ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយគួរដាក់ការស្រាវជ្រាវស៊ើបអង្កេតអោយស៊ីជម្រៅទៅលើលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងនិងបក្ខពួកប្រព្រឹត្តរបៀបអំពើពុករលួយ.!

ព្រៃវែង៖ ប្រភពថ្មីៗពីក្រុមអាជីវករដែលរកសុីដឹកបន្លែផ្លែឈើនិងទំនិញចេញពីប្រទេសវៀតណាមឆ្លងកាត់ផ្លូវជាតិលេខ១ បានអំពាវនាវដល់លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយនិងថ្នាក់ ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធដាក់ការសេុីបអង្កេតស្រាវជ្រាវជុំវិញភាពមិនប្រក្រតីពុក រលួយរបស់លោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ផ្លូវជាតិលេខ១ ដែលមានស្នាក់ការស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង និងបក្ខពួកឃុបឃិតជាមួយឈ្មួញធំៗជាថ្នូរអនុញ្ញាតអោយនាំ ចូលទំនិញគេចពន្ធទំនិញ បង់ពន្ធមិនគ្រប់និងទំនិញខុស ច្បាប់បង្កប់តាមរថយន្តក្រុងដឹកអ្នកដំណើរនិងរថយន្តដឹកទំនិ ញធំៗមួយចំនួនទៀតដឹកទំនិញចេញពីទីក្រុងហូជី មុិញប្រទេសវៀតណាមចូលមកប្រទេសខ្មែរជាពិសេសដឹកទៅកាន់រាជធានីភ្នំពេញ។

ប្រភពបង្ហើបអោយដឹងថាលោក មួង ដារ៉ា ត្រូវបានអាជីវករនិងអ្នករកសុី ដឹកទំនិញនិងពលរដ្ឋរស់នៅខេត្តព្រៃវែង រិះគន់ថាកំពុងត្រូវប៉ាន់ប្រ មូលលុយដាក់ខែពីរថយន្តក្រុងលួចបង្កប់ទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់ដោយក្នុងរថយន្ត១គ្រឿងៗត្រូវបង់លុយរាប់ពាន់ដុល្លារអាមេរិកក្នុង១ខែៗជាថ្នូរបើកភ្លើងខៀវមិនអោយមន្រ្តីគយរបស់ខ្លួនត្រួតពិនិត្យនិងមិនផាក់ពិន័យបង់ពន្ធចូលរដ្ឋជាដើម។ប្រភពខ្លះបានអោយដឹងទៀតថាសូម្បីអាជីវករលក់ម៉ូតូអត់ពន្ធនៅតាមទីតាំងមួយចំនួននៅទីប្រ ជុំជនផ្សារអ្នកលឿងស្រុកពាមជរ៍ក៍ តម្រូវអោយពួកគេបង់លុយដាក់ខែ ជូនមន្រ្តីគយខ្លួនដឹកនាំដោយលោក ម៉ួង ដារ៉ា ដោយក្នុង១ ខែៗត្រូវបង់ លុយចាប់ពី៤០០ ដុល្លារទៅ៦០០ ដុល្លារសម្រាប់ហាងឬទីតាំងលក់ម៉ូតូអត់ពន្ធ ១កន្លែងៗ។

ប្រភពបានអោយដឹងថា លោក មួង ដារ៉ា ប្រធានសាខាគយខេត្តព្រៃវែង ត្រូវបានគេលាត ត្រដាងភាពមិនប្រក្រតីរបៀបពុករលួយច្រើនបែបច្រើនយ៉ាងក៏ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធ្វើមិន ដឹងមិនឮអ្វីទាំងអស់ ។ហេតុ នេះហើយទើបលោកមួង ដារ៉ា បណ្ដោយអោយ មេៗគយនៅតាមច្រកខ្សែរបន្ទាត់ព្រំដែនក្នុងខេត្តព្រៃវែង ប្រ ព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុកដោយបើកដៃអោយឈ្មួញនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ដោយសេរី គ្មានញញើតអង្គភាពប្រឆាំងអំពើ ពុករលួយនោះទេ។
ប្រភពពីក្រុមឈ្មួញនិងអាជីវករបានបន្ថែមទៀតថា រាល់ការដឹក ជញ្ជូនទំនិញឆ្លងកាត់ស្នាក់ការសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ផ្លូវជាតិលេខ ១ ស្ថិតនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្ដេច ខេត្តព្រៃវែង បើទោះ បីពួកគាត់បានបង់ពន្ធគយនៅតាមច្រករួចហើយក៍ដោយ ក៏តម្រូវអោយ ឈប់ឡានចូលបង់ លុយអោយក្រុម មន្រ្តីគយឬសន្តិសុខយាមតូបខាងមុខតម្រូវអោយបង់លុយចំនួន ១៥០ ,០០០ រៀល រុឺម៉ក ១ គ្រឿង រីឯម៉ូតូ ដឹកបន្លែ ត្រូវក្រុមលោកគយនិងក្រុមសន្តិ សុខយាមខាងមុខនោះអោយ បង់ លុយចាប់ពី៥~៦មុឺនរៀល ក្នុងមួយជើងៗសម្រាប់រថយន្តសាំ យ៉ុង ដឹកបន្លែផ្លែឈើវិញគឺត្រូវបង់លុយចាប់ពី៨~១៥មុឺន រៀលក្នុងមួយគ្រឿងៗតាមការកំណត់របស់លោក មួង ដារ៉ា មេសាខាគយនិងរដ្ឋាករខេត្ត ព្រៃវែង មិនអាចតវ៉ាបាន!ដោយគ្មានក្រដាស់ស្នាមឬវិកយ័បត្រអ្វីទាំងអស់។

