ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​១​ឧសភា​៖ ក្រសួង​ការងារ និង​សហជីព ប្រារព្ធ​ពិធី​ផ្សេងគ្នា

​ភ្នំពេញ​: ក្រសួង​ការងារ និង​សហជីព​កម្មករ នៅ​ព្រឹក​ថ្ងៃទី​១​ឧសភា​នេះ បាន​ប្រារព្ធ​ពិធី​ជួបជុំ​ផ្សេងគ្នា ដើម្បី​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា​។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​កម្មវិធី​ជួបជុំ​អបអរសាទរ ខួប​អនុស្សាវរីយ៍ លើក​ទី​១២៩ ទិវា​ពលកម្ម​អន្តរជាតិ ១​ឧសភា ក្រោម​ប្រធាន “​សាមគ្គីភាព ផលិតភាព និង​ការងារ​” នៅ​ទីស្តីការក្រសួង​ការងារ​។ ដោយឡែក​សហជីព​កម្ម​ករ បាន​ជួបជុំ នៅ​ទីលាន​ប្រជាធិបតេយ្យ និង​នៅ​សួនច្បារ មុខ​វត្ត​បទុម​វ​តី​។​

​ពិធី​ជួបជុំ​សាទរ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា របស់​ក្រសួង​ការងារ បាន​បើក​ទូលំទូលាយ​ឲ្យមាន​ការចូលរួម​ពី​គ្រប់​តំណាង​ភាគី​ពាក់ព័ន្ធ ក្នុង​វិស័យ​ការងារ រួមមាន តំណាង​ក្រសួង​-​ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​អង្គការ​វិជ្ជាជីវៈ​កម្មក​រ​និយោជិត និយោជក អង្គការ​អន្តរជាតិ​ខាង​ការងារ ( ILO ) និង​អង្គការ​សង្គម​ស៊ីវិល​។​

​សេចក្តីប្រកាស​ព័ត៌មាន​លើកឡើងថា ក្នុង​ពិធី​ជួបជុំ​នៅ​ព្រឹក​នេះ ក្រសួង ក៏​រៀបចំ​នូវ​វេទិកា​ការងារ សំដៅ​ពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​រួម​គ្នា​លើ​បញ្ហា​កង្វល់ ឬ​សំណូមពរ​ជា​អាទិភាព​របស់​បងប្អូន​កម្មករ​និយោជិត និង​និយោជក នឹង​មាន​រៀបចំ​កម្មវិធី​វប្បធម៌​ការប្រឡង​ជ្រើសរើស​កម្មការិនី​សម្រស់​ឯក​ផងដែរ​។​

​ដោយឡែក​សហជីព​កម្ម​ករ ដឹកនាំ​ដោយ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ក៏​បាន​ប្រារព្វ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា នៅ​ទីលាន​ប្រជាធិបតេយ្យ ក្នុង​រាជធានី​ភ្នំពេញ​។ បន្ទាប់​ពិធី​ជួបជុំ​នោះ សហជីព​កម្មករ ក៏​គ្រោង​នឹង​ដង្ហែ​ក្បួន​ដាក់​ញ្ញត្តិ នៅ​ស្ថានទូត​អាមេរិក សហភាព​អឺរ៉ុប និង​រដ្ឋសភា ពាក់ព័ន្ធ​នឹង​សិទ្ធិសេរីភាព និង​បញ្ហា​របស់​កម្មករ​ផងដែរ​ ។

​ចំណែក​សហជីព​កម្មក​រ​របស់លោក អាត់ ធន់ បាន​ជួបជុំ​ប្រារព្ធ​ទិវា​ពលកម្ម​អន្តរជាតិ ថ្ងៃ​១​ឧសភា នៅ​សួនច្បារ មុខ​វត្ត​បទុម​វ​តី ក្នុង​រាជធានី​ភ្នំពេញ ផងដែរ​ ៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!