មិន​ពិត​នោះទេ ព្រោះ​លោក​សម​រង្សី​ក៏​បាន​វាយ SMS មួយ​មក​សម្តេច​ដែរ ពេលដែល​លោក​ចុះ​ទៅ​ព្រៃគ្រី ហើយ​សម្តេច ក៏បាន Forword ទៅ​ឲ្យ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ពាណិជ្ជកម្ម ទៅ​ឲ្យ​លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម និង​ទៅឲ្យ លោក អ៊ូ​ន ព័ន្ធ​មុនី​រត្ន រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ។​

​សម្តេច​តេជោ បាន​បន្តថា “​រឿង​នេះ​លោក​ក៏​ធ្លាប់បាន​ឮ​ដែរ ករណី​ថ្នាំកូតាប នៅ​តាម​ដង​ទន្លេមេគង្គ ឆ្នាំទៅ យើង​ដាច់​ឲ្យ​ដេញថ្លៃ មន្ត្រី​ខុប​ខិត​ឲ្យ​អា​ឈ្មួញ​ម្នាក់​ផ្តាច់មុខ វា​ទៅ​សង្កត់​ក លាន​អណ្តាត អ្នកលក់ដ្នាំ​កូតាប អញ្ចឹង​បានជា​ខ្ញុំ​បញ្ជា​ឲ្យមាន​ការលប់ចោល​ភ្លាម គេ​ថា​វា​បង់​ចូល​រដ្ឋ​១ លាន ខ្ញុំ​ថា​តិច​ណាស់ រដ្ឋ​បាន ១​លាន តែ​វា​បាន​រាប់​លាន ហើយ​សង្កត់ក​ប្រជាពលរដ្ឋ ឥឡូវ​អ្នកណា​ហាន​ឲ្យ​ថ្លៃល​ក់​ឲ្យ​អ្នកនោះ​ហើយ​ជី​ក៏​អញ្ចឹង​ដែរ​ត្រូវ​ពិនិត្យ​តម្លៃ​ជី និង​គុណភាព​ជី​”​។​

​គួររំលឹកថា ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីណែនាំ​ដល់​មន្ទីរ​កសិកម្ម​នានា ឲ្យ​ពិនិត្យ​មើល​ករណី​ដែល​ឈ្មួញ​កណ្ដាល ដើរ​ទិញ​ស្រូវ​ពី​កសិករ​ក្នុង​តម្លៃ​ទាប​ជាង​តំលៃ​លើ​ទីផ្សារសេរី ពោល​គឺ​ទិញ​តាម​តម្លៃ ដែល​ឈ្មួញ​ជា​អ្នក​កំណត់​តាម​អំពើ​ចិត្ត​ខ្លួនឯង​។​

​សេចក្តីណែនាំ​ចេញ កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ដោយសារ​ក្រសួង​នេះ ទទួល​ព័ត៌មាន​បាន​ថា ឈ្មួញ​ខិលខូច រៀបចំ​វិធានការ​មិន​ស្របច្បាប់ និង​ខុស​ក្រឹតក្រម​ទីផ្សារសេរី ដោយ​បណ្តោយ​ឲ្យ​ក្រុម​ឈ្មួញ​កណ្តាល​ទិញស្រូវ​ពី​កសិករ ក្នុង​តម្លៃ​ថោក​។​

​សម្តេច​តេជោ បាន​មានប្រសាសន៍​ដោយ​ស្នើ​ឲ្យមាន​ការយកចិត្ត​ទុកដាក់​ចំពោះ​បញ្ហា​តម្លៃ​នេះ ដោយ​យក​យន្តការ​ទីផ្សារ​ជា​អ្នក​កាត់សេចក្តី​អត់​មាន​ជើង​កាង អត់​មាន​ជើង​ប៉ាវ បើ​មាន​អា​ហ្នឹង គឺ​ខុស​ក្រឹតក្រម​ហើយ​។ សម្តេច​ជម្នះ​ធ្វើ​សេដ្ឋកិច្ច​ទីផ្សារ​តាំង ពី​ប្រទេស​រុស្សី ប្រទេស​ចិន ប្រទេស​វៀតណាម នៅ​ជា​សេដ្ឋកិច្ច​ផែនការ​ម្ល៉េះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!