ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា រាជរដ្ឋាភិបាលរក្សាជំហរក្នុងការបញ្ចុះតម្លៃថាមពលអគ្គិសនីជូនប្រជាពលរដ្ឋបន្ថែមទៀត ខណៈ វិស័យរ៉ែកំពុងតែរីកចម្រើន.!

ភ្នំពេញ៖ ថ្លែងក្នុងវេទិកាពិភាក្សាស្តីពី «គោលនយោបាយរ៉ែ និងថាមពលនៅកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នាព្រឹកថ្ងៃ២១ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលបានបញ្ជាក់ថា រាជរដ្ឋាភិបាលរក្សាជំហរក្នុងការបញ្ចុះតម្លៃថាមពលអគ្គិសនីជូនប្រជាពលរដ្ឋទៀត ខណៈ វិស័យរ៉ែកំពុងតែរីកចម្រើន។

ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងថា ដើម្បី ជួយជំរុញផ្នែកទេសចរណ៍ឲ្យ ងើបឡើងវិញក្រោយជំងឺកូវីដ រាជរដ្ឋាភិ បាលបានរុញការបញ្ចុះថ្លៃអគ្គិសនី រយៈពេល៣ខែទៀត ចាប់ពីខែធ្នូឆ្នាំ២០២៣ និងខែ មករា-កុម្ភៈឆ្នាំ ២០២៤ខាងមុខ ហើយរាជរដ្ឋាភិ បាលក៏បានលើកទឹកចិត្តដល់វិស័យទេសចរណ៍ដូចជា ផ្នែកសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានធំៗ និងអគារពាណិជ្ជកម្មធំៗឲ្យខិតខំប្រឹងប្រែង ក្នុងការទាក់ទាញភ្ញៀវទេសចរដែលចំណុចនេះធ្វើឲ្យគាត់ទទួលបានការបញ្ចុះថ្លៃ១៥%ទៀតចំពោះតម្លៃអគ្គិសនី។

ឯកឧត្តម រដ្ឋមន្រ្តី កែវ រតនៈ បានបញ្ជាក់ថា «អ្នកដែលប្រឹងប្រែងគឺបាន អ្នកដែលមិនប្រឹងប្រែងគឺអត់បានទេ។ ចំពោះគោលនយោបាយនេះ អាជ្ញាធរអគ្គិសនីបានកំពុងតែដាក់ចេញនូវគោលការណ៍ប្រតិបត្តិហើយ»។

ជាមួយគ្នា ឯកឧត្តមរដ្ឋមន្ត្រីឲ្យដឹងទៀតថា ការជួយជំរុញលើវិស័យទេសចរណ៍នេះ ធ្វើឲ្យរដ្ឋាភិបាលជួយចេញខាតថវិកាជំនួសពលរដ្ឋចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០២២អស់ថវិកាប្រមាណ៦២៩លានដុល្លារ។ តាមរយៈអគ្គិសនីនៅជនបទរាជរដ្ឋាភិបាលបានជួយពង្រឹងបណ្តាញ នៅជនបទក្នុងតម្លៃថវិកាជាង១០២ លានដុល្លារផងដែរ ដោយមិនទាន់រាប់បញ្ចូលនឹងការចំណាយផ្សេងៗទៀតនោះទេ។ ឯកឧត្តមរដ្ឋមន្រ្តីបន្ត ថា មិនត្រឹមតែប៉ុណ្ណោះទេ រាជរដ្ឋាភិ បាលក៏បានដាក់ប្រព័ន្ធសូឡា ជូនពលរដ្ឋដែលមិនទាន់មាន អគ្គិសនីទៅដល់ដែរ។ ក្រៅពីនេះ រាជរដ្ឋាភិ បាលបានផ្តល់បន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យផងដែរ។ ឯកឧត្តមថា អ្វីដែលរដ្ឋលក់តម្លៃអគ្គិសនីក្នុងតម្លៃមួយគីឡូតម្លៃ៣៨០រៀល ឬ៤៨០ រៀល ឬ៦៨០រៀល គឺជាការចេញ ខាតជំនួសទៅកាន់សេវាករ។

បើតាមឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ បានអះអាងថា រាជរដ្ឋាភិ បាលនៅតែប្រកាន់ជំហរក្នុងការមិនតម្លៃឡើងថ្លៃអគ្គិសនីនោះទេ ហើយមិនត្រឹមតែតម្លៃទេ គឺកំពុងតែគិតគូរក្នុងការបញ្ចុះតម្លៃឲ្យថែមទៀត ក្នុងវិស័យមួយចំនួន ដូចឧស្សាហកម្មកាត់ដេរ និងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា «បងប្អូនដឹងទេ បន្ទាប់ពីចូលកាន់តំណែងជានាយករដ្ឋមន្ត្រីមក លោកបានខំប្រឹងទាំងយប់ទាំងថ្ងៃ ដើម្បីបំពេញការសន្យា និងក៏បានធ្វើ លើសផងដែរ។ ដូច្នេះតាមការប្តេជ្ញារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺគាត់ថា ត្រូវធ្វើយ៉ាងណាឲ្យតម្លៃអគ្គិសនីរក្សានៅតម្លៃដដែលហើយបន្តចុះ ដើម្បីធ្វើយ៉ាងណាជួយដល់សេដ្ឋកិច្ចជាតិ»។ ឯកឧត្តមគូសបញ្ជាក់ថា វិស័យរ៉ែបាននាំយកថវិកាចូលជាតិរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ៕

Filed in: ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!