ព័ត៌មានថ្មី
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គួរដាក់មន្ត្រីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក នូ សុវណ្ណា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ត " មានជ័យ"ផ្លូវជាតិលេខ៧ ស្រុកស្នួល ខេត្តក្រចេះ ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក មុំ សារ៉េន នាយប៉ុស្តិ៍នគរបាលការពារព្រំដែនស្វាយអាង៉ោងនិងបក្សពួកបើកដៃអោយឈ្មួញតូចធំ នាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា គួរដាក់មន្រ្តីក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក កោះ និច្ច ប្រធានស្នាក់ការគយច្រកតបន់អូររំដួលបើកដៃឲ្យក្រុមឈ្មួញនាំទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសថៃចូលប្រទេសខ្មែរទាំងយប់ទាំងថ្ងៃយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្ត្រីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅលោក ព្រាប គារ៉ាត់"ហៅសិទ្ធ" មេគយចល័តផ្ទៃប្រទេសតំបន់ ៦ កាន់តំណែងដុះស្លែ ពង្រាយមន្រ្តីគយនិងជនសុីវិលចាំប្រដេញស្ទាក់កាក់ឡានអាជីវករនិងឈ្មួញដឹកបន្លែផ្លែឈើនិងទំនិញគាបយកលុយយ៉ាងពេញបន្ទុកប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោកវរសេនីយ៍ឯក ណាំ វណ្ណារ៉ា នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រីពង្រាយកូនចៅដើរប្រមូលលុយពីរថយន្តដឹកស្រូវប្រព្រឹត្តរបៀបអំពើពុករលួយ.! @ ល្បែងស៊ីសងហ្គេមបាញ់ត្រីខុសច្បាប់និងល្បែងជាច្រើនប្រភេទទៀតរបស់ជនជាតិចិនយីហោ"ហ័ងសុឹហូលីដេ" ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលបើកអោយពលរដ្ឋខ្មែរចាស់.ក្មេង ញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង រីឯអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន រក្សាភាពស្ងៀមស្ងាត់.! @ អង្គភាពប្រឆាំងអំពើពុករលួយគួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយស៊ីជម្រៅលោក មួង ដារ៉ា ប្រធានសាខាគយនិងរដ្ឋាករខេត្តព្រៃវែង ពង្រាយមន្រ្តីគយនិងជនសុីវិលគ្រប់ច្រកល្ហកគាបយកលុយឈ្មួញនិងអាជីវករដឹកបន្លែផ្លែឈើចេញពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក ប្រព្រឹត្តរបៀបអំពើពុករលួយ.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវ ជ្រាវអោយសុីជម្រៅលោក ភួង ណារិន្ទ នាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីព្រំដែនបុសមន កាន់តំណែងដុះស្លែ បើកដៃអោយឈ្មួញនាំទំនិញ គេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ពីប្រទេសវៀតណាមចូលប្រទេសកម្ពុជាយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញចុះស្រាវជ្រាវអោយសុីជម្រៅលោក ស ថេន នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងផ្លុង កាន់តំណែងដុះស្លែប្រព្រឹត្តរបៀបអំពើពុករលួយបើកដៃអោយក្រុមឈ្មួញតូចធំនាំទំនិញ​ពីប្រទេសវៀតណាមចូលមកប្រទេសខ្មែរយ៉ាងពេញបន្ទុក.! @ អង្គភាពប្រឆាំងអំពើពុករលួយ គួរដាក់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវអោយសុីជម្រៅ លោក ឡា សំអាត ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៨ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែងនិងបក្សពួក ប្រែក្លាយទៅជាស្ថានីយ៍ជញ្ជីងថ្លឹងលុយទាំងយប់ទាំងថ្ងៃប្រព្រឹត្តអំពើពុរលួយ.!

លោកស្រី ម៉ែន សំអន អញ្ជើញ​ចូលរួម​បុណ្យខួប ៤០ ឆ្នាំ ថ្ងៃ​រំដោះ​វៀតណាម

ភ្នំពេញ​ ៖  លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥​នេះ បាន​ដឹកគណៈ​ប្រភូ​មួយក្រុម អញ្ជើញ​ទៅ​ចូល​ក្នុង​ពិធី​បុណ្យខួប ៤០ ឆ្នាំ នៃ​ថ្ងៃ​រំដោះ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។ ការអញ្ជើញ​ទៅ​ចូលរួម​នោះ តប​តាម​ការអញ្ជើញ​របស់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។​

​ក្នុងពេល​ជូន​ដំណើរ​លោក​ស្រី ម៉ែន សំអន ជា​តំណាង​ឲ្យ​ប្រទេស​កម្ពុជា នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ មន្ត្រីជាន់ខ្ពស់ នៃ​ក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​មានប្រសាសន៍ថា ខួប ៤០ ឆ្នាំ ( ៣០​មេសា​១៩៧៥-៣០​មេសា​២០១៥ ) គឺជា​ថ្ងៃ​រំដោះ​វៀតណាម​ខាងត្បូង ក៏ដូចជា រំដោះ​វៀតណាម​ទាំងស្រុង​ផង​ដែរ និង​ជា​ថ្ងៃ​បង្រួបបង្រួម​វៀតណាម​ទាំងមូល​ផងដែរ​។ ពិធី​នេះ វៀតណាម​បាន​ប្រារព្ធ​ពិធី​ធំ​ណាស់ នៃ​ការរួបរួម​គ្នា​រវាង​វៀតណាម​ខាងត្បូង និង​វៀតណាម​ខាងជើង​ឡើងវិញ​។ ទិវា​នេះ ក៏​មាន​ឥទ្ធិពល​ធំធេង មកលើ​ឥណ្ឌូចិន​ទាំងមូល រួម​ទាំង​ប្រទេស​ឡាវ និង​កម្ពុជា ផងដែរ​។​

មន្ត្រីជាន់ខ្ពស់​រូបនោះ បាន​បន្តទៀតថា ក្នុង​ដំណើរ​អញ្ជើញ​ចូលរួម​ខួប ៤០ ឆ្នាំ​នោះ​ដែរ លោកស្រី ម៉ែន សំអន មាន​គម្រោង​ជួប​ជាមួយ​ឧបនាយករដ្ឋមន្ត្រី វៀតណាម និង​ថ្នាក់ដឹកនាំ​កំពូលៗ នៃ​ទីក្រុង​ហូជីមិញ ក្នុងន័យ​ពិភាក្សា​ការងារ លើ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​កម្ពុជា​-​វៀតណាម​។​

​មន្ត្រី​រូប​នោះ បាន​បញ្ជាក់ទៀតថា លោកស្រី ម៉ែន សំអន និង​គណៈប្រតិភូ នឹង​អញ្ជើញ​ធ្វើ​មាតុភូមិនិវត្តន៍ មក​ព្រះរាជាណាចក្រ​កម្ពុជា​វិញ នា​ល្ងាច​ថ្ងៃទី​១ ខែ​ឧសភា ឆ្នាំ​២០១៥ តាម​ជើង​យន្តហោះ នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!