ប្រភពស្និទ្ធនឹងលោក​ មួង ដារ៉ា បានបន្តអោយដឹងថា ដោយសារ តែចំ ណាយដើមទុនអស់ច្រើនសន្ធឹកសន្ធាប់ក្នុងការទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃ វែង ទើបលោក មួង ដារ៉ា ប្រើគ្រប់វិធីសាស្រ្តស្រង់ដើម។ ចាប់តាំងពីទទួលបានតំណែងជាប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែងកាលពីរសៀល ថ្ងៃទី០៦ ខែ កក្កដា ឆ្នាំ២០២០ រហូត មកដល់បច្ចុប្បន្ននេះគឺលោក មេគយរូបនេះមិនបានចាត់វិធានការទប់ស្កាត់អំពើពុករលួយរបស់មេៗការិយាល័យគយតាមច្រកព្រំដែនក្នុងខេត្តព្រៃវែងនៅឡើយទេ។ ដូច្នេះប្រធានការិយាល័យគយ នីមួយៗនៅច្រកទ្វារអន្តរជាតិម៉ឺនជ័យក៏ដូចជាប្រធានការិយា ល័យគយនៅច្រកទ្វារអន្តរជាតិបន្ទាយចក្រី និងប្រធានការិយា ល័យគយនៅច្រកទ្វារអន្តរជាតិកោះរការល្បីល្បាញកាន់តែខ្លាំងប្រព្រឹត្តពុករលួយជិះសេះ លែង ដៃ។
ប្រភពពីមន្រ្តីនៅច្រកទ្វារអន្តរ ជាតិម៉ឺនជ័យ ស្រុកកំចាយមារ ខេត្តព្រៃ វែង បានបន្តអោយដឹងថា លោកប្រធានការិយាល័យគយច្រកទ្វារអន្តរម៉ឺនជ័យ បើក ដៃអោយឈ្មួញទាំងតូចទាំងធំនាំចូលទំនិញគេចពន្ធ និងទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ពីស្រុកយួនយ៉ាងរលូន។ ចំណែកឯលោក ហង្ស វណ្ណា ប្រធានការិយាល័យគយច្រកទ្វារអន្តរជាតិបន្ទាយ ចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង ក៏មិនចាញ់គ្នាប៉ុន្មានដែរទេខាងបើកដៃអោយឈ្មួញនាំចូលទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ទំនិញខុសច្បាប់ យ៉ាងពេញ បន្ទុកផងដែរ។ ដូច្នេះលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក គុណ ញឹម អគ្គនាយ កដ្ឋានគយនិងរដ្ឋាករកម្ពុជា មិនគួរបណ្ដោយតទៅទៀតនោះទេ។ ព្រោះករណីខាងលើនេះឈ្មួញនិងអាជីវករសូមអំពាវនាវដល់លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ធ្លាប់ ប្តេជ្ញាលុប បំបាត់អំពើពុករលួយតាមដង ផ្លូវ ចាត់វិធានការទប់ស្កាត់អំពើ ពុករលួយក្រុមមន្ត្រីគយតាម ដងផ្លូវនិងនៅតាមច្រកដាក់ការ សុេីបអង្កេតស្រាវជ្រាវអោយសុីជម្រៅទៅលើមេៗការិយាល័យច្រក មុឺនជ័យច្រកបន្ទាយចក្រី. ច្រកកោះរការ និងច្រកផ្សេងៗទៀតក្រោមការគ្រប់គ្រងលោក មួង ដារ៉ា មេសាខា គយនិងរដ្ឋាករខេត្តព្រៃវែង ដែល បើកអោយក្រុមរបស់ខ្លួនប្រព្រឹត្តរបៀបអំពើពុករលួយនេះផង។
ពាក់ព័ន្ធព័ត៌មានខាងលើគេហទំព័រ (ww.enn-tv.com)យើងខ្ញុំរងចាំនូវការពន្យល់បកស្រាយពីលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង រាល់ម៉ោងធ្វើការ ៕មានត

Filed in: សង្គម

Recent Posts

Bookmark and Promote